ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ស.ព​សម្តេចក្រុមព្រះ​យាង​និវត្តន៍​មក​ដល់​កម្ពុជា រដ្ឋាភិបាល​សម្រេច​យក​ថ្ងៃ​៨ ​ធ្នូ​ ជា​ថ្ងៃ​កាន់ទុក្ខ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ព្រះ​ស.ព​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​យាង​និវត្តន៍​មក​ដល់​មាតុភូមិ​កម្ពុជា នៅ​ម៉ោង​១១​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ព្រះ​ស.ព​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​យាង​និវត្តន៍​មក​ដល់​មាតុភូមិ​កម្ពុជា នៅ​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ ធ្នូ​នេះ ។ តាម​កម្មវិធី ព្រះ​ស.ព​សម្ដេចក្រុមព្រះ ដែល​ជា​ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​តម្កល់​ធ្វើបុណ្យ​នៅ​អតីត​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ ក្រោយ​ព្រះ​បរមរាជវាំង និង​ប្រារព្ធ​ព្រះរាជ​ពិធី​ព្រះ​រាជទាន​ព្រះ​ភ្លើង​តាម​ព្រះរាជ​បវេណី​។

ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ពី​ការ​ចូលរួម​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ទ​ព្រះ​ស.ព សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ដោយ​ប្រកាស​យក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​ពុធ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ។

សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ផង​ដែរ​ថា «​គ្រប់​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការ​សម្តែង និង​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេង​ៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១» ។

សូម​បញ្ជាក់​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយក​រដ្ឋមន្ត្រី​ទី​១​នៅ​កម្ពុជា បាន​យាង​ចូល​ព្រះ​ទិវង្គត​នៅ​កាល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​៩និង​៤០​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​៣និង​៤០​នាទី​រសៀល ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះ​វស្សា ដោយ​ព្រះ​រោគាពាធ ។ ព្រះ​ស.ព​ត្រូវ​បាន​ដង្ហែរ​ពី​ប្រទេស​បារាំង​មក​កម្ពុជា​ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​ព្រះ​រាជទាន​ព្រះ​ភ្លើង​តាម​ព្រះរាជ​បវេណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ