ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិឮសូរ​ដូចផ្ទុះកង់ឡាន លុះមកមើល ឃើញភ្លើងឆេះអគារប្រៃសណីយ៍​ផ្អើ.ល

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ​អគារ​ប្រៃសណីយ៍​​​ចាស់​ទុក​ចោលមួយកន្លែង​ គ្មាន​មនុស្ស​រស់នៅ​ ​ត្រូវ​​បាន​​អគ្គី​ភ័យ​ឆាបឆេះ ​បើ​តាម​សមត្ថកិច្ច​​

ខេត្ត​ព្រះសីហនុ ៖ ​អគារ​ប្រៃសណីយ៍​​​ចាស់​ទុក​ចោលមួយកន្លែង​ គ្មាន​មនុស្ស​រស់នៅ​ ​ត្រូវ​​បាន​​អគ្គី​ភ័យ​ឆាបឆេះ ​បើ​តាម​សមត្ថកិច្ច​​អះអាង​ថា មូលហេតុ​បណ្តាល​មក​ពី​ផ្ទុះ​លូ​បង្គន់ ។

លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ ​បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង១២និង​៣០​នាទី​រំលង​អ​ធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​ចំណុច​ទីតាំង​អគារ​ប្រៃសណីយ៍​កម្ពុជា​ចាស់ ស្ថិត​នៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​អធិការ​ន​បាន​បន្ត​ថា ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​បាន​ឆាបឆេះ​អគារ​ប្រៃសណីយ៍​ចាស់​ទ្រុត​ទ្រម​ទុក​ចោល​គ្មាន​មនុស្ស​ស្នាក់​នៅ សង់​អំពី​​ថ្ម ប្រក់​ក្បឿង ​មាន​បណ្តោយ១៥​ម៉ែត្រ និង​ទទឹង៥​ម៉ែត្រ ជា​កម្ម​សិទ្ធិរបស់​រដ្ឋ រីឯ​មូលហេតុ​​គឺ​បណ្តាល​​ពី​​ផ្ទុះ​លូ​បង្គន់​អគារ​ទុក​ចោល ទើបបង្ក​ឱ្យមានអគ្គិភ័យ​ឆាបឆេះ​​កើតឡើងបែបនេះ​តែម្តង ។

លោក​អធិការ​បាន​បន្ថែម​ថា តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ សុខ ភី​លី​ន បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គាត់​ឮ​សូរ​សំឡេង​​ផ្ទុះ​ដូច​ផ្ទុះ​កង់​ឡាន ហើយ​គាត់​ដើរមក​មើល បានឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ដំបូល​អគារ​ប្រៃសណីយ៍​ចាស់​របស់​រដ្ឋ ហើយ​គាត់​បាន​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្ដង ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើនេះភ្លាម​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​យក​រថយន្ដ​ពន្លត់អគ្គីភ័យ​មក​ជួយ ពន្លត់​ភា្ល​ម​ៗ អស់​ទឹក​ចំនួន២​រថយន្ដ ទើប​រលត់​ទាំងស្រុង ។

ករណី​អគ្គី​ភ័យ​ខាងលើ បណ្តាល​អោយ​ឆេះ​ឈើ​ពិ​ដាន និង​ក្បឿង​មួយ​ចំនួន ហើយក៏មិន​មាន​បណ្តាល​អោយ​មនុស្ស​ណាម្នាក់​រង​របួស​នោះ​ដែរ ។

សូម​បញ្ជាក់ថា អគារ​ប្រៃសណីយ៍​​ខាងលើ​​នេះ​មាន​សភាព​​ចាស់​ទ្រុឌ​​ទ្រោម ​គ្មាន​មនុស្ស​​នៅ​នោះទេ គឺ​ទុក​ចោល ព្រោះតែ​អគា​រប្រៃសណីយ៍​ថ្មី​បាន​សង់​នៅ​ក្បែ​រ​គ្នា​នោះ​ហើយ​ដែរ តែ​យ៉ាងណា​​មិញ មិនមានរងផល​​ប៉ះ​​ពាល់​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ