រុស្ស៊ីរៀបចំវាយលុកអ៊ុយក្រែនជាមួយទាហានដល់១៧៥.០០០នាក់
ដោយដកស្រង់ឯកសារយោធាមួយ កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍អះអាងថា កងទ័ពរុស្ស៊ីកំពុងតែប្រមូលផ្ដុំ នៅតាមកន្លែង៤ផ្សេងគ្នាជាមួយក្រុមប្រយុទ្ធតាក់ទិកដល់៥០ក្រុម
ដោយដកស្រង់ឯកសារយោធាមួយ កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍អះអាងថា កងទ័ពរុស្ស៊ីកំពុងតែប្រមូលផ្ដុំ នៅតាមកន្លែង៤ផ្សេងគ្នាជាមួយក្រុមប្រយុទ្ធតាក់ទិកដល់៥០ក្រុម
ប្រទេសរុស្ស៊ី-អ៊ុយក្រែន ៖ ដោយដកស្រង់ឯកសារយោធាមួយ កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍អះអាងថា កងទ័ពរុស្ស៊ីកំពុងតែប្រមូលផ្ដុំ នៅតាមកន្លែង៤ផ្សេងគ្នាជាមួយក្រុមប្រយុទ្ធតាក់ទិកដល់៥០ក្រុម។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍អះអាងនាថ្ងៃទី៣ធ្នូថា រុស្ស៊ីរៀបចំការវាយលុកមួយ ប្រឆាំងអ៊ុយក្រែនដែលមានទាហានចូលរួម ដល់ទៅ១៧៥.០០០នាក់ចាប់ពីឆ្នាំខាងមុខទៅ ដែលបែបនេះ នាំឲ្យមានការភ័យខ្លាចរបស់អ៊ុយក្រែន ចំពោះយថាភាពបែបនោះ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកមួយរូប អះអាងប្រាប់កាសែតនេះដោយមិនបញ្ចេញឈ្មោះថា ក្រុងមូស្គូរៀបចំកងទ័ពដល់ទៅ១០០កងវរៈសេនាតូច ដែលរូមមានបណ្ដាក្រុមប្រយុទ្ធតាក់ទិក ដែលមានទាហានសរុបដល់ទៅប្រមាណជា១៧៥.០០០នាក់ ព្រមទាំងបណ្ដារថក្រោះនិងរថពាសដែក កាំភ្លើងធំនិងឧបករណ៍យោធាដទៃៗទៀត។
ទោះបីយ៉ាងណាមន្ទីរប៉ង់តាហ្គោនបដិសេធមិនធ្វើអត្ថាធិប្បាយពីព័ត៌មាននោះ ដែលទាក់ទិននឹងផ្នែកសើុបការណ៍តែគូសបញ្ជាក់ថា ខ្លួនព្រួយបារម្ភខ្លាំងបំផុត ដោយសារភស្ដុតាងនានា ដែលបង្ហាញពីផែនការរបស់រុស្ស៊ី សំដៅធ្វើសកម្មភាពឈ្លានពានមួយប្រឆាំងអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោននិយាយថា យើងបន្តជួយទ្រទ្រង់ដល់ការ កាត់បន្ថយភាពតានតឹងក្នុងតំបន់និងស្វែងរក ដំណោះស្រាយការទូត ចំពោះជម្លោះនៅភាគខាងកើតអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានចេញមុខគាបសង្កត់លើរុស្ស៊ីកាលពីថ្ងៃទី៣ ខែធ្នូ្ន ដោយបាននិយាយថា រៀបចំការផ្ដួចផ្ដើមគំនិតនានា ដើម្បីការពារអ៊ុយក្រែនក្នុងករណីមានការលុកលុយរបស់រុស្ស៊ី ក្រោយការដាក់ពង្រាយកងទ័ពរុស្ស៊ីដ៏ច្រើន នៅតាមព្រំដែនអ៊ុយក្រែន ខណៈកងទ័ពអ៊ុយក្រែន កំពុងប្រមូលផ្ដុំកម្លាំងនាភាគខាងកើតប្រទេស ប្រុងវាយលុកលើពួកបំបែកខ្លួននិយមគាំទ្រដោយរុស្ស៊ី៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ