ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្អូន​សន្តិសុខ​ម្នាក់ ព្រោះ​បាត់​ដែក​គិត​ជា​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ដែក​គ្រឿងសំណង់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ដែក​គ្រឿងសំណង់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោរ​ចូល​លួច​ដឹក​ចេញ អស់​មួយ​ចំនួន​ធំ ដែល​គិត​ជា​ប្រាក់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ ហេតុការណ៍​លួច​នោះ​គឺ​នៅ​ពេល​យប់ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦​។ បន្ទាប់​មក​តំណាង​ក្រុមហ៊ុន លក់​ដែក​ខាងលើ បាន​ឃាត់ខ្លួន​ប្អូនប្រុស​បង្កើត របស់​សន្តិសុខ​ម្នាក់ ដែល​យាម​ជំនួស​បង​នា​យប់​នោះ​ផង​ដែរ រួច​បាន​នាំ​ខ្លួន​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​រក​ក្រុម​ចោរលួច កាលពី​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

ព្រមទាំង​នាំ​ប្អូនប្រុស និង​ឃាត់ខ្លួន​បង​របស់​គេ​ជាមួយ​សន្តិសុខ​ម្នាក់​ទៀត ដែល​ទទួលខុសត្រូវ ក្នុង​ការ​យាមកាម​ឃ្លាំង​នោះ​ទៀត​។ ក្មេង​ប្រុស​ជំទង់​ម្នាក់​ដែល​ដែល​យាម​ជំនួស​បង និង​ត្រូវ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​នោះ​ឈ្មោះ កិ រ៉ា អាយុ​១៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្លា ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចំណែក​សន្តិសុខ​ដែល​ត្រូវជា​បង និង​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​សន្តិសុខ​ដែរ​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។ តាម​ប្រភព​ពី​មេការ​ឃ្លាំង​ម្នាក់​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឃ្លាំង​នោះ​មាន​សន្តិសុខ​២​នាក់​យាម​ផ្លាស់​ប្ដូរ​វេន​គ្នា​រាល់ថ្ងៃ ដោយឡែក​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា សន្តិសុខ​ម្នាក់​បាន​ឲ្យ​ប្អូន​របស់​ខ្លួន​ឈ្មោះ កិ រ៉ា យាម​ជំ​នួន ដោយ​មិនដឹង​ថា​គេ​ជាប់រវល់​ទៅ​ណា​នោះ​ឡើយ ហើយ​ក៏​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា មានរឿង​អ្វី​កើតឡើង​ឡើយ​។

លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ឃើញ​សោ​ឃ្លាំង​របើក ខុស​ប្លែក​ពី​ធម្មតា គាត់​បាន​ទៅ​ពិនិត្យ​មើល បានដឹង​ថា​ដែក​នៅ​ក្នុង​ឃ្លាំង​នោះ មាន​៥​ប្រភេទ​បាន​បាត់​អស់​មួយ​ចំនួន​ធំ គិត​ជា​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ទើប​មានការ​ភ្ញាក់ផ្អើល ។ ហើយ​ឃាត់ខ្លួន​អ្នកយាម​ជំនួស​សន្តិសុខ​នោះ​ទៅ​ធ្វើការ​សាកសួរ គេ​បាន​ឆ្លើយ​ថា មិនដឹង​ទើប​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ដែល​លួច​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​សន្តិសុខ ដើម្បី​សួរនាំ​ព្រោះ​មានការ​សង្ស័យ​ថា ពួក​គេ​ជា​អ្នក​ឃុបឃិត​គ្នា​ជាមួយ​អ្នក​ក្រៅ​ក្នុង​ការ​លួច​ដែក​នៅ​ក្នុង​ឃ្លាំង​នេះ​៕