ហេតុអ្វីបានចេះតែក្តៅភាយៗចេញពីខាងក្នុងខ្លួនបែបនេះ?
តើអ្នកមានអារម្មណ៍ក្តៅៗចេញពីក្នុងខ្លួនដែរឬអត់? នេះអាចជាអារម្មណ៍ដ៏គួរឱ្យរំខានមួយ ដែលធ្វើឱ្យអ្នកមានការព្រួយបារម្ភពីស្ថានភាពសុខភាពរបស់ខ្លួនឯង។ តើវាបណ្តាលមកពីហេតុអ្វី? ថ្ងៃនេះ អ្នកនឹងបានស្គាល់។ ១. ការឆ្លងមេរោគ នៅរាល់ពេលអ្នកឆ្លងមេរោគណាមួយដូចជំងឺផ្ដាសាយ នោះរាងកាយនឹងបង្កើនសីតុណ្ហភាព ដើម្បីជួយកោសិកាប្រព័ន្ធភាពស៊ាំកម្ចាត់ពពួកមេរោគបាក់តេរីដែលចូលមកឈ្លានពានក្នុងរាងកាយ។ ការបង្កើនសីតុណ្ហភាពនេះហើយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅៗចេញពីក្នុង។ គ្រុនក្ដៅដោយសារការឆ្លងមេរោគណាមួយអាចមានរយៈពេលយូរពី ២ ឬ ៣ ថ្ងៃដល់មួយសប្តាហ៍។ ប្រសិនបើក្ដៅខ្លួនខ្លាំង ឬអាការៈក្ដៅខ្លួនមិនបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃក្រោយ…
ចែករំលែកព័តមាននេះ