ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃគំរបព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ប្រមាណ៦១ហិកតា ត្រូវបានឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំសមត្ថកិច្ចចម្រុះចុះដកហូតមកវិញ នៅថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២១ ព្រមទាំងបានឃាត់គ្រឿងចក្រមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋផងដែរ នៅចំណុចភូមិក្រាំងស្គាត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ។
![Picture]()
លោក ទៀ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដីដែលសមត្ថកិច្ចចម្រុះដឹកនាំដោយឯកឧត្តម សាន់ យូ ធ្វើការបង្ក្រាបនិងដកហូតមកវិញមានចំនួន៦១ហិកតា ជាកម្មសិទ្ធិឯកជន ត្រូវបានប្រកាសដកហូតដាក់រដ្ឋវិញរួចរាល់ហើយនៅថ្ងៃទី០៦ ខែធ្នូ នេះ ។ ជាមួយគ្នានេះ ក្រុមការងារចម្រុះដឹកនាំដោយមន្ត្រីជំនាញ និងអាជ្ញាធរនឹងបន្តការស្រាវជ្រាវរកម្ចាស់ដីដែលកំពុងកាន់កាប់ និងបន្តរកប្រភពអ្នកលក់អ្នកទិញមានប័ណ្ណកម្មសិទ្ធិ ឬលិខិតអនុញ្ញាតត្រឹមត្រូវដែរឬទេ? ប្រសិនបើគ្មានឯកសារច្បាស់លាស់ពិតប្រាកដទេនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
![Picture]()
ជុំវិញករណី ដកហូតដីគម្របព្រៃឈើមកវិញនេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ដែរថា ដីគំរបព្រៃឈើរបស់រដ្ឋដែលត្រូវបានកាប់រានយកដោយខុសច្បាប់ នឹងត្រូវប្រមូលដកហូតមកវិញទាំងអស់ ជាមួយគ្នានេះមន្ត្រីជំនាញត្រូវស្រាវជ្រាវរកប្រភពពីការទន្ទ្រានដីព្រៃលិចទឹកទាំងនោះឲ្យបានច្បាស់លាស់ដើម្បីកសាងសំណុំរឿង ។
![Picture]()
ដោយឡែក តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅតំបន់នោះបានបញ្ជាក់ថា អ្នករំលោភដីព្រៃ របស់រដ្ឋមិនមែនអ្នកតូចតាចទេ សុទ្ធតែមានខ្សែស្រឡាយអ្នកធំ ដោយហេតុដូច្នេះហើយទើបតាំងពីដើមមកមានការទន្ទ្រានយកដីរាប់រយហិកតារជារៀងរាល់ឆ្នាំ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ