ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាទរ​ចំពោះ​ដំណោះស្រាយ​ដីធ្លី​នៅ​កោះដាច់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ បាន​ចុះ​ទៅ​ដោះស្រាយ​ទំនាស់​ធី​ធ្លី នៅ​ភូមិ​ចុង​កោះ សង្កាត់​កោះដាច់ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​រឿង

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ បាន​ចុះ​ទៅ​ដោះស្រាយ​ទំនាស់​ធី​ធ្លី នៅ​ភូមិ​ចុង​កោះ សង្កាត់​កោះដាច់ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​រឿង​លក់​ដី​រួម​ប្រមាណ​ជិត​៦​ហិត​តា​។ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ លោក​ឃ្លាំង ហួត ក៏​បាន​ប្រកា​ស់ប​ញ្ឍ​ប់​ការ​លក់ដូរ​ដី រួម​នោះ​ចៀសវាង មាន​បញ្ហា​ចម្រុង​ចម្រាស់​គ្នា ព្រោះតែ​រឿង​ផលប្រយោជន៍​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ ប្រមាណ​ជាង​២០០​គ្រួសារ បាន​នាំ​គ្នា​ទះដៃ​អបអរសាទរ​យ៉ាង​ខ្លាំង​។

លោក ម៉ៅ វេ​ង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​តំណាង​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា  ដី​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចុង​កោះមាន​ប្រមាណ​ជាង​១០០​ហិត​តា ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​២៤៥​គ្រួសារ ចែក​គ្នា​ធ្វើ​ក្រុមសាមគ្គី​តាំងពី​ឆ្នាំ​១៩៨០ មក​ម្ល៉េះ​។ នៅ​ឆ្នាំ​២០០៤ ក៏​មាន​ទំនាស់​គ្នា ដោយសារ​តែ​ប្រធាន​ភូមិ​បាន​យក​ដី​ប្រមាណ​២​ហិត​លក់ ហើយ​​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​រហូត​មក​។

តាម​តំណាង​ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ដោយឡែក​នៅ​ពេល​ថ្មី​នោះ មានការ​រត់ការ​ចង់​លក់​ដី​រួម​ចំនួន​ប្រមាណ​ជិត​៦​ហិត  ក្នុង​មួយ​ម៉ែត្រការ៉េ ៨​ដុល្លារ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ឯកភាព ទទួលយក​ប្រាក់​កក់​៣​ដង​ចំនួន​៥០០​ដុល្លារ និង​ខ្លះ​ទៀត​ពុំ​បាន​ឯកភាព​បាន​ទំនាស់​នឹង​ការ​លក់​ដី​រួម​នេះ​។

នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​លោក ឃ្លាំង ហួត ក៏​បាន​ប្រកា​សប​ញ្ឍ​ប់​ការ​លក់ដូរ​ដី​រួម​នេះ  និង​បាន​ប្រកាស​ថា ប្រាក់​កក់​ដែល​អ្នក​គូក​ជេរ​កក់​ឱ្យ​ប្រជាពលរដ្ឋ​ទុកជា​អំណោយ បើ​ប្តឹង គាត់​ជា​អ្នក​ទទួលខុសត្រូវ ។ លោក​អភិបាល​បានឱ្យ​ដឹង​ទៀត​ថា ការ​លក់​ដី​រួម​ជា​បញ្ហា ព្រោះតែ​ផលប្រយោជន៍ ។ ម្យ៉ាង​ដី​ទុក​ដី​រួម ដើម្បី​បង្កបង្កើន​ផល​ដាំ​ដំណាំ  អភិ​វឌ្ឍន៍​នៅ​ក្នុងភូមិ​វា​ប្រសើរ​ជាង​លក់​បាន​ប្រាក់​បន្តិចបន្តួច​យក​មក​ចាយ​អស់ ហើយ​ចោទ​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​កាន់តែ​ក្រ​ទៅ​ៗ​នោះ​។

លោក​ឃ្លាំង ហួត បាន​ណែនាំ​ឱ្យ​ភូមិបាល​ចុះ​ទៅ​វាស់វែង​ដី​ទំនាស់ មិន​ត្រូវ​លក់ដូរ​នោះ​ទេ ចៀសវាង​មាន​ទំនាស់​គ្នា ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​អបអរ​សារ​ទរ​យ៉ាង​ខ្លាំង​ផង​ដែរ ចំពោះ​ការ​ទប់ស្កាត់​ការ​លក់​ដី​រួម​៕