ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា៣យ៉ាង បង្ហាញថាអ្នកអាចមានសត្វល្អិតក្នុងខ្លួន

2 ឆ្នាំ មុន

តើអ្នកដែលធ្លាប់លេបថ្នាំបញ្ចុះសត្វល្អិតដែរឬទេ? ជាការពិតណាស់ ការលេបថ្នាំបញ្ចុះសត្វល្អិតនេះ ត្រូវបានណែនាំដោយគ្រូពេទ្យឱ្យលេបយ៉ាងឆាប់៣ខែម្តង ឬ យ៉ាងយូរ៦ខែម្តង។ នេះក៏ដោយសារតែ សត្វល្អិតអាចរស់នៅក្នុងរាយកាយរបស់អ្នកបាន ប្រសិនបើអ្នកមានការធ្វេសប្រហែសមិនបានរក្សាអនាម័យបានត្រឹមត្រូវ។ អ្នកអាចសម្គាល់ខ្លួនឯងបានថាខ្លួនមានបញ្ហាសត្វល្អិតនៅក្នុងខ្លួនឬក៏អត់…

តើអ្នកដែលធ្លាប់លេបថ្នាំបញ្ចុះសត្វល្អិតដែរឬទេ? ជាការពិតណាស់ ការលេបថ្នាំបញ្ចុះសត្វល្អិតនេះ ត្រូវបានណែនាំដោយគ្រូពេទ្យឱ្យលេបយ៉ាងឆាប់៣ខែម្តង ឬ យ៉ាងយូរ៦ខែម្តង។ នេះក៏ដោយសារតែ សត្វល្អិតអាចរស់នៅក្នុងរាយកាយរបស់អ្នកបាន ប្រសិនបើអ្នកមានការធ្វេសប្រហែសមិនបានរក្សាអនាម័យបានត្រឹមត្រូវ។ អ្នកអាចសម្គាល់ខ្លួនឯងបានថាខ្លួនមានបញ្ហាសត្វល្អិតនៅក្នុងខ្លួនឬក៏អត់ ដោយរោគសញ្ញាមួយចំនួន ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. រមាស់ស្បែក

ក្រៅពីការបង្ករោគដោយមេរោគផ្សិត ការរលាក និងស្ងួតខ្លាំង វាក៏មានរឿងច្រើនទៀតដែលធ្វើឱ្យស្បែករមាស់គ្រប់ពេលដែរ។ នៅក្នុងនោះ ការរមាស់ស្បែកអាចកើតមានដោយសារតែ វត្តមានព្រូនក្នុងពោះវៀនដែរ។ ប្រភេទព្រូនដែលធ្វើឱ្យរមាស់ស្បែកគឺពពួកអៀន ឬព្រូនតូចៗតែម្តង។ វាមិនត្រឹមតែធ្វើឱ្យរមាស់ស្បែកទេ តែក៏ធ្វើឱ្យរមាស់ដល់រន្ធគូថដែរ។

២. វិលមុខ និងអស់កម្លាំង

ប៉ារ៉ាសិតមិនគ្រាន់តែធ្វើឱ្យឈឺក្នុងពោះទេ តែវាក៏ស៊ីគ្រប់យ៉ាងដែលអ្នកបានញ៉ាំចូលពោះដែរ។ ដូច្នេះហើយអ្នកប្រហែលជាមិនអាចទទួលបានជីវជាតិទៅតាមអ្វីដែលបានញ៉ាំរួចឡើយ។ អ្នកប្រហែលជាមានអារម្មណ៍វិលមុខ និងអស់កម្លាំងគ្រប់ពេល។

៣. ឈឺក្នុងពោះ

អ្នកជំនាញនិយាយថា អ្នកប្រហែលជាមានព្រូនក្នុងពោះវៀន បើសិនជាអ្នកកំពុងតែឈឺក្នុងពោះញឹកញាប់។ អ្នកក៏ប្រហែលជាធ្លាប់មានបញ្ហាក្នុងពោះដូចជា ផោមច្រើន ហើមពោះ និងរាគរូសដែរ។ អ្នកគួរតែសង្ស័យខ្លួនឯងផង ជាពិសេសបើសិនជាអ្នកបានដឹងថាខ្លួនឯងមានទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ