ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អ្នក​សារ​ព័ត៌​មាន​ថា ចិន​ជា​ប្រទេស​ចាប់​អ្នក​សារព័ត៌មាន​ធំ​បំផុត​ក្នុង​លោក

2 ឆ្នាំ មុន

ចិន ៖ របាយការណ៍​ថ្មី​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​និយាយ​ថា ចិន​គឺជា​អ្នក​ចាប់​

ចិន ៖ របាយការណ៍​ថ្មី​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​និយាយ​ថា ចិន​គឺជា​អ្នក​ចាប់​អ្នក​សារព័ត៌មាន​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដោយ​មាន​អ្នក​សារព័ត៌មាន​យ៉ាងតិច ១២៧​នាក់​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ចិន​នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ​។

របាយការណ៍​និយាយ​ថា ចិន​កំពុង​ធ្វើ​យុទ្ធនាការ​គាបសង្កត់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទូ​ទាំង​ពិភពលោក​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​។

ចិន​បាន​ចាប់ខ្លួន​អ្នក​សារព័ត៌មាន និង​អ្នកកាសែត​ប្រជាពលរដ្ឋ​ដោយ​ធ្វើការ​ចោទប្រកាន់​ពួក​គេ​ពី​បទ​បង្ក​បញ្ហា​។ អង្គការ​នេះ​ក៏​បាន​កត់សម្គាល់​ឃើញ​ដែរ​ថា ការ​រឹត​បន្តឹង​សារព័ត៌មាន​មាន​សភា​ពកាន់តែ​អាក្រក់​ទៅ​ៗ​អំឡុង​ការ​រាត​ត្បា​ង​កូ​វី​ដ ១៩​។

អ្នកកាសែត និង​អ្នក​អត្ថាធិប្បាយ​អន​ឡាញ​​យ៉ាងតិច​ចំនួន ១០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​ការ​រាយការណ៍​របស់​ពួក​គេ​អំពី​វិបត្តិ​កូ​វី​ដ ១៩​នៅ​ទីក្រុង​វ៉ូ​ហាន (Wuhan)​។

ក្នុង​ចំណោម​នោះ មាន​អ្នក​អតីត​មេធាវី​ម្នាក់​ឈ្មោះ Zhang Zhan ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Wuhan កាលពី​ខែកុម្ភៈ ឆ្នាំ ២០២០ ក្រោយ​ពេល​បាន​អាន​សារ​បង្ហោះ​អន​ឡាញ​ដោយ​ប្រជាជន​ម្នាក់ ដោយសារ​នោះ​និយាយ​អំពី​ជីវិត​នៅ​ក្នុង​ទីក្រុង​អំឡុង​មានការ​ផ្ទុះ​វីរុស​។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់ ស្រី​វ័យ ៣៨​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្តើម​ចងក្រង​ឯកសារ​អំពី​អ្វី​ដែល​គាត់​បានឃើញ​នៅ​តាម​ដងផ្លូវ និង​មន្ទីរពេទ្យ នៅ​ក្នុង​ការ​ឡាយ និង​អត្ថបទ ទោះបី​មានការ​គំ​រា​.​ម​កំហែង​ពី​អាជ្ញាធរ​ក្តី ហើយ​សេចក្តីរាយការណ៍​របស់​គាត់ ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម​។

Zhang Zhan ក្រោយមក​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ពី​បទ​បង្កជម្លោះ និង​បញ្ហា ដែល​ការ​ចោទប្រកាន់​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ករណី​តែង​ត្រូវ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​សកម្មជន និង​អ្នក​សារព័ត៌មាន ដែល​ធ្វើ​ឲ្យ​ខូច​ដល់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ក្នុង​ប្រទេស​។

របាយការណ៍​កម្រាស់ ៤២​ទំព័រ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ក៏​បាន​រៀបរាប់​ពី​របៀប​ដែល​អាជ្ញាធរ​ចិន​បាន​ប្រើ​ប្រា​យុទ្ធនាការ​ប្រឆាំង​អំពើ​ភេរវកម្ម​ថា​ជា​លេស​ដើម្បី​ឃុំខ្លួន​អ្នក​សារព័ត៌មាន Uyghur ដែល​រាយការណ៍​នៅ​តំបន់ Xinjiang​។

ប្រទេស​ចិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។

នៅ​ក្នុង​របាយការណ៍ អង្គការ​នេះ​បាន​ចាត់​ចំណាក់​ថ្នាក់​ចិន​នៅ​លេខ​ទី ១៧៧ ក្នុង​ចំណោម​ប្រទេស ១៨០ ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ