ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ស្គាល់​បុគ្គល​ជោគជ័យ មក​ស្តាប់​អ្នកជំនាញ​បកស្រាយ​ពាក្យ «​ជោគជ័យ​» !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education…

រាជធានី​ភ្នំពេញ ​៖ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​ថ្លែង​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​លោក​ផ្ទាល់​ជា​សាធារណៈនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ដូចនេះ​ថា ៖ «​ខ្ញុំ​ចង់​ចែករំលែក​ដល់​យុវជន និង​សាធារណៈជន​ទាំងអស់​ឱ្យ​ច្បាស់​ម្តងទៀត​ថា សព្វ​ថ្ងៃនេះ​មនុស្ស​យើង​ខ្លះ​កំពុង​តែ​ឱ្យ​និយម​ន័យ​នៃ​ភាព​ជោគជ័យ ខុស​សឹងតែ ​១៨០​ ដឺ​ក្រេ​ទៅ​ហើយ ។ អ្វី​បន្តិច​ជោគជ័យ​ៗ​ឡើង​វ៉​ល់​ពេញ​ហ្នឹង​ ។ ហើយ​ការ​យល់​ខុស​បែប​នេះ គឺ​កំពុង​តែ​បំផ្លាញ​បញ្ញវន្ត​ភាព​របស់​យើង​យ៉ាង​ប្រាកដ​ជាក់ ដែល​អាច​នឹង​ប៉ះទង្គិច​ដល់​អនាគត​ប្រទេស​ជាតិ​យើង​ទាំងមូល ។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​បន្ត​ថា មែនទែន​ទៅ បើ​គេ​និយាយ​ពី​ជោគជ័យ គេ​គួរ​គិត​ពី​អនាគត​វែង​ឆ្ងាយ ដោយ​ចាប់ផ្តើម​ដំបូង គឺ​ធ្វើ​ឱ្យ​ជោគជ័យ​លើ​សុខភាព​ផ្លូវ​កាយ ​។ យើង​ត្រូវធ្វើ​យ៉ាងណា​ថែរក្សា​ខ្លួន​ឱ្យ​ចាក​ផុត​ពី​ជំងឺ​ព្យាធិ​ផ្សេង​ៗ​ ។ យើង​ត្រូវ​យល់​ពី​របប​អាហារ យល់​ពី​សុខភាព​ខ្លួន អនុវត្ត​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដោយ​ព្យាយាម​បំពេញ​ឱ្យ​បាន​នូវ​តម្រូវការ​បឋម (​ជម្រក អាហារ ថ្នាំសង្កូវ និង​សម្លៀក​បំពាក់​) បន្ទាប់​មក​ទៀត​យើង​ត្រូវ​ចូលរួម​ជួយ​កិច្ចការ​សង្គម​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​មួយ​រួប​ ។ ជោគជ័យ​បន្ទាប់ គឺ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ល្អ ដែល​អាច​ជា​កត្តារួម​ផ្សំ​ដ៏​សំខាន់​ជួយ​យើង​ឱ្យ​អាច​បដិបត្តិ​ដំណើរ​ជីវិត​ទៅ​មុខ​បាន​ដោយ​មានគុណ​ភាព​ ។ ក្រៅពី​នោះ យើង​ត្រូវ​ពុះពារ​រក​ជោគជ័យ​លើ​បញ្ញាញាណ ​។ ពោល​យើង​ត្រូវ​ទទូច​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ក្នុង​ខ្លួន​ច្បាស់លាស់ មិន​ខ្លោច ​ឬ​ឆៅ​ ។ ចំណេះ​ជួយ​រំដោះខ្លួន​យើង​ពី​គ្រោះ​ក្រៅ​ខ្លួន និង​ក្នុង​ខ្លួន ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ក៏​បានឱ្យ​ដឹង​ថា ចំណេះដឹង​ធ្វើ​ឱ្យ​យើង​ចេះ​គិត​វិភាគ​ថ្លឹងថ្លែង​ដោយ​មាន​សុភនិច្ឆ័យ​ខ្ពស់​ ។ យើង​នឹង​ក្លាយជា​មនុស្ស​យល់​ដឹង​ខុស​ត្រូវ និង​មាន​ហេតុផល ​។ ពុំ​មែន​ជោគជ័យ​ក្នុង​នាម​អ្នក​ដើរ​ផ្លូវ​កាត់ គ្មាន​ចំណេះ​អ្វី​ជា​ដុំ​កំភួន ឬថា​ជោគជ័យ​តាម​រយៈ​ការ​អាន​សៀវភៅ​ជោគជ័យ ហើយ​អនុវត្ត​តាម​យ៉ាង​ទទឹងទិស​នោះ​ទេ ឬថា​ជោគជ័យ​ដោយ​បោកប្រាស់ ធ្វើខ្លួន​ជា​អ្នកមាន​ ។ ជោគជ័យ​បែប​នេះ ពុំ​មែន​ជោគជ័យ​ល្អជា​ទេ​ ។ តែ​ជា​ជោគជ័យ​ខ្មៅ​ងងឹត និង​បំផ្លាញ​សង្គម​ជាតិ​ទៅ​វិញ ​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​បន្ត​ថា ​៖ «​ខ្ញុំ​ស្គាល់​អ្នក​ជោគជ័យ​ខ្លះ ប្រើ​ទឹ​ស្តី​បង្អើល​អ្នក​តាម​គាត់​ដដែល​ៗ ​។ ដោយសារ​ទ​ង្វើ​ប្រាស​ចាក​សច្ចៈ ជន​ខ្លះ​ទទួល​បាន​ចំណាត់ការ​ផ្លូវច្បាប់​អ៊ីចឹង​ទៅ​ ។ ដូច្នេះ​ហើយ និយម​ន័យ​នៃ​ភាព​ជោគជ័យ​ចំពោះ​ប្រជាជន​ក្នុង​ប្រទេស​អភិវឌ្ឍ ដំបូង​បំផុតគេ​ច្រើន​ផ្តោត​លើ​ជោគជ័យ​សុខភាព​ផ្លូវ​កាយ ផ្លូវចិត្ត និង​បញ្ញាញាណ ​។ ជោគជ័យ​ទាំង​បី​នេះ​ហើយ ជួយ​ឱ្យ​យើង​ឈាន​ដល់​ជោគជ័យ​ធំធេង​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​» ៕

អត្ថបទសរសេរ ដោយ