បុរសពោះម៉ាយ ដេកស្លា.ប់ក្រោយផ្ទះសង្ស័យ ខ្សែភ្លើងឆក់
ខេត្តព្រះវិហារ ៖ សាកសពបុរសពោះម៉ាយម្នាក់ ជាជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦
ខេត្តព្រះវិហារ ៖ សាកសពបុរសពោះម៉ាយម្នាក់ ជាជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦
ខេត្តព្រះវិហារ ៖ សាកសពបុរសពោះម៉ាយម្នាក់ ជាជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅខាងក្រោយផ្ទះសង្ស័យ ខ្សែភ្លើងឆក់ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ បើតាមសម្តីបុរសចំណាស់ម្នាក់ ដែលប្រទះឃើញសាកសពខាងលើ បានឲ្យដឹងថា រូបគាត់បានដឹកឈើតាមរ៉ឺម៉ក យកទៅផ្ទះបុរសពោះម៉ាយដែលស្លាប់ខាងលើ យកទៅកែច្នៃ ស្រាប់តែនៅពេលទៅដល់មុខផ្ទះជនរងគ្រោះ រូបគាត់ក៏បានស្រែកហៅម្ចាស់ផ្ទះជាច្រើន តែមិនមានអ្នកឆ្លើយ ពេលនោះរូបគាត់ក៏សម្រេចបើកទ្វារបង ចូលទៅក្នុងផ្ទះជនរងគ្រោះដែលស្លាប់ខាងលើ ក៏ឃើញបុរសនោះដេកស្លាប់មិនដឹងពីពេលណា ។
បុរសដដែលបន្តថា នៅក្បែរសាកសពឃើញមានម៉ូទ័រឈួសឈើ ព្រីដោតភ្លើង និងនៅលើចង្កេះខាងឆ្វេងសាកសពឃើញមានស្នាមឆេះខ្លោចមួយដុំធំទៀតផង ពេលនោះរូបគាត់ក៏ទៅប្តឹងសមត្ថកិច្ចផ្អើលឆោឡោពេញភូមិតែម្តង ។ យោងតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ការស្លាប់របស់បុរសខាងលើនេះវា អាចបណ្តាលមកពីឆក់ខ្សែភ្លើង ព្រោះអីសាកសពជនរងគ្រោះមានស្នាមរលាកមួយដុំធំ ហើយជនរងគ្រោះប្រើប្រាស់ភ្លើងអគ្គិសនីដោយមិនពាក់ស្បែកជើងត្រឹមត្រូវ ទើបបណ្តាលឲ្យកើតចរន្តអគ្គិសនីឆក់រហូតដល់ស្លាប់បែបនេះ ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងជនរងគ្រោះ បានឲ្យដឹងថា បុរសពោះម៉ាយ ដែលស្លាប់ខាងលើនេះមានឈ្មោះ ស្រី សុខចាន់ អាយុ៣៥ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មុខរបរជាជាងសិប្បកម្មកែច្នៃឈើ មុនពេលកើតហេតុជនរងគ្រោះនៅផ្ទះតែម្នាក់ឯង រីឯឪពុកម្តាយ ដោយសារតែមានជម្លោះទាស់ទែងគ្នាជាមួយជនរងគ្រោះជាកូន ក៏ត្រូវជនរងគ្រោះ ឲ្យឪពុកម្តាយទៅស្រុកកំណើតវិញរយៈពេល ៣ទៅ៤ថ្ងៃមកហើយ រហូតមកដល់ថ្ងៃកើតហេតុនេះ ទើបជនរងគ្រោះរស់នៅផ្ទះកើតហេតុតែម្នាក់ឯង ។ សូមបញ្ជាក់ផងដែរ មកដល់ពេលនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យសាកសព ធ្វើកោសល្យវិច័យ និងទំនាក់ទំនងទៅកាន់ឪពុកម្តាយជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យសពតាមប្រពៃណី ។
ចែករំលែកព័តមាននេះ