ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​នៅ​មិន​ទាន់​ចាប់ខ្លួន​ឃាត.ករ​.ដែល​រត់​ទាំង​​ដៃ​ជាប់​ខ្នោះ​​ ក្រោយ​នាំ​ទៅ​​ធ្វើ​ត្រាប់​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​នៅ​មិន​ទាន់​ចាប់​ឃាត.ករ.ប្លន់​សម្លា.ប់​បុរស​ម្នាក់​ រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​​បូ​រី​អូ​ស្វាយ​សែន​ជ័យបាន​​នៅឡើយ​ទេ ខណៈក្រោយ​​នាំ​ទៅ​ធ្វើ​ត្រាប់​​ដោយរត់គេច​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​បាន​ដោយ​សុវត្ថិភាព​។ ​ជនសង្ស័យខាងលើ មាន​​ឈ្មោះ​ធា សុភា…

​ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​នៅ​មិន​ទាន់​ចាប់​ឃាត.ករ.ប្លន់​សម្លា.ប់​បុរស​ម្នាក់​ រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​​បូ​រី​អូ​ស្វាយ​សែន​ជ័យបាន​​នៅឡើយ​ទេ ខណៈក្រោយ​​នាំ​ទៅ​ធ្វើ​ត្រាប់​​ដោយរត់គេច​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​បាន​ដោយ​សុវត្ថិភាព​។

​ជនសង្ស័យខាងលើ មាន​​ឈ្មោះ​ធា សុភា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​កោះ​ស្នែង ស្រុ​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ ។​ បន្ទាប់​ពីចាប់ខ្លួន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​ និង​កសាង​សំណុំរឿង ​កាលពី​ព្រឹក​ថ្ងៃ​ទី ៦​ខែ វិច្ឆិកា​ ២០២១ ​កម្លាំង​នគរ​បាល​ខេត្ត​សហ​ការ​​ជាមួយ​នគរបាល​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ បាននាំ​ជនល្មើស​យក​ទៅ​ធ្វើ​ត្រាប់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​គោ​យន្ត​កន្ត្រៃ ស្រាប់តែ​ជនសង្ស័យបាន​លោត​ពីលើ​គោ​យន្ត​រត់គេច​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះបាត់​ឈឹង​តែ​ម្តង​។

សូមរំលឹក​ថា​ កាលពី​ថ្ងៃ​ទី​៣១​ តុលា​ ជន​រង​គ្រោះ​ឈ្មោះ​ភី​ម លៀន ភេទ​ប្រុស ​អាយុ​ជាង​៥០​ឆ្នាំ​ រស់នៅ​ភូមិ​កោះ​កី​ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​បាត់​ខ្លួន​ពី​ផ្ទះ​ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​នេសាទ​ត្រី​តាម​ដងអូរ​នៅ​ចំណុច​ភ្នំ​រមៀត​ឆ្ងាយ​ពី​ភូមិ​។​ ក្រោយ​ការ​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​២០២១​ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ជំរាល​ភ្នំ​រមៀត ​ក្បែរ​កន្លែង​ដែល​គាត់​បាន​ទៅ​នេសាទ​ត្រី​ ។

ទាក់ទិន​ករណី​ឃាតកម្ម​ប្ល.ន់.​ស.ម្លា.ប់​ខាងលើ​ ត្រូវបានដឹងថា ក្រុម​ជនសង្ស័យ​មាន​បក្សពួក​៣​នាក់ ​ក្នុង​នោះ​ ​១-ឈ្មោះ​លៀង ស៊ី​ដា ហៅ​សុំ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​កោះ​ស្នែង ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ ទី​២-ឈ្មោះ​សា សីហា ភេទ​ប្រុស​អាយុ​២៨ឆ្នាំ ​​រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ទី​៣-ឈ្មោះ​ធា សុភា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​កោះ​ស្នែង ស្រុក​បូ​រី​អូរ​ស្វាយ (​ចាប់ខ្លួន​បាន​ហើយ​រត់​រួច​ទៅ​វិញ​) ។​

បច្ចុប្បន្ន ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​មក​វិញ​ទេ ខណៈ​កម្លាំង​នគរបាល​កំពុង​បន្ត​ការ​ស្រាវជ្រាវ​នៅឡើយ ។

អត្ថបទសរសេរ ដោយ