ហាងឆេងលុយរៀល ចាញ់ប្រៀប លុយបាតថៃ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាធ្លាក់ចុះបន្តិច បើធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាធ្លាក់ចុះបន្តិច បើធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាធ្លាក់ចុះបន្តិច បើធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ បាតថៃ ទិញចូល ១២១ រៀល ហើយលក់ចេញរហូតដល់ទៅ ១២៣ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១២០ រៀល និងលក់ចេញតែ ១២២ រៀលប៉ុណ្ណោះ ។
ចំពោះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀត រួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ អឺរ៉ូ ទិញចូល ៤៥៩១ រៀល លក់ចេញ ៤៦៣៧ រៀល ខណៈ ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩០០ រៀល លក់ចេញ ២៩២៩ រៀល ។
ទន្ទឹមនេះ ១ យប់ចិន ទិញចូល ៦៤០ រៀល លក់ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៨៦ រៀល លក់ចេញ ៣៦២២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៦ រៀល លក់ចេញ ៣៥០ រៀល ។ ដោយឡែក ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨២ រៀល លក់ចេញ ៣០១២ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ