ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-ចិន ១០ ​ខែ​ឆ្នាំ​នេះ ​ស​ម្រេ​បាន​ជិត​ ៩ ​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២១​ សម្រេច​បាន​រហូត​ដល់​ ៨,៩៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២១​ សម្រេច​បាន​រហូត​ដល់​ ៨,៩៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​រហូត​ដល់​ ៣៨,៥៦​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២០​ កន្លង​ទៅ ។​ កម្ពុជា-​ចិន​បាន​បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ ១០​ ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

ក្នុង​របាយការណ៍ ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​បង្ហាញ​ទំហំ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ ​១.២២២ ​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ​៤៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០២០ ។ ចំណែកឯ​ទំហំ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​វិញ​មាន​ចំនួន​ប្រមាណ ៧.៧០៩​ លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ​៣៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ​២០២០ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ចិន​បាន​ក្លាយជា​ទីផ្សារ​ធំ​មួយ​របស់​កម្ពុជា ហើយ​កម្ពុជា​ក៏​បាន​កំពុង​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ ។ លោក​ ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ថា ចិន​ជាទី​ផ្សារ​ធំ​មួយ​នៅ​លើ​ពិភពលោក ដូច្នេះ​ហើយ​កម្ពុជា​បាន​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​ឱ្យ​ទំនិញ​កម្ពុជា​បាន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ។ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ក្រោយ​នេះ កម្ពុជា​រំពឹង​ថា ​នឹង​បង្កើន​លទ្ធភាពក្នុង​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បន្ថែម​ទៀត និង​មាន​ទំនិញ​ជា​ច្រើន​កម្ពុជា​នឹង​ត្រូវ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​មិន​បង់ពន្ធ​ ។

ក្នុង​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ ភាគី​ទាំង​ពីរ​ក៏​បាន​ប្ដេជ្ញា​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់​ ១០​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ គឺ​នឹង​ត្រូវ​សម្រេច​ឱ្យ​បាន​មុន​ឆ្នាំ ​២០២៣​ ខាង​មុខ ដោយ​យក​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​គោល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ