ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ សម្រេចចិត្ត​វិភាគ​លើ​គុណភាព​ផ្លែ​មៀន​ប៉ៃលិន​និង​ត្រី​ប្រា​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រទេស​ចិន ​អះអាង​ថា ​ខ្លួន​បាន​សម្រេចចិត្ត​ធ្វើការ​សិក្សា និង​វិភាគ​ពី​ហានិភ័យ​ផ្លែ​មៀន​ប៉ៃលិន ​និង​ត្រី​ប្រា​របស់​កម្ពុជា ​។ ប្រសិនជា​អាច​ទទួលយក​បាន​ចិន ​នឹង​ធ្វើការ​នាំ​ចូល​ផ្លែ​មៀន​ប៉ៃលិន​នៅ​រដូវ​ប្រមូល​ផល​លើក​ក្រោយ…

រាជធានី​ភ្នំពេញ ​៖ ប្រទេស​ចិន ​អះអាង​ថា ​ខ្លួន​បាន​សម្រេចចិត្ត​ធ្វើការ​សិក្សា និង​វិភាគ​ពី​ហានិភ័យ​ផ្លែ​មៀន​ប៉ៃលិន ​និង​ត្រី​ប្រា​របស់​កម្ពុជា ​។ ប្រសិនជា​អាច​ទទួលយក​បាន​ចិន ​នឹង​ធ្វើការ​នាំ​ចូល​ផ្លែ​មៀន​ប៉ៃលិន​នៅ​រដូវ​ប្រមូល​ផល​លើក​ក្រោយ ​។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជាផ្លូវការ ​ផ្លូវជាតិ​លេខ ​១១ ជាមួយ​ប្រមុខ​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​ទី ​៦ ខែ​ធ្នូ​ ឆ្នាំ ២០២១​ នេះ​ថា ចិន​ បាន​សម្រេចចិត្ត​ធ្វើការ​សិក្សា​ និង​វិភាគហានិភ័យ​លើ​ផ្លែ​មៀន​ និង​ត្រី​ប្រា ​របស់​កម្ពុជា តាម​រយៈ​វិ​ដេ​អូ​ពី​ចម្ងាយ​ដែល​ជា​វិធានការ​សំខាន់​មួយ​ដើម្បី​ឆ្លើយ​តប​តាម​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើ​កាលពី​ពេល​ថ្មី​ៗ​នេះ ​។

លោក​ទូត​ស​ង្គ​ត់​ធ្ងន់​ថា ​«​បើសិន​ការ​វិភាគ​នេះ​ដំណើរការ​រលូន​ផ្លែ​មៀន​របស់​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​រដូវ​ប្រមូល​ផល​លើក​ក្រោយ រីឯ​ត្រី​ប្រា ​វិញ​នឹង​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។

សម្តេច​តេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ក្តី​រីករាយ​នៅ​ពេល​លោក​ឯកអគ្គរដ្ឋទូត​ចិន ​លើក​ឡើង​ដូច្នេះ​ ។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ហើយ​ក៏​ប្រហែលជា​ប្រជាជន​កម្ពុជា​ក៏​សប្បាយ​រីករាយ​ដូច​គ្នា​ទៅ​លើ​អ្វី​ដែល​ឯកឧត្តម​លើក​ឡើង​ខាងលើ​នេះ គឺជា​ចំណុច​ដែល​ខ្ញុំ​បាន​ស្នើ​ជាមួយ​និង​ការ​ជួប​ដោយ​ផ្ទាល់​ជាមួយ​និង​ថ្នាក់ដឹកនាំ​ចិន ​។ ​ពេល​នោះ​យើង​ស្នើ​សុំ​អាទិភាព​តែ​ទៅ​លើ​ផ្លែ​មៀន ឥឡូវ​គាត់​ផ្តល់​ការ​ត្រួតពិនិត្យ​ត្រី​ប្រា ​។ ​ត្រី​ប្រា​ នេះ​កម្ពុជា​សម្បូរ​ណាស់ បើសិនជា​មាន​ទីផ្សារ​ចិន​ ដ៏​ធំ​មួយ​នេះ​នឹង​មានការ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មានការ​ចិញ្ចឹម​ត្រី​ប្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​រួច​ហើយ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន ដោយ​វា​បង្កើត​បាន​នូវ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​»​ ។

នៅ​ឆ្នាំ​នេះ​ផ្លែ​មៀន​ប៉ៃលិន របស់​សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយ​មាន​ជ័យ មិន​តិច​ជាង​ចំនួន ​៥​ ម៉ឺន​តោន​នោះ​ទេ​បាន​កកស្ទះ​មិន​អាច​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ បាន​ដូច​រាល់​ឆ្នាំ ។​ ចំណែក​ត្រី​ប្រា​ និង​ត្រី​មួយ​ចំនួន​ទៀង​ដែល​កសិករ​ខ្មែរ​ចិញ្ចឹម​ក៍​បាត់បង់​ទីផ្សារ​នៅ​ពេល​កូ​វី​ដ​ ១៩ ​រាតត្បាត ដែល​រដ្ឋ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជូ​ប​ជុំ និង​រៀបចំ​បុណ្យ​ទា មង្គលការ​ជាដើម​នោះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ