ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ទ្រាំ​បាន បើ​ចាប់​ជ្រមុជ​ទឹក​ស្អុយ​បែប​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ​ខ្លាំង​ៗ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​សុំ​លែងលះ​ប្តី ព្រោះ​ទ្រាំ​តទៅ​ទៀត​លែង​បាន​ហើយ បើ​វាយ​ធ្វើបាប​ហើយ​ចាប់​ជ្រមុជ​ទឹក​ស្អុយ​បែប​នេះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ​ខ្លាំង​ៗ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​សុំ​លែងលះ​ប្តី ព្រោះ​ទ្រាំ​តទៅ​ទៀត​លែង​បាន​ហើយ បើ​វាយ​ធ្វើបាប​ហើយ​ចាប់​ជ្រមុជ​ទឹក​ស្អុយ​បែប​នេះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​រោងចក្រ​តុង​ហ្គា ស្ថិត​ក្នុងភូមិ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​មានឈ្មោះ តាំង សុខ​លី អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ចំណែក​បុរស​ប្តី​ឈ្មោះ ប៊ុ​ន ហេង អាយុ​៣១​ឆ្នាំ ពុំ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​នឹង​គេ​ទេ ។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា ដោយសារ​តែ​ឲ្យ​ប្តី​ទៅ​រក​ការងារ​ធ្វើ​ក៏​មិន​ទៅ ការងារ​ក្នុង​គ្រួសារ​ក៏​មិន​ជួយ ដឹង​តែ​ដើរ​ស៊ីចាយ ផឹកស៊ី ហើយ​ព្រមទាំង​គម្រាម​វាយ​ធ្វើបាប​ទៀត​នោះ ទើប​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ហើយ​ឈ្លោះ​លើក​នេះ​ត្រូវ​ប្តី​វាយ​ចាប់​ជ្រមុជ​ទឹក​ស្អុយ​ទៀត​ផង ទើប​ទ្រាំ​លែង​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​សុំ​លែង​ប្តី​នេះ​ហើយ លែងយក​ប្តី​នេះ​ទៀត​ហើយ ។

ចំណែក​បុរស​ជា​ប្តី​វិញ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដោយសារ​តែ​ប្រពន្ធ​ជេរ​ប្រមាថ តិះដៀល បានជា​ទ្រាំ​មិន​បាន​ឈាន​ដល់​កើតជា​ជម្លោះ​ឈ្លោះ​គ្នា​ផ្អើល​គេ​ផ្អើល​ឯង​បែប​នេះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ពេល​ឈ្លោះ​គ្នា​ដោយសារ​តែ​ខឹង​ប្រពន្ធ​ជេរ​ប្រមាថ ប្តី​ក៏​ទ្រាំ​លែង​បាន​ក៏​បាន​វាយ​ប្រពន្ធ​រហូត​កប់​ទឹក​ស្អុយ​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដែល​បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ដល់​កន្លែង​កើតហេតុ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា បាន​ឲ្យ​ដឹង​ថា បើ​ភាគី​ណា​កើតទុក្ខ​មិន​សុខចិត្ត ចង់​លែងលះ​គ្នា ឬ​កិច្ចសន្យា​យ៉ាងណា សូម​ឲ្យ​ភាគី​ទាំង​២ ត្រូវ​ទៅ​សង្កាត់​ចោម​ចៅ ដោះស្រាយ​គ្នា​ទៅ ៕