ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​ ១៩ ៖ ​អ្នកធ្វើការ​នៅ​កន្លែង​ម៉ាស្សា​ម្នាក់​ឱ្យកូន​ហូប​ទឹក​បបរ ជំនួស​ទឹកដោះគោ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​ម៉ា​នី ជា​អ្នកបម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា​មួយ​ដែល​ទើប​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​ឡើង​វិញ​កាលពី​ប៉ុន្មាន​ថ្ងៃនេះ ​។ បុរស​មានកូន​ពីរ​រូប​នេះ និយាយ​ថា​ គាត់​បាន​បាត់​ចំណូល​ជាង​មួយ​ឆ្នាំ នៅ​ក្នុង​កំលុង​ពេល​ជំងឺ​កូ​វី​ដ​ ១៩…

រាជធានីភ្នំពេញ ៖ លោក​ម៉ា​នី ជា​អ្នកបម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា​មួយ​ដែល​ទើប​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​ឡើង​វិញ​កាលពី​ប៉ុន្មាន​ថ្ងៃនេះ ​។ បុរស​មានកូន​ពីរ​រូប​នេះ និយាយ​ថា​ គាត់​បាន​បាត់​ចំណូល​ជាង​មួយ​ឆ្នាំ នៅ​ក្នុង​កំលុង​ពេល​ជំងឺ​កូ​វី​ដ​ ១៩ ​រាតត្បាត ។ ទើបតែ​នៅ​ដើមខែ​ធ្នូ​នេះ​ថៅកែ​របស់​លោក​បាន​ហៅ​លោក​ និង​ក្រុមការងារ​មក​បំពេញ​កិច្ចការ​វិញ ដែល​ធ្វើ​ឲ្យ​ពួក​លោក​មានការ​ក្តី​សប្បាយចិត្ត​ត្បិត​បាន​រង​ការ​លំបាក ស៊ី​អត់ ស៊ី​ឃ្លាត​ច្រើន​ខែ​មក​ហើយ ​។

បុរស​ដែល​មាន​មាឌធំ​ដំបង​រូប​នេះ ធ្វើការ​ជា​អ្នកបម្រើ​សេវា​ដល់​ភ្ញៀវ​ទូទៅ​ដែល​ចូល​ទៅ​ហាត់ប្រាណ និង​ម៉ាស្សា​នៅ​កន្លែង​របស់​លោក​ ។ លោក​បាន​រៀបរាប់​ថា ​នៅ​ពេល​ហាង​បិទទ្វារ លោក​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ជួបជុំ​ប្រពន្ធ​កូន​នៅ​ខេត្តព្រៃវែង ដែល​នៅ​ទីនោះ​លោក​គ្មាន​ប្រភព​ចំណូល​អ្វី​សម្រាប់​ចិញ្ចឹមជីវិត​ឡើយ គឺ​មួយ​ថ្ងៃ​ៗ​ត្រូវ​ដើរ​នេសាទ​ត្រី​ដើម្បី​ហូប​ប៉ុណ្ណោះ ​។

​«ជិត​មួយ​ឆ្នាំ​មកនេះ ខ្ញុំ​បាន​បាត់បង់​ការងារ បាត់​ចំណូល​ដែល​មាន​ប្រាក់ខែ ១៥០ ​ដុល្លារ​ ។ ពេល​មាន​ប្រាក់ខែ​គ្រាន់​បាន​ផ្ញើ​ឲ្យ​ប្រពន្ធ​ទិញ​ទឹកដោះគោ​ឲ្យ​កូន លុះដល់​ពេល​អត់​ប្រាក់ខែ កូន​ឲ្យ​ប៉ៅ​ទឹក​បបរ​ជំនួស​ទឹកដោះគោ​វិញ​» ។ បុរស​ខាងលើ​និយាយ​បន្ត​ថា​ក្រៅពី​ការ​បង្ខំចិត្ត​ឲ្យ​កូន​តូច​អាយុ​ជាង ​៤​ ខែ​បៅ​ទឹក​បបរ​ជំនួស​ទឹកដោះគោ​ហើយ​នោះ ការ​រស់នៅ​របស់​គ្រួសារ​លោក​ប្រចាំ​ថ្ងៃ​ក៍​លំបាក​ដែរ​ត្បិត​អី​គ្មាន​ចំណូល​អ្វី​ទាំងអស់​ ។

ជាង​មួយ​ឆ្នាំ​មកនេះ​គ្រួសារ​លោករ​ស់ទាំង​លំបាក ពេល​នៅ​ស្រុក​ខ្ញុំ​ដើរ​ស្ទួយ​ត្រី និង​បាច​បឹង​ចាប់​ត្រី​ ។ ថ្ងៃ​ណា​បាន​ត្រី​ច្រើន​អាច​លក់​គ្រាន់​បាន​ទិញ​អង្ករ​ និង​ម្ហូប​ ប៉ុន្តែ​ថ្ងៃ​ដែល​មិន​បាន​សឹង​រក​ហូប​ខ្លួនឯង​សឹង​មិន​គ្រប់ ដូច្នេះ​ការ​រស់នៅ​លំបាក​ណាស់ ​។ ពេល​គ្មាន​ការងារ​គ្រួសារ​ខ្ញុំ​បាន​ខ្ចី​លុយ​បងប្អូន​ចាយ​ខ្លះ តែ​ពេល​នេះ​បាន​ចូល​ធ្វើការ​វិញ អាច​នឹង​បាន​ប្រាក់​សង ​និង​ទុក​សម្រាប់​អាហារ​របស់​កូន ហើយ​ ​។

កម្ពុជា​បាន​រង​ការ​វាយប្រហារ​ពី​ជំងឺ​កូ​វី​ដ​ ១៩ ​ចាប់ពី​ឆ្នាំ ​២០២០ ​មក អាជីវកម្ម​លើ​សេវាកម្ម​ទេសចរណ៍ និង​កម្សាន្ត​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ក្នុង​នោះ​មាន​អាជីវកម្ម​ម៉ាស្សា​នេះ​មួយ​ដែរ​ ។ អាជីវកម្ម​ម៉ាស្សា​ដែល​មនុស្ស​ត្រូវ​ប៉ះ​ និង​មនុស្ស​ជា​ប្រភេទ​ការងារ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ចម្លង​កូ​វី​ដ​ ១៩ ​។ កន្លង​មក​ធ្លាប់​មានការ​លើក​ឡើង​ថា​នៅ​ក្នុង​បរិបទ​កូ​វី​ដ​ ១៩ ​មាន​វត្តមាន​នេះ អ្នក​ប្រកបការងារ​ជា​អ្នក​ម៉ាស្សា​គួរ​ផ្លាស់​ប្តូរ​មុខរបរ​ ។

ទោះ​យ៉ាងណា​នៅ​ពេល​ប្រកាស​បើក​ប្រទេស​ឡើង​វិញ អាជីវកម្ម​ម៉ា​ស្សាក៍​អាច​នឹង​បើក​ឲ្យ​ដំណើរ​បាន​វិញ​ដែរ ប្រសិនជា​គេ​បាន​គោរព​តាម​វិធានការ​សុខាភិបាល​នេះ បើ​តាម​ការ ជូនដំណឹង​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​ ៣០​ វិច្ឆិកា​កន្លង​មកនេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ