ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា តៃវ៉ាន់​ទាំងមូល​នឹង​ក្លាយជា​សមរភូមិ​ក្នុង​ជម្លោះ​ជាមួយ​ចិន

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ ​លោក Chiu Kuo-cheng បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី​8 ធ្នូ នេះ​ថា ស្ថានភាព​នៅ​ច្រក​សមុទ្រ​

តៃវ៉ាន់ ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ ​លោក Chiu Kuo-cheng បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី​8 ធ្នូ នេះ​ថា ស្ថានភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ឡើងក​ម្តៅ​ខ្លាំង ខណៈ​ដែល​យោធា​ចិន​នៅ​តែ​បន្ត​បង្កហេតុ​ជុំវិញ​កោះ​តៃវ៉ាន់​។

កាលពី​ថ្ងៃ​អង្គារ​ ទី​៧ ធ្នូ ម្សិលមិញ កងទ័ពជើងទឹក​របស់​តៃវ៉ាន់​បាន​ធ្វើ​សមយុទ្ធ​នៅ​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ខណៈ​ដែល​កងទ័ពអាកាស​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​។ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ យន្តហោះ​ចំនួន​៦​គ្រឿង​របស់​ចិន​បាន​ហោះ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​។

ក្នុង​អំ​ឡុ​ង​​កិច្ចប្រជុំ​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​យន្តហោះ​យោធា​ចិន​បាន​ធ្វើ​ប្រតិបត្តិការ​យ៉ាងណា​ទេ អំឡុង​ការ​ហោះ​ឈ្លានពាន​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ស្ថានភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាន់តែ​តានតឹង​ឡើង​ៗ​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​បាន​ចង្អុលបង្ហាញ​ថា ការ​ញុះញង់​របស់​ចិន​ប្រឆាំង​នឹង​តៃវ៉ាន់ មិន​ថា​នៅ​ដែនសមុទ្រ ឬ​ដែនអាកាស​ទេ នឹង​មិន​ប​ញ្ឈ​ប់​ឡើយ​។ លោក​ថ្លែង​ទៀត​ថា យន្តហោះ​ចិន​តែងតែ​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់ ទោះបីជា​នៅ​ថ្ងៃ​ធម្មតា គ្មាន​ការ​ធ្វើ​សមយុទ្ធ​ក៏​ដោយ​។

លោក​បាន​ថ្លែង​ទៀត​ថា «សមរភូមិ​មាននៅ​គ្រប់​ទីកន្លែង ហើយ​ការ​ហ្វឹកហ្វឺន​តែងតែ​ត្រូវ​បាន​អនុវត្តន៍​ជាប់​ជា​និច្ច​»។

លោក​បន្ត​ថា ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​ច្បាស់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ នៅ​ពេល​ប្រតិបត្តិការ​ការពារ​ជាតិ​ចាប់ផ្តើម​នៅ​លើ​កោះ Penghu និង​កោះ​សំខាន់​របស់​តៃវ៉ាន់ ប្រជាជាតិ​ទាំងមូល​នឹង​ក្លាយជា​សមរភូមិ​។

សូម​រម្លឹក​ថា មហា​យក្ស​ចិន តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​ជាមួយ​គ្នា​វិញ​នៅ​ពេល​អនាគត។ ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្រកាស​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​ទឹកដី និង​ប្រជាជន​។

តៃវ៉ាន់ ដែល​ចាត់​ទុក​ខ្លួនឯង​ជា​រដ្ឋ​ឯករាជ្យ និង​មានឈ្មោះ​ផ្លូវការ​ថា​សាធារណៈរដ្ឋ​ចិន បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ ក្រោយ​ពេល​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ