ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់បាន​ពលករ​ខ្មែរប្រុង​លួច​ឆ្លង​ដែន​​ទាំងខុ​ស​ច្បាប់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​ជួរ​មុខ​រួម​មាន​យោធា​ផ្នែក​សឹក​រង​ ស្រុក​ម៉ា​ឡៃ ​និង​នគរបាល​ការពារ​ព្រំដែន​គោក ​លេខ​៨១៥​ប្រ​ចាំំ​បន្ទាត់​ព្រំដែន ​ក្នុង​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ា​ឡៃ​ បាន​រួម​គ្នា​ទប់ស្កាត់​ពលករ​ប្រុង​លួច​ឆ្លង​ដែន​ជា​បន្តបន្ទាប់បាន​ចំនួន​១២​នាក់​ គិត​ចាប់​ពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​ជួរ​មុខ​រួម​មាន​យោធា​ផ្នែក​សឹក​រង​ ស្រុក​ម៉ា​ឡៃ ​និង​នគរបាល​ការពារ​ព្រំដែន​គោក ​លេខ​៨១៥​ប្រ​ចាំំ​បន្ទាត់​ព្រំដែន ​ក្នុង​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ា​ឡៃ​ បាន​រួម​គ្នា​ទប់ស្កាត់​ពលករ​ប្រុង​លួច​ឆ្លង​ដែន​ជា​បន្តបន្ទាប់បាន​ចំនួន​១២​នាក់​ គិត​ចាប់​ពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា ​ដល់​ថ្ងៃ​ទី០​៨​ ធ្នូ ​២០២១​នេះ ​។​

ការអនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ ក៏ដូច​ជា​បទបញ្ជា​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​ ទាំង​ពេល​កន្លង​មក ​និង​បច្ចុប្បន្ន​កម្លាំង​ជួរ​មុខ​ទាំង​២​អង្គភាព​ខាងលើ​ បាន​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ ពិសេស​ពលករ​ដែល​ប្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ​។​

ជាក់ស្តែង​នៅ​បន្ទាប់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​សំព័រ​ កម្លាំង​ជួរ​មុខ​ទាំង​២​ បាន​រួម​គ្នា​ទប់ស្កាត់​ពលករ​ប្រុង​លួច​ឆ្លង​ដែន​ចំនួន​២​លើក​ដោយ​លើក ​ទី​១​កើតឡើង​កាលពី​ព្រ​ប់​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ចំនួន​៦​នាក់ ​ស្រី​២​នាក់​ និង​លើក​ទី​២​ កើតឡើង​កាលពី​វេលា​ទៀបភ្លឺ​ព្រឹក​ថ្ងៃ​ទី​៨​ ធ្នូ​ ២០២១​ ចំនួន​៦​នាក់ ​ស្រី​៣​ កុមា​ម្នាក់​។

​លោក​វរសេនីយ៍ឯក​ សួង ​សៅ​ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ប្រាប់​កោះសន្តិភាព​ថា​ ពលករ​ទាំងនេះ​ក្រោយ​ពី​ធ្វើការ​អប់រំ ​មិន​ឲ្យ​ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​ ក៏បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បន្ទាប់​មក​ប្រគល់​ពួក​គេ​ឲ្យ​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ខា​ន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕​

អត្ថបទសរសេរ ដោយ