ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្លុឹងផង! បែបមកពីមានខ្នងក្រាស់ពេកទេដឹង?​

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ រហូត​មក​ដល់​ពេល​នេះ​ បើ​ទោះបី​កោះសន្តិភាព​យើង​បាន​ធ្វើការ​ចេញផ្សាយ​អំពី​រឿង​ដែល​មេ​ភា​ស៊ី​ផ្សារ​កំពុង​ជ្រៃ​ ស្ថិ​

ខេត្ត​តាកែវ ៖ រហូត​មក​ដល់​ពេល​នេះ​ បើ​ទោះបី​កោះសន្តិភាព​យើង​បាន​ធ្វើការ​ចេញផ្សាយ​អំពី​រឿង​ដែល​មេ​ភា​ស៊ី​ផ្សារ​កំពុង​ជ្រៃ​ ស្ថិ​ក្នុងភូមិ​កំពង់​ជ្រៃ​ ឃុំ​ស្មោង​ ស្រុក​ទ្រាំង ​ខេត្តតាកែវ​ បាន​ប្រមូល​សំរាម​​ពី​ក្នុង​ផ្សារ​រួច​យក​មក​បោះចោល​នៅ​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​នៅ​ខាងកើត​ផ្សារ​ជិត​ក្លាយជា​ភ្នំ​ រហូត​មាន​​ក្លិន​​ស្អុយរលួយ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ រហូត​ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​មក​អោយ​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​ទ្រាំង​អោយ​ចុះ​ពិនិត្យ​ទីតាំង​ដែល​មេ​ភា​ស៊ី​ផ្សារ​កំពុង​ជ្រៃ​នោះ​ ប្រមូល​​សំរាម​​ពី​ក្នុង​ផ្សារ​ទៅ​ចាក់ចោល​នៅ​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​នោះ​ រួច​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​វិញ​ជា​កំណត់​។

មន្ត្រីរ​សាលាស្រុក​ទ្រង់​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា បើ​ទោះជា​មានការ​ណែនាំ​ពី​ក្រសួងមហាផ្ទៃ​យ៉ាងណា​ក៍ដោយ​ មក​ដល់​ថ្ងៃនេះ​ លិខិត​ណែនាំ​នោះ​ហាក់​មិន​មាន​ប្រសិទ្ធិ​ភាព​សោះ​ចំពោះ​អាជ្ញាធរ​ខេត្ត ស្រុក​ទ្រាំង​នោះ​ទេ​ ព្រោះ​ទីតាំង​គំនរ​​សំរាម​​នោះ​មាន​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​ ហើយ​ថែម​ទាំង​មាន​​ក្លិន​​ស្អុយ​អ​សោចិ៍​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើ​ឆ្លង​កាន់​ និ​ង​អ្នក​រស់នៅ​ជុំវិញ​ទីនោះ​ថែម​ទៀត​ផង​។

មន្ត្រីរ​សាលាស្រុក​ទ្រាំង​ដ​ដៃ​ល​បាន​បន្ត​ទៀត​ថា​ ចំពោះ​ករណី​ដែល​ធ្វើ​អោយ​អាជ្ញាធ​ខេត្ត ស្រុក​មិន​មាន​ចំណាត់ការ​ទៅ​លើ​មេ​ភា​ស៊ី​ផ្សារ​កំពង់​ជ្រៃ​នេះ​ ក៏​ព្រោះ​ស្ត្រី​ដែល​មាន​សិទ្ធិ​ដើរ​ប្រមូល​លុយ​ភា​ស៊ី​​នេះ​ជា​ខ្សែ​រយះ​លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ ​ទើប​មិន​មាន​អាជ្ញាធរ​ស្រុក​ហ៊ាន​ប៉ះពាល់​បាន​ងាក​មក​មើល​ខាង​មន្ទី​បរិស្ថាន​ខេត្ត​វិញ​ គឺ​មិន​ដែល​ខ្វល់​ពី​រឿង​គំនរ​សំរាម​​ដែល​គរ​ចោល​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ម្តងណា​ឡើយ​។

មន្ត្រីរ​សាលាស្រុក​បាន​បញ្ជាក់​ថា​ ឈ្មោះ​វង្ស វ៉ង់ ជា​ស្ត្រី​នឹង​ជា​មេ​ភា​ស៊ី​ផ្សារ​កំពុង​ជ្រៃ​នេះ​ មិន​ដែល​ធ្វើ​តាម​កិច្ចសន្យា​របស់​អាជ្ញាធរ​ស្រុក​ម្តងណា​ឡើយ​ ដោយ​គាត់​មាន​ខ្នងបង្អែក​ជា​ចៅហ្វាយខេត្ត​នេះ ​ទើប​មិន​មាន​នរណា​ហ៊ាន​ប៉ះ​គាត់​បាន​រហូត​គាត់​បាន​ប្រមូល​ភា​ស៊ី​ផ្សារ​កំពុង​ជ្រៃ​នេះ​ជា​លើក​ទី​២​បន្ត​ទៀត​។

លោក​ឈួ​ន ផា​នី អភិបាលស្រុក​ទ្រាំង​ និ​ង​ជា​ប្រធាន​អនុ​គ​ណៈក​ម្មា​ធិ​ការ​ដេញថ្លៃ​ភា​ស៊ី​ថ្នាក់​ស្រុក ​បាន​ប្រាប់​កោះសន្តិភាព​យើង​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ​ធ្នូ ឆ្នាំ​២០២១​នេះ​ថា​ ក្នុង​នាម​លោក​ជា​អភិបាលស្រុក​ចំពោះ​មេ​ប្រមូល​ភាស៊ី​ផ្សារ​កំពុង​ជ្រៃ​ លោក​បាន​តែត្រឹម​ហៅ​មក​ធ្វើការ​ណែនាំ​ និ​ង​ធ្វើ​កិច្ចសន្យា​ឈប់​អោយ​យក​សំរាម​​ទៅ​ចោល​នៅ​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​តែ​ប៉ុណ្ណោះ​ គាត់​មិន​មានបាន​អី​ទេ​ ចំណែក​លុយ​គឺ​ខាង​មន្ទីរ​សេដ្ឋកិច្ច​នឹង​ហិរញវត្ថុ​ខេត្ត​ជា​អ្នក​បាន​ ហើយ​ខាង​មន្ទីរ​មាន​សិទ្ធ​ដក ​ឬ​លុប​បញ្ឈប់​មិន​អោយ​មេ​ភា​ស៊ី​ផ្សារ​កំពុង​ជ្រៃ​ បន្ត​ហូត​ភា​ស៊ី​ពី​អាជិ​វករ​បន្ត​ទៀត​បាន​ហើយ ​កន្លង​មកនេះ​លោក​បានអោយ​លោក​មេឃុំ​ទិញ​ប្រេង​យក​ទៅ​ចាក់​ដុត​អស់​៣​កា​ដុ​ង​មក​ហើយ​ គឺ​និយាយ​អោយ​ចំ ​ទៅ​គាត់​បាន​តែ​ម៉ា​ត្រឹម​ហៅ​មេ​ភា​ស៊ី​ផ្សារ​មក​ធ្វើ​កិច្ចសន្យា​ រួច​បញ្ជូន​មក​ខេត្ត​តែ​ប៉ុណ្ណោះ ។

លោក​ឈួ​ន ផា​នី អភិបាលស្រុក​ទ្រាំង​បាន​បន្ត​ទៀត​ថា​ ​ចំពោះ​លិខិត​របស់​ក្រសួងមហាផ្ទៃ​ដាក់​មក​អោយ​ពិនិត្យ​កន្លែង​គរ​ចាក់​សំរាម​​នេះ​ផង​ដែរ ​គឺ​លោក​បាន​ត្រឹមតែ​លិខិត​រាយ​ការ​ណ៍​អោយ​ខាង​គណ​:​ក​ម្មា​ធិ​ការ​ដេញថ្លៃ​ភា​ស៊ី​ខេត្ត​ទេ​។

លោក ហោ ប៊ុ​ន​វឌ្ឍន៍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​នុង​ហិរញ្ញវត្ថុ​ខេត្ត​កោះសន្តិភាព​យើង​បាន​ខ​ល​សុំ​ការ​បកស្រាយ​ពី​លោក​ដែរ ​តែ​ខ​ល​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ខ្ចី​លើក​ឡើយ​។ ចំណែក​លោក​ឈួ​ន សុធា អភិបាលរង​ខេត្ត​នឹង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ដេញថ្លៃ​ភាស៊ី​ទូទាំ​ង​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ចំ​បញ្ហា​រឿង​ប្រធាន​ភា​ស៊ី​ផ្សារ​កំពង់​ជ្រៃ​នេះ​ ខាង​គណៈ​:​ក​ម្មា​ធិ​ការ​ដេញថ្លៃ​ភាស៊ី​ខេត្ត​បាន​ប្រគល់​ភារកិច្ច​ទៅ​អោយ​ស្រុក​ជា​អ្នក​អនុវត្ត​មិន​ត្រូវ​ឆ្លើយ​យករួចខ្លួន​ឡើយ​ហើយ​ចំពោះ​លិខិត​របស់​ក្រសួងមហាផ្ទៃ​នេះ​ដែរ​លោក​ក៏​បានអោយ​ស្រុក​អនុវត្ត​ផង​ដែរ​ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ