ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​រអ៊ូរទាំ​រឿង​ផ្លូវ​ពិបាកធ្វើ​ដំណើរ និង​ចេញពីផ្ទះ​នា​រដូវវស្សា (​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​១​ខ្សែ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​រអ៊ូរទាំ​ថា ពិបាកធ្វើ​ដំណើរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រោះថា​

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​១​ខ្សែ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​រអ៊ូរទាំ​ថា ពិបាកធ្វើ​ដំណើរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រោះថា​នៅ​រដូវវស្សា​គឺ​ទឹក​លិច ឯ​រដូវប្រាំង​វិញ គឺ​ជង្ហុក​ជ្រៅ​ៗ​តែ​ម្តង​។

ផ្លូវ​១​ខ្សែ​ខាងលើ​នេះ គឺ​ត​ភ្ជាប់​ពី​អតីត​ផ្លូវ ZOA ក្បែរ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ដេប៉ូ​តេ​ឡា ជា​ភារ​ម្យ ឆ្ពោះទៅ​ផ្លូវ​បេតុង​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ និង​ភូមិ​ព្រៃ​ព្រិច (​ជាប់​របង​អង្គការ MMF)​។

បើ​តាម​ពលរដ្ឋ​រស់នៅ​អម​ដងផ្លូវ​១​ខ្សែ​នេះ បាន​រអ៊ូរទាំ​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ពួក​គាត់​ពិបាកធ្វើ​ដំណើរ​ឲ្យ​តែ​ដល់​រដូវវស្សា​។ ចំណែក​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ហ៊ី ស័ន មាន​វ័យ​៦៦​ឆ្នាំ ក៏​បាន​ប្រាប់​ដែរ​ថា នា​ពេល​កន្លង​មកនេះ ខណៈ​ផ្លូវ​១​ខ្សែ​ខាងលើ​លិចលង់​ដោយសារ​តែ​គ្រោះ​ជំនន់​ទឹកភ្លៀង​នោះ គឺ​គាត់​បាន​រអិល​ជើង​ដួល​រហូត​បាក់ឆ្អឹង​ដងកាំបិត​ស្មា​ខាងឆ្វេង ព្រោះ​មិនដឹង​ថា កន្លែង​ដួល​នោះ​មានទឹក​ជ្រៅ​ឡើយ​។

រីឯ​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​ក៏​ប្រាប់​ដែរ​ថា ក្នុង​រដូវវស្សា មាន​យានយន្ត​មិន​តិច​គ្រឿង​នោះ​ទេ ដែល​រលត់​ខូច​កណ្តាលផ្លូវ​១​ខ្សែ​នេះ ហើយ​ពួក​គាត់​ថែម​ទាំង​ជួយ​រុញ​ទៀត​ផង​។ ពួក​គាត់​បន្ត​ថា កន្លង​មក ក៏​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​បាន​ដួល និង​បារម្ភ​ពី​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ​ទៀត​ផងរ​។

ក្រុម​ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​លើក​ឡើង​ទៀត​ថា កាលពី​ដំបូង ផ្លូវ​១​ខ្សែ​នេះ​ខ្ពស់​មិនសូវ​លិចលង់​ក្នុង​រដូវវស្សា​ប៉ុន្មាន​ទេ​។ ពួក​គាត់​បញ្ជាក់​ថា ដោយសារ​កន្លង​មក មាន​គេ​មក​កៀរគរ​សុំ​ពលរដ្ឋ​ចូលរួម​អភិវឌ្ឍន៍​ផ្លូវ ដោយ​ទារប្រាក់​តាម​មុខ​ផ្ទះ​ទាំង​ថ្លៃ​លូ​, ថ្ម​មិច និង​ផ្សេង​ៗ​ទៀត​១​ល្វែង​៦០០​ដុល្លារ ហើយ​អ្នកចូលរួម​មាន​ចំនួន​តិច ស្រាប់តែ​ស្ងប់ស្ងាត់​ទៅ​វិញ​រហូត​ដល់​បច្ចុប្បន្ន​។

អ្វី​ដែល​ធ្វើ​ឲ្យ​ផ្លូវ​១​ខ្សែ​នេះ​លិចលង់ និង​មានទឹក​ជ្រៅ​នោះ ត្រូវ​បាន​ពលរដ្ឋ​ខាងលើ​ប្រាប់​ថា ដោយសារ​តែ​មាន​គេ​កាយ​យក​អាចម៍ដី​ផ្លូវ​នេះ​ចេញ ដោយ​មិនដឹង​យក​ទៅ​ណា​ទេ ហើយ​សន្យា​ថា​នឹង​អភិវឌ្ឍន៍​ផ្លូវ​១​ខ្សែ​ខាងលើ​ឡើង​វិញ​។

ក្រុម​ពលរដ្ឋ​បាន​សំណូមពរ​សុំ​អាជ្ញាធរ មេត្តា​ជួយ​ព​ន្លឿ​ន​កា​អភិវឌ្ឍន៍​ផ្លូវ​១​ខ្សែ​នេះ​ឲ្យ​បាន​ឆាប់​ផង ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ស្រួល​ប៉ុណ្ណោះ​ទេ ពោល​គឺ​អាច​ជួយ​ដល់​អ្នក​មក​ពី​ភូមិ​ផ្សេង​ធ្វើ​ដំណើរ​បាន​លឿន​ទៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ពិសេស​អ្នក​ត្រូវ​ទៅ​ធ្វើការ​តាម​កាស៊ីណូ​ជាដើម​។​ល​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​១​ខ្សែ​ខាងលើ​នេះ លោក សន មុន្នី មេ​ភូមិ​មិត្តភាព ក៏​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កន្លង​មក ពិតជា​មាន​គេ​កាយ​យក​អាចម៍ដី​ចេញពី​ផ្លូវ​មែន ប៉ុន្តែ​ថា​អាចម៍ដី​នោះ​មិន​បាន​យក​ទៅ​លក់ដូរ​ទេ គឺ​ខាង​អភិវឌ្ឍន៍​សង្កាត់ គេ​ដឹក​យក​ទៅ​ចាក់​ផ្លូវ​ដែល​រង​ការ​ខូចខាត​កន្លែង​ផ្សេង​ៗ​ក្នុង​សង្កាត់​។

លោក​បញ្ជាក់​ថា ផ្លូវ​១​ខ្សែ​ខាងលើ​នេះ គឺ​មាន​ប្រវែង​ប្រហែល​៤០០​ម៉ែត្រ ហើយ​អាជ្ញាធរ​នឹង​អភិវឌ្ឍន៍​ចាក់​ថ្ម​មិច ជា​ថវិការ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ