ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ម៉ាស្សា​ត្រូវ​រៀន ​និង​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាពថ្មី​មុន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ អាជីវកម្ម​ម៉ាស្សា​ត្រូវ​យល់​ដឹង ​និង​អនុវត្ត​តាម​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​» ទើប​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន ​។…

រាជធានី​ភ្នំពេញ ​៖ អាជីវកម្ម​ម៉ាស្សា​ត្រូវ​យល់​ដឹង ​និង​អនុវត្ត​តាម​ «​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​» ទើប​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន ​។ នៅ​ថ្ងៃ​ទី ​៧ ខែធ្នូ​ឆ្នាំ​ ២០២១ ​នេះ ក្រសួងទេសចរណ៍​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ដែល​ជា​មន្ត្រី​របស់​ខ្លួន ដើម្បី​ចុះ​បង្រៀន​ដល់​ម្ចាស់​អា​ជីវី​កម្ម​ម៉ាស្សា អនុវត្ត​មុន​ឈាន​ដល់​ការ​បើក​អាជីវកម្ម​ឡើង​វិញ ​។

កាលពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២១ ក្រសួងទេសចរណ៍ បាន​ជូនដំណឹង ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត​រង្គសាល​ ឌី​ស្កូ​តែ​ក និង​ម៉ាស្សា ឡើង​វិញ ប៉ុន្តែ​ត្រូវ​អនុលោម​នឹង​លក្ខខណ្ឌ​មិនមែន​ជា​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ មាន​ន័យ​ថា មុន​នឹង​បើករដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​មូលដ្ឋាន​អាជីវកម្ម​ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត​រង្គសាល​ ឌី​ស្កូ​តែ​ក និង​ម៉ាស្សា ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​ឱ្យ​ម្ចាស់​អាជីវក្ម​បំពេញ​កិច្ចសន្យា​គោរព​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​រអប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី និងក្នុង​ដំណើរការ​អនុវត្ត ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​អាជីវកម្ម​ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត រង្គសាល​ ឌី​ស្កូ​តែ​ក និង​អាជីវកម្ម​ម៉ាស្សា រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​ចាត់វិធានការ​ជា​ធរមាន ​។

វគ្គប​ណ្តុះ​បណ្តាល​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​រអប្បបរមា (SOP) ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត នៅ​ថ្ងៃ​ទី ​៧​ ខែធ្នូ​នេះ ដើម្បី​ចូលរួម​ចំណែក​មួយ​កម្រិត​បន្ថែម​ចំពោះ​សិក្ខាកាម​ទាំងអស់ ពិសេសមន្ត្រី​អនុវត្ត​ផ្ទាល់​នៅ​តាម​គោលដៅ​រាជធានី-ខេត្ត ដែល​នឹង​ត្រូវ​ដើរតួ​ជា​អ្នក​អនុវត្ត​ផង (​ចុះ​ធ្វើការ​វាយតម្លៃ​) និង​ត្រូវ​ក្លាយជា​គ្រូ​បង្គោល​សម្រាប់​ការ​បណ្តុះបណ្តាល​បន្ត ដល់​ក្រុមការងារ​នៃ​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍ រាជធានី​ខេត្ត យោង​តាម​តម្រូវការ​អនុវត្ត​ជាក់ស្តែង​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក​ ណេ​ប សា​មុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ ។

កន្លង​មកក្រសួងទេសចរណ៍ បាន​ដាក់​ចេញ​បន្ថែម​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ ចំនួន ០៤ ទៀត គឺ វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​បៀ​រហ្គា​ឌិន វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ខារ៉ាអូខេ វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​រង្គសាល និង​ឌី​ស្កូ​តែ​ក និងវិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ម៉ាស្សា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ