ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹមត្រេក​អរ​ពេលឮថា ​ចិន ​គ្រោង​នាំ​ចូល​ត្រី​ប្រា​ពី​កម្ពុជា​ តែ​សូម​ឱ្យរដ្ឋ​បញ្ចុះតម្លៃ​សាំង បង្កើត​រោងចក្រ​ផលិត​ចំណី​ក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រ​ធា​សមាគម​វារី​វប្បករ​កម្ពុជា ក៏​ដូច​ជា​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ផ្សេង​ទៀត​មានការ​សប្បាយចិត្ត​នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា ​ភាគី​ចិន សម្រេចចិត្ត​ធ្វើការ​សិក្សា​ និង​ធ្វើការ​វិភាគ​លើ​ផ្លែ​មៀន​ប៉ៃលិន​ និង​ត្រី​ប្រា​កម្ពុជា សម្រាប់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពីរ​ប្រភេទ​ប្រសិនជា​គុណ​សម​ស្រប​ដែល​ចិន​អាច​ទទួលយក​បាន ​។…

រាជធានីភ្នំពេញ ៖ ប្រ​ធា​សមាគម​វារី​វប្បករ​កម្ពុជា ក៏​ដូច​ជា​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ផ្សេង​ទៀត​មានការ​សប្បាយចិត្ត​នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា ​ភាគី​ចិន សម្រេចចិត្ត​ធ្វើការ​សិក្សា​ និង​ធ្វើការ​វិភាគ​លើ​ផ្លែ​មៀន​ប៉ៃលិន​ និង​ត្រី​ប្រា​កម្ពុជា សម្រាប់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពីរ​ប្រភេទ​ប្រសិនជា​គុណ​សម​ស្រប​ដែល​ចិន​អាច​ទទួលយក​បាន ​។

ជាមួយ​ក្តី​ត្រេកអរ លោក ​សុខ រ៉ា​ដែន ប្រ​ធា​សមាគម​វារី​វប្បករ​កម្ពុជា បានឱ្យ​ដឹង​ថា ​អ្នក​ចិញ្ចឹម​ត្រី​ទាំងអស់​គ្នា​ត្រូវ​តែ​ធ្វើ​ម៉េច​ឱ្យ​ផលិតផល​របស់​ខ្លួន​មានគុណ​ស្រប​តាម​ស្តង់ដារ​ប្រទេស​ចិន ព្រោះ​ការ​នាំ​ចេញ​ត្រី​ត្រូវ​មើល​ទាំង​ភូតគាម​អនាម័យ និង​គុណភាព​ ។​យើង​សប្បាយចិត្ត​ ប៉ុន្តែ​​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អនាម័យ ​និង​គុណភាព​នេះ​ជា​ការ​ដាស់តឿន​ឱ្យ​បងប្អូន​វា​រី​វប្បករ​យកចិត្តទុក ដាក់​មួយ​កម្រិត​ទៀត មាន​ន័យ​ថា ចិញ្ចឹម​ត្រី​ឱ្យ​មាន​ស្តង់ដារ​ល្អ​, ចិញ្ចឹម​ឱ្យ​មាន​អនាម័យ​ល្អ​, ចិញ្ចឹម​ប្រើ​ចំណី​ល្អ ធ្វើ​ឱ្យ​អ្នក​បរទេស​នាំ​ទៅ​ក្រៅ​បាន​មិន​ត្រឹម​នាំ​ចេញ​ទៅ​ប្រទេស​ចិន​នោះ​ទេ​ ។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ ផ្លូវជាតិ​លេខ ១១ ជាមួយ​ប្រមុខ​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​ទី ៦ ខែធ្នូ ឆ្នាំ ២០២១ ថា ចិន បាន​សម្រេចចិត្ត​ធ្វើការ​សិក្សា និង​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន និង​ត្រី​ប្រា របស់​កម្ពុជា តាម​រយៈ​វិ​ដេ​អូ​ពី​ចម្ងាយ​ដែល​ជា​វិធានការ​សំខាន់​មួយ​ដើម្បី​ឆ្លើយ​តប​តាម​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើ​កាលពី​ពេល​ថ្មី​ៗ​នេះ ។​ លោក​ទូត​ថា បើសិន​ការ​វិភាគ​នេះ​ដំណើរការ​រលូន​ផ្លែ​មៀន​របស់​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​រដូវ​ប្រមូល​ផល​លើក​ក្រោយ រីឯ​ត្រី​ប្រា វិញ​នឹង​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ដំណឹង​នេះ​មិន​ត្រឹម​ធ្វើ​ឲ្យ​សម្តេច ​ហ៊ុន ​សែន ​សម្តែង​ក្តី​រីករាយ​នោះ​ទេ អ្នក​ចិ​ញ្ជឹ​ម​ត្រី អ្នក​ដាំ​មៀន​ប៉ៃលិន​បង្ហាញ​ក្តី​រីករាយ​ពី​ការ​ដែល​មាន​ទីផ្សារ​លក់​ផលិតផល​ ។ ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា ដែល​បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ជាង ​៤០០​ នាក់​ និយាយ​ថា​ភាគច្រើន​នៃ​សមាជិក​របស់​ខ្លួន ជា​អ្នក​ចិញ្ចឹម​ត្រី​ប្រា​ ។ ការ​ចិញ្ចឹម​ត្រី​ប្រា​មក​ដល់​សព្វ​ថ្ងៃនេះ​មានការថយ​ចុះ​ដោយសារ​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ តម្លៃ​ដើម​ផលិត​ខ្ពស់ ចំណី ​និង​កូន​ត្រី​ពូជ​នាំ​ចូល​មក​ពី​បរទេស និង​នៅ​ពេល​ចិញ្ចឹម​បាន​មិនសូវ​មាន​អ្នក​មក​ទិញ​ ។

ជាមួយ​ដំណឹង​ល្អ​ពី​ទីផ្សារ​ប្រទេស​ចិន​នេះ លោក​ សុខ រ៉ា​ដែន បាន​អំពាវនាវ​ឱ្យ​ខាង​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ ។ លោក​ថា ​ប្រ​សិន​ភាគី​ចិន​ទិញ​យក​ទៅ​ស្រុក​គេ​កម្ពុជា​ត្រូវ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ទូលំទូលាយ​ហើយ​ល្អ ហើយតម្លៃ​ប្រេង​ឥន្ទ​នៈ តម្លៃ​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ផ្សេង​ៗ​ចូល​ទៅ​ស្រះ​ចិញ្ចឹម​ត្រី​ក៍​ត្រូវ​តែ​ល្អ​ជាង​បច្ចុប្បន្ន ។

លើស​ពី​នេះ​ប្រធាន​សមាគម​បានអំពាវនាវ​ឱ្យ​មាន​អ្នក​វិនិយោគទុន បង្កើត​រោងចក្រ​ផ​លិ​ចំណី​ត្រី​នៅ​ក្នុងស្រុក​ ។ លោក ​សុខ រ៉ា​ដែន លើក​ឡើង​ថា ​បើសិន​យើង​មិន​អាច​ផលិត​ចំណី​បាន​គ្រប់​នោះ​ទេ ដោយ​យើង​រំពឹង​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ខ្ញុំ​ជឿ​ថា​ការ​ផលិត​ត្រី​ប្រា​នឹង​មានការ​ពិបាក ព្រោះ​ថ្លៃដើម​​នឹង​អាច​ឡើងថ្លៃ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ