ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រមាន​ដល់​សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន ក្រុម​ចោរ​​ដើរ​ប្លន់​តាម​ផ្ទះពលរដ្ឋ​

2 ឆ្នាំ មុន

ប៉ូលិស​បាន​ព្រមាន​ដល់​សាធារណជន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ចោរហារយ ដែល​ដើរ​​ប្លន់​បណ្ដា​ផ្ទះ​ពលរដ្ឋ​អា​មេ​រិ​កដែល​មាន​ដើម​កំណើត​អា​ស៊ី នៅ​ក្រុង ​

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​៥ ខែ​​ធ្នូ​ ឆ្នាំ​២០២១​ថា ប៉ូលិស​បាន​ព្រមាន​ដល់​សាធារណជន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ចោរហារយ ដែល​ដើរ​​ប្លន់​បណ្ដា​ផ្ទះ​ពលរដ្ឋ​អា​មេ​រិ​កដែល​មាន​ដើម​កំណើត​អា​ស៊ី នៅ​ក្រុង ​TORRANCE ជាទី​​ក្រុង​មួយ​ស្ថិត​ក្នុង​តំបន់​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

ការ​ប្លន់​នានា​កើត​មាន​រយៈ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ក្នុងផ្ទះ​នានា​ស្ថិត​នៅ​ភាគ​កណ្ដាល​និង​ភាគ​ខាងលិច​នៃ​ក្រុង​TORRANCE ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ MARK PONEGALEK ប៉ូលិស​ក្រុង ​TORRANCE ដកស្រង់​សម្ដី​ដោយ​សេវាកម្ម​សារព័ត៌​មាន​តំបន់​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

ទីក្រុង​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣២​គីឡូម៉ែត្រ ពី​ភាគ​កណ្ដាល​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស​។ លោក PONEGALEK ថ្លែង​ថា បណ្ដា​ជន​រង​គ្រោះ​ គឺជា​បណ្ដា​ម្ចាស់​ហាង មាន​ដើម​កំណើត​អា​ស៊ី ​ដែល​មាន​ហាង​ ឬ​សហគ្រាស​នៅ​ខាងក្រៅ​ក្រុង​។ ជន​រង​គ្រោះ​ទាំងនេះ អាច​ត្រូវ​ពួក​ចោរ​តាម​ដល់​ផ្ទះ​ពួក​គេ ក្រោយ​ចេញពី​ធ្វើការ​។ ពួក​ចោរ​ដឹង​ថា ​ជា​ទូទៅ​ពួក​អ្នក​ទាំងនេះ​ចូល​ចិត្ត​រក្សា​ទុក​ប្រាក់សុទ្ធ​ជា​ច្រើន​នៅផ្ទះ​។

ស្នងការដ្ឋាន​ប៉ូលិស​ក្រុង ​TORRANCE បាន​ចេញ​ការ​ប្រកាស​អាសន្ន ចំពោះ​ពួក​ចោរហារយ​នា​ពេល​មុន​នេះ​ ដោយ​អះអាង​ថា ការ​ប្លន់​​ជា​ច្រើន​បង្ហាញ​ពី​របៀប​ប្រហាក់ប្រហែល​គ្នា​។ ប៉ូលិស​និយាយ​ថា កំណត់​មុខសញ្ញា​ជនសង្ស័យ​ពី​៣​ទៅ​៤​នាក់ ដែល​បន្លំ​ខ្លួន​ជា​អ្នក​​ថែ​សួន​ ឬ​ជា​អ្នក​ដើរ​មើល​ទេសភាព និង​ប្រើ​រថយន្ត​ដឹក​ជ​ញ្ជួ​ន​ធុន​តូច​ ឬ​រថយន្ត​ SUV​ ផលិត​នៅ​អា​មេ​រិ​ក​។

ប៉ូលិស​ស្នើ​ដល់​ប្រជាជន ឲ្យ​ប្រយ័ត្ន​ចំពោះ​បណ្ដា​រថយន្ត​ដែល​បើក​តាម​ពីក្រោយ ក្នុង​សហគមន៍ ហើយ​ហៅ​ទូរស័ព្ទ​ទៅ​លេខ​៩១១ ប្រសិនបើ​ប្រទះ​ឃើញ​អ្វី​ដែល​គិត​ថា ជា​សកម្មភាព​ឧក្រិដ្ឋ​ដែល​កើត​មាន​និង​ប្រុង​កើត​មាន​។ ពួក​ចោរហារយ​ទាំងនេះ​ចូល​ប្លន់​ដោយ​ធ្វើ​សកម្មភាព​រហ័ស​ ហើយ​សុទ្ធតែ​បិទមុខ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ french

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ