ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ទ្រី​ស មនុស្ស​ច្រើន​សិប​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​​វិធានការ​ទប់​កូ​វី​ដ

8 ខែ មុន

ប៉ូលិស​រាយការណ៍​ថា​មនុស្ស​ច្រើន​សិប​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​ទី​៤​ធ្នូ ប្រឆាំង​បណ្ដា​វិធាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​តស៊ូ​ប្រឆាំង​កូ​វី​ដ​-១៩ ពិសេស​ប្រឆាំង​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច ចាប់ពី​

ប្រទេស​អូ​ទ្រី​ស ៖ ប៉ូលិស​រាយការណ៍​ថា​មនុស្ស​ច្រើន​សិប​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​ទី​៤​ធ្នូ ប្រឆាំង​បណ្ដា​វិធាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​តស៊ូ​ប្រឆាំង​កូ​វី​ដ​-១៩ ពិសេស​ប្រឆាំង​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច ចាប់ពី​ខែកុម្ភៈ​ខាង​មុខ​នេះ​ទៅ​។​នោះ​ជា​បាតុកម្ម​ចុង​ស​ប្ដា​ហ៍​ជាប់​គ្នា​លើក​ទី​៣​ហើយ​ប្រឆាំង​វិធានការ​ទាំងនេះ​។

Picture

មានការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​ពី​បទ​បង្កចលាចល​ប៉ះពាល់​ដល់​របៀបរៀបរយ​សាធារណៈ​។ ប៉ូលិស​កត់សម្គាល់​ឃើញ​បាតុករ​ប្រមាណ​ជា​៤០.០០០​នាក់ នៅ​ទីក្រុង​វី​យែ​ន​បន្ទាប់​ពី​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​ច្រើន​ក្នុង​រដ្ឋធានី​។​ប៉ូលិស​និយាយ​ថា បាតុករ​មួយ​ចំនួន​បាន​គប់ របស់របរ​នានា​មក​លើ​ប៉ូលិស ដែល​តបត​វិញ​ដោយ​ការ​បាញ់​ឧស្ម័ន​ម្រេច ហើយ​ក៏​មាន​មនុស្ស​១.៥០០​នាក់​ធ្វើ​បាតុកម្ម​បក​វិញ​ដែរ​។

ប្រទេស​អូ​ទ្រី​ស​ចាប់តាំងពី​ថ្ងៃ​ទី​២២​វិច្ឆិ្ក​កា មក មានការ​បិទ​ខ្ទប់​មួយ​ផ្នែក​ជា​ថ្មី ដែល​មាន​ជា​ធរមាន រហូត​ដល់​ថ្ងៃ​ទី​១១​ធ្នូ​។ ប្រទេស​នេះ​ជា​ប្រទេស​សហភាព​អឺរ៉ុប​ដំបូង​គេ ដែល​ប្រកាស​ថា វ៉ាក់សាំង​ត្រូវ​ចាក់​ចាំបាច់​ជា​កាតព្វកិច្ច ចាប់ពី​ថ្ងៃ​ទី​១​កុម្ភៈ​ទៅ​។

វិធានការ​ទាំងនេះ​រដ្ឋាភិបាល​បានការ​ពារ​ដោយ​លើក​ពីរ​លក​ទី​៤​នៃ​ការ​ឆ្លង​កូ​វី​ដ និង​ខណៈ​អត្រា​អ្នក​ចាក់​វ៉ា​ក់​ទើបបាន​៦៧% ជា​អត្រា​ទាប​ជាងគេ​បំផុត​នៅ​អឹ​រ៉ុ​ប​ខាងលិច​។

Picture

យោង​តាម​សារព័ត៌មាន​អូ​ទ្រី​ស​នានា​ថា បណ្ដា​គ្រួសារ​ជាមួយ​កូនចៅ​ពួក​គេ បាន​លើកគ្នា​មក​ពី​គ្រប់​ទិស​ទី​របស់​ប្រទេស ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ក្រុង​វី​យែ​ន​នា​ថ្ងៃ​ទី​៤​ធ្នូ​។ ការ​ប្រទូស្ត​រ៉ា​យ​ប្រឆាំង​ការ​បិទ​ខ្ទប់​មួយ​ផ្នែក និង​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង ត្រូវ​បាន​លើកទឹកចិត្ត ដោយ​គណបក្ស​ស្ដាំ​និយម​ជ្រុល​FPD ដែល​ចោទប្រកាន់​រដ្ឋាភិបាលចម្រុះ​អភិរក្សនិយម​បៃតង​ថា​ផ្ដាច់​ការ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo