ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលែងមានកង្វល់រឿងកង្វះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តែត្រូវត្រៀមថវិកាទិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បន្តិចទៀត​កម្ពុជា​លែង​ខ្វះ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ការ​ប្រើប្រាស់​ហើយ បន្ទាប់​ពី​មានការ​ផលិត​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​ទិញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បន្តិចទៀត​កម្ពុជា​លែង​ខ្វះ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ការ​ប្រើប្រាស់​ហើយ បន្ទាប់​ពី​មានការ​ផលិត​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​ទិញ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផ្លូវជាតិ​លេខ​១១​ដោយ​ចំណាយ​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​សម្តេច​បាន​ស្នើ​ឲ្យ​ភាគី​ចិន​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា អា​លូវ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន​ក៏​បាន​ចុះ​ហត្ថ​លេខាធិការ​ជាមួយ​គ្នា​រួច​ហើយ ។

សម្តេច​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​បន្តិចទៀត កង្វះ​វ៉ាក់សាំង​ដែល​យើង​កំពុង​តែ​កង្វល់​យើង​នឹង​មាន​វ៉ាក់សាំង​ផ្គត់ផ្គង់​ខ្លួនឯង ប៉ុន្តែ​ក៏​ត្រូវ​ត្រៀម​លុយ​ទិញ មិនមែន​យក​មក​ទទេ​នោះ​ទេ តែ​គ្រាន់តែ​យើង​មាន​វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ទឹកដី​របស់​យើង ដែល​អាច​ទិញ​មក​ប្រើប្រាស់​ក្នុង​តម្លៃ​ធូរ​រាប់​ទាំង​មិន​គិត​ថ្លែង​ដឹក​ជញ្ជូន ហើយ​អាច​តម្លៃ​ធូរ​ជាង​ទាំង​មិន​ចាំបាច់​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ​» ។

សម្តេច​ថា ជំងឺ​កូ​វី​ដ​១៩ មិនដឹង​ចប់​ពេល​ណា​នោះ​ទេ រហូត​ដល់​ពេល​នេះ មាន​អ្នកខ្លះ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​៤​ដូ​ស រួច​ហើយ ។ ករណី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ នេះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​រួម​ទាំង​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ធ្វើការ​ត្រួតពិនិត្យ​ឡើយ​វិញ​ថា តើ​នៅ​តាម​ព្រំដែន​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​ដូ​ស​ទី​៣ ហើយ​ឬ​នៅ ។ បើសិន​មិន​ទាន់​ចាក់​ត្រូវ​ធ្វើការ​ចាក់​ដូ​ស​ទី​៣ ដើម្បី​ឲ្យ​មាន​ភាព​សាំ ។ ធានា បើ​មាន​ករណី​ឆ្លង​មិន​ធ្វើ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ ។

ចំណែក​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង ពេល​ភាគី​បាន​កំពុង​តែ​មមាញឹក​ក្នុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ម្ពុ​ជា​ដើម្បី​ធ្វើការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ថា ៖«​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ចិន បាន​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ហើយ​ប្រហែល​ឆ្នាំ​ក្រោយ ប្រជាជន​កម្ពុជា​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​ផលិត​ក្នុងស្រុក​បាន​»​។

លោក​បន្ត​ថា ៖«​ខ្ញុំ​ជឿជាក់​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ភាគី​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​អាស៊ី​បូព៌ា ការ​កសាង​សង្គម​វាសនា​រួម​សេដ្ឋកិច្ច កម្ពុជា ចិន …​នឹង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ជា​ច្រើន​នៅ​ពេល​ខាង​មុខ​» ។
ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សម្តេច​ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​ទៅ​ភាគី​ចិន​ក្នុង​ការ​នាំ​ផលិតផល​របស់​កម្ពុជា​នូវ​អាទិភាព​ផ្លែ​មៀន និង​ពិភាក្សា​ជា​កញ្ចប់ លើ​ផលិតផល​កម្ពុជា ។ ពេល​នេះ​គេ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ផ្លែ​មៀន​ផង និង​ត្រី​ប្រា​ផង ។
សម្តេច​ថា ៖« ត្រី​ប្រា​ខ្មែរ​យើង​មាន បើសិន​យើង​មាន​ទីផ្សារ​ធំ​ទៅ​ចិន អី​ញ្ចឹ​ង​ខ្ញុំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី ដើម្បី​ដឹក​ជញ្ជូន​ដោយ​បង្កើត​បាន​ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹម​ត្រី ។

អ្នក​នាំ​មៀននៅ​ប៉ៃលិន បាត់ដំបង បន្ទាយ​មាន​ជ័យ គឺ​មាន​ទីផ្សារ​សម្រាប់​នាំ​ចេញ ប៉ុន្តែ​ត្រូវ​មានគុណ​ភាព ដើម្បី​ជៀង​វាង​នាំ​មេរោគ​ទៅ​ចូល​ក្នុង​ប្រទេស​ចិន​នោះ​ទេ​» ។ សម្តេច​ថា ក៏​បាន​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​មាន​អ្នក​ដាំ​ដើម​មៀន​រាប់​ម៉ឺន​ហិ​កតា ហើយ​ទទួល​បាន​ផល​ល្អ​ៗ ។ អី​ញ្ចឹ​ង​ត្រី​ប្រា ដែល​នឹង​អាច​ធ្វើ​ជា​ម្ហូបអាហារ​លើ​តុ ប្រជាជន​ចិន​ជា​ក្តី​សង្ឃឹម​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ