ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ល្ងង់​ទៅ​ច្រណែន​នឹង​អ្នក​ណា​នោះ

3 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ព្រោះតែ​មិនដឹង​នូវ​ដំណើរ​ពិត​នៃ​ជីវិត​នៅ​ក្នុង​សង្សារវដ្ត​នេះ ក៏​តែងតែមាន​ចិត្ត​ច្រណែន​អ្នក​នេះ ច្រណែន​អ្នក​នោះ​ព្រោះតែ​ហេតុ​ផ្សេង​ៗ នាំ​ឱ្យ​ជីវិត​កាន់តែ​ធ្ងន់ ប្រឈម​នឹង​វដ្តៈ​បន្ថែម​ទៀត ។ ហេតុនេះ​គួរ​ឆ្លាត​ឡើង កុំ​រៀន​ល្ងង់​ទៅ​ច្រណែន​នឹង​អ្នក​ណា​នោះ ឱ្យ​តែ​នៅ​មាន​កិលេស​មិន​ថា​អ្នក​ណា​ឡើយ សុទ្ធតែ​ជា​អ្នកមាន​ទុក្ខ…

បុគ្គល​ពួក​ខ្លះ​ព្រោះតែ​មិនដឹង​នូវ​ដំណើរ​ពិត​នៃ​ជីវិត​នៅ​ក្នុង​សង្សារវដ្ត​នេះ ក៏​តែងតែមាន​ចិត្ត​ច្រណែន​អ្នក​នេះ ច្រណែន​អ្នក​នោះ​ព្រោះតែ​ហេតុ​ផ្សេង​ៗ នាំ​ឱ្យ​ជីវិត​កាន់តែ​ធ្ងន់ ប្រឈម​នឹង​វដ្តៈ​បន្ថែម​ទៀត ។

ហេតុនេះ​គួរ​ឆ្លាត​ឡើង កុំ​រៀន​ល្ងង់​ទៅ​ច្រណែន​នឹង​អ្នក​ណា​នោះ ឱ្យ​តែ​នៅ​មាន​កិលេស​មិន​ថា​អ្នក​ណា​ឡើយ សុទ្ធតែ​ជា​អ្នកមាន​ទុក្ខ ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​វដ្ដៈ​ទៀត​ផង ។

ណាមួយ​ជីវិត​ម្នាក់​ៗ​មិនមែន​មាន​អ្វី​ៗ សុទ្ធតែ​ជា​របស់​ពិតប្រាកដ​នោះ​ទេ​, គឺ​សម្បូរ​ក្លែងក្លាយ​ណាស់ គ្រាន់តែ​បង្អួតបង្អរ​គេ​ប៉ុណ្ណោះ ។ មាស​ពេជ្រ​ក្លែងក្លាយ រូប​កាយ​សុទ្ធតែ​រោគ របស់​បដិកូល ឋានៈ​ស្មោកគ្រោក ដោយហេតុ​ថា អ្វី​ៗ​ក្នុង​លោក​អ្នក​នេះ​សុទ្ធតែ​ត្រូវ​ប្រែប្រួល​ទាំងអស់ ត្រូវ​បញ្ចប់​ត្រឹម​ដាច់ខ្យល់ ។

ហេតុនេះ​បើ​យើង​ច្រណែន​នឹង​គេ គឺ​បាន​ត្រឹមតែ​កើតទុក្ខ​ខ្លួនឯង តើ​ទៅ​ដណ្ដើម​ស្អី​ពី​គេ​បាន​នោះ ព្រោះ​ម្នាក់​ៗ​តែង​មាន​កម្មផល​រៀងខ្លួន ដូច្នេះ រក្សា​តែ​ចិត្ត​ខ្លួនឯង​ឱ្យ​ល្អ​ទៅ គឺ​បាន​សេចក្ដីសុខ​ហើយ កុំ​ល្ងង់​ទៅ​ច្រណែន​គេ​នោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ