ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ…

រាជធានីភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​កន្លែង​តម្កល់សព ស្ថិត​នៅ​ដំណាក់​ព្រះ​អង្គ​ផ្លូវ​សម្តេច​ប៉ាន់ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​។

ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​ទីនាំង​រថយន្ត ឆ្ពោះទៅ​កាន់​ព្រះ​ដំណាក់​ផ្លូវ​សម្តេច​ប៉ាន់ បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​តាម​ព្រះរាជ​វេ​ណី ​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ចូល​ព្រះ​ទិវង្គត​នៅវេលា​ម៉ោង ៩និង៤០​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣និង៤០​នាទី​រសៀល ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះ​វស្សា ដោយ​ព្រះ​រោគាពាធ​។

ក្នុង​សារ​រំលែក​ដល់​ក្រុម​គ្រួសារ​ព្រះ​អង្គ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា “ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ទូលព្រះបង្គំ និង​ភរិយា​សូម​ចូលរួម​រំលែក​ ព្រះ​មរណទុក្ខ​ជាមួយ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ជា​ព្រះ​ជាយា និង​ព្រះរាជ​បុត្រា បុត្រី ព្រមទាំង​រាជវង្សានុវង្ស​ប្រកបដោយ​អនិច្ចលក្ខណ​ធម៌​សង្វេគ សោក​ស្តាយស្រណោះ អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះ​ការ​បាត់បង់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ ក្នុង​ព្រះរាជ​វង្ស​ដ៏​ល្អ​ឆ្នើម​មួយ​ព្រះ​អង្គ ដែល​ទ្រង់​ពេញ​ព្រះ​ហឫទ័យ ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ​ព្រះ​ឆន្ទៈ​មនសិការ​មោះមុត និង​វាងវៃ​ជា​អតិបរមា ។

ទន្ទឹម​នេះ ទូលព្រះបង្គំ និង​ភរិយា ​សូម​លំឱនកាយវាចា​ចិត្ត ឧទ្ទិស​បួងសួង​យាង​ដួង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូម​ព្រះ​អង្គ​យោនយកកំណើត​ ក្នុង​ព្រះ​សុគតិភព​គ្រប់​ៗ ​ព្រះ​ជាតិ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ