ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កាត់ដេរ​សម្បូរ​ការងារ មាន​រោងចក្រ​ជា​ច្រើន​មានការ​ងារ​ថែម​ម៉ោង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មាន​រោងចក្រ​ជា​ច្រើន​បាន​ផ្តើម​សម្បូរ​ការងារ តម្រូវ​ឲ្យ​កម្មករ​កម្មការិនី​ធ្វើការ​ថែម​ម៉ោង ​។ លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា…

រាជធានីភ្នំពេញ ៖ ​មាន​រោងចក្រ​ជា​ច្រើន​បាន​ផ្តើម​សម្បូរ​ការងារ តម្រូវ​ឲ្យ​កម្មករ​កម្មការិនី​ធ្វើការ​ថែម​ម៉ោង ​។ លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដោយសារ​តម្រូវការ​ទីផ្សារ រោងចក្រ​កាត់ដេរ​រហូត​ដល់​៧០% តម្រូវឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង​នា​ពេល​នេះ​ ។ ការ​ថែម​ច្រើន ​គឺ​ដោយសារ​តែ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ពិសេស​ផលិត​កាបូប​យូរ​ដៃ ហើយ​ទីផ្សារ​សម្លៀក​បំពាក់​នៅ​ភូមា ​និង​វៀតណាម​បាន​ប្តូរ​យក​មក​ផលិត​នៅ​កម្ពុជា​ក្នុង​ចំនួន​ច្រើន ​។

បញ្ហា​នយោបាយ​នៅ​ប្រទេស​ភូមា ​មិន​ទាន់​មានការ​ដោះស្រាយ ចំណែក​នៅ​វៀតណាម​បញ្ហា​កូ​វី​ដ ​១៩ ដូច្នេះ​មាន​រោងចក្រ​មួយ​ចំនួន​បាន​ងាក​មក​កម្ពុជា ​។ ការ​បញ្ជា​ទិញផលិតផល​ម៉ាក​ដូច​គ្នា​ដែល​ធ្លាប់​ផលិត​នៅ​ប្រទេស​ភូមា ​និង​វៀតណាម គេ​បាន​ផ្ទេរ​មក​ស្រុក​ខ្មែរ ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អាត់ ធន់​ ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិ​តេ​យ្យ​កម្មករ​កាត់ដេរ​កម្ពុជា​និយាយ​ថា ​ទោះជា​មាន​តម្រូវការ​ផលិតកម្ម​ច្រើន​យ៉ាងណា​ក្តី កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​អាច​រ៉ាប់រង​ក្នុង​ការ​ផលិត​បាន ​។​ លោក​ថា​ កម្លាំង​ពលកម្ម​នៅ​កម្ពុជា​មាន​ច្រើន​ទោះបីជា​រោងចក្រ​កាត់ដេរ​ថ្មី​ៗ​បាន​បើកទ្វារ​ច្រើន ក៍​មិន​ខ្វះ​កម្លាំង​ពលកម្ម​នោះ​ឡើយ ​។ ម៉ាង​វិញទៀត​លោក​ថា ​ការ​បន្ធូរ​ប​ន្ធ​យ​វិធានការ​លើ​ជំងឺ​កូ​វី​ដ​ ១៩ ​ក៍​ជា​ផ្នែក​សំខាន់​ដែល​អាច​ឲ្យ​រោងចក្រ​នីមួយ​ៗ​មាន​លទ្ធភាព​ធានា​បាន​ផលិតកម្ម​របស់​ខ្លួន ​។

​ខ្ញុំ​គិត​ថា​ ការ​ផលិតកម្ម​អាច​ និង​ឆ្លើយ​តប​បាន ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​ ១៩ ​នៅ​កម្ពុជា​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​កាល​ពេល​មុន ហើយ​នៅ​ក្នុង​រោងចក្រ​មានកម្ម​ករ​កើត​ជំងឺ ជំងឺ​កូ​វី​ដ ​១៩ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​ឈប់​សម្រាក តែ​កម្មករ​ដែល​កើត​ជំងឺ ទៅ​ព្យាបាល ។ ​ចំណែក​កម្មករ​ផ្សេង​ៗ​នៅ​បន្ត​ធ្វើ​ដដែល​ ។

ទោះ​យ៉ាងណា លោក អាត់ ធន់ សម្តែង​ការ​បារម្ភ​ពី​សុ​ខុ​មា​ភាព​របស់​កម្មករ​កាត់​មួយ​ចំនួន​ដែល​ពួក​គាត់​ចង់បាន​ប្រាក់​ចំណូល​ច្រើន ខំ​ថែម​ម៉ោង​ហួសកម្លាំង​ដែរ​ ។ ជា​ការ​កត់សម្គាល់​កម្មករនិយោជិត ទទួល​បាន​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ​២,០០០ ​រៀល​ក្នុង​មួយ​ថ្ងៃ ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥត​គិតថ្លៃ ក្រៅពី​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ពលកម្ម​តាម​ម៉ោង​ដែល​បាន​បំពេញ​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ