ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនៅភូមិចាស់ត្រៀម​ឯក​សារ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ អាជ្ញា​ធរ​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា បាន​ជួប​ប្រជុំ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចាស់​ក្នុង​សង្កាត់​ព្រែក​​តា​សេក ដើម្បី​ផ្សព្វផ្សាយ​ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ឃ្វៀល​ចេញពី​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារឱ្យ​

រាជធានី​ភ្នំពេញ ​៖​ អាជ្ញា​ធរ​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា បាន​ជួប​ប្រជុំ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចាស់​ក្នុង​សង្កាត់​ព្រែក​​តា​សេក ដើម្បី​ផ្សព្វផ្សាយ​ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ឃ្វៀល​ចេញពី​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារឱ្យ​ត្រៀម​រៀបចំ​ឯកសារ ទៅ​បំពេញបែបបទ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាសវែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ចាប់ពី​ថ្ងៃទី​១៨ ​ឧសភា ​២០១៦​ ខាង​មុខ​
នេះ​ ។

ការ​ជួបជុំ​គ្នា​នេះ​ ​​រៀបចំ​ឡើង​​នៅផ្ទះ​របស់​លោក​អឿ ស៊ី​ផុ​ន ចៅសង្កាត់​ព្រែក​តា​សេក ក្រោម​អធិបតីភាព​លោក​ឃ្លាំង ហួត អភិបាល នៃគណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខណ្ឌ-សង្កាត់​យ៉ាងច្រើន​កុះករ ​។

​លោក​ឃ្លាំង ហួត បានឱ្យដឹង​ថា ភូមិ-ចាស់ ដែល​រង​ផល​ប៉ះពាល់​​ក្នុង​ការ​អភិវឌ្ឍន៍​ទី​ក្រុម​រណប​ជ្រោយចង្វារ ត្រូវ​បាន​រាជរដ្ឋាភិបាល​ឃ្វៀល​ចេញ​ហើយ ទៅ​តាម​ការ​ទាមទារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។ ​នេះ​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​​រង​ផល​បះ​ពាល់​។

លោក​អភិបាល​ខណ្ឌ​បានឱ្យ​ដឹង​ទៀត​ថា ការ​ជួបជុំ​គ្នា​ថ្ងៃនេះ​ គោលបំណង​ដើម្បី​ផ្សព្វផ្សាយជួន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ទីតាំងដីធ្លី ផ្ទះសម្បែង ​ស្ថិត​នៅ​ក្នុងភូមិ​ចាស់ទាំង​៦ និង​ក្នុង​បរិវេណ​ដី​១០០​ម៉ែត្រ​ពី​អក្សរ​ផ្លូវជាតិ​លេខ​៦ ព្រមទាំង​ផ្លូវ​ទន្លេ​សាប​នៃ​សង្កាត់​ជ្រោយចង្វារ  សង្កាត់​ព្រែក​លៀប សង្កាត់​ព្រែក​តា​សេក ទាំងអស់​អោយ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ​ឧសភា នេះ​តទៅ អាជ្ញាធរ​ខណ្ឌ ក្រុមការងារ​ជំនាញ​នៃ​ការិយាល័យ រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​កម្ម សំណង់​និង​ភូមិបាល​ខណ្ឌ​ជ្រោយចង្វារ​នឹង​ចុះ​ប្រមូល​ទិន្នន័យ វាស់វែង បំពេញ​សលាក​ប័ត្រ​ក្បាលដី ដើម្បី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​បងប្អូន ដែល​មាន​ទីតាំង​ខាងលើ​ហើយ​ត្រូវ​អនុវត្ត​នៅ​សង្កាត់​ព្រែក​តា​សេក​តទៅ​។

លោក​ឃ្លាំង ហួត ក៍បាន​អោយ​ដឹង​ទៀត​ថា ដី​តំបន់​នេះ​រយះ​ពេល​ប្រមាណ​៥​ឆ្នាំ ជា​តំបន់​មាស ពេជ្រ​ដី​មាន​តម្លៃ ព្រមទាំង​ក្លាយជា​តំបន់ ពាណិជ្ជ​កម្មក៍​មាន​សក្តានុពល  យើង​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ  សា​រះ​មន្ទីរ​ជាតិ ,​មាន​អាគារ​,​ម​ជ្ឍ​មណ្ឌល​ពា​ណី​ជ្ជ​កម្ម​ដែល​ទាកទាញ​ភ្ងៀ​វ​ជាតិ​អន្តរជាតិ​មក​ទស្សនា ។

លោក​អភិបាល​ក៍បាន​ណែនាំ​អោយ ប្រធាន​ក្រុម  ភូមិ និង​ចៅសង្កាត់ ធ្វើ​យ៉ាងណា​ចុះ​ដល់​មួល​ដ្ឋា​ន​ផ្សា​ព្វ​ផ្សាយ​និង​ជួន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ត្រៀម​ឯកសារ​ដើម្បី​យក​មក​ប្រគល់​ជួន​អាជ្ញាធរ​បំពេញបែបបទ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​អោយ​បាន​គ្រប់​ៗ​គ្នា ​។​ក្នុង​នាម​ប្រជា​ពលរដ្ឋ លោក​អភិបាល​ខណ្ឌ​ក៍​ថ្លែងអំណរគុណ​ដល់​សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​O C I C​និង​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​បាន​ឃ្វៀល​នោះ​ដី​ហើយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​៕