ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​! ក៏​មាន​ក្រុម​ឈុត​ខ្មៅ​ជួបជុំ​នៅ​បឹង​កក់​ដែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សកម្មជន​ដីធ្លី​ប្រមាណ​​១០​នាក់ ​ស្លៀកពាក់​ខ្មៅ​ ដែលគេ​ដឹងថា ដឹកនាំ​​ដោយ​អ្នកស្រី​ទេព វ​ន្នី, ​អ្នកស្រី​គង់ ចាន់​ថា​និងលោកយាយ​ង៉ែត ឃុន​ ហៅ​យាយ​ម៉ា​មី ​បាន​ជួបជុំ​គ្នា​​នៅ​មុខ​ផ្ទះ​​អ្នកស្រី​ផា​ន់ ឈុ​ន​​សា​រ៉េ​ត ស្ថិត​ក្នុងភូមិ​២២ (​តំបន់​បឹង​កក់​)​ ផ្លូវ​

រាជធានី​ភ្នំពេញ ៖ សកម្មជន​ដីធ្លី​ប្រមាណ​​១០​នាក់ ​ស្លៀកពាក់​ខ្មៅ​ ដែលគេ​ដឹងថា ដឹកនាំ​​ដោយ​អ្នកស្រី​ទេព វ​ន្នី, ​អ្នកស្រី​គង់ ចាន់​ថា​និងលោកយាយ​ង៉ែត ឃុន​ ហៅ​យាយ​ម៉ា​មី ​បាន​ជួបជុំ​គ្នា​​នៅ​មុខ​ផ្ទះ​​អ្នកស្រី​ផា​ន់ ឈុ​ន​​សា​រ៉េ​ត ស្ថិត​ក្នុងភូមិ​២២ (​តំបន់​បឹង​កក់​)​ ផ្លូវ​លេខ​​៨៦ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេ​ញ កាលពី​វេលា​ម៉ោង​០៨ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ឧសភា​ ២០១៦ ​បំណង​​ដើម្បី​បង្ហាញ​ជំហ​​នៃ​ការ​គាំទ្រ​វ៉ា​ឱ្យ​​ដោះ​លែង​​មន្ត្រី​សិទ្ធិ​មនុស្ស​​៤​នាក់ ​និង​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​មួយ​រូប​ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​រូប​បាន​ឱ្យ​ដឹងថា នៅ​ពេល​​សកម្មជន​ដីធ្លី​​បឹង​កក់​ប្រមាណ​ជា​១០​នាក់​ស្លៀកពាក់​ខ្មៅ​ ឈរ​កាន់​បដា​នៅ​មុខ​ផ្ទះ​សកម្មជន​ដីធ្លី​ឈ្មោះ​ផា​ន់ ឈុ​ន​សា​រ៉េ​ត​បាន​បន្តិច ​ទើប​គេ​ឃើញ​សកម្មជន​ដីធ្លី​ដ៏សកម្ម​មាន​ឈ្មោះ​អ្នកស្រី​ប៉ូវ សោភា​ និង​កញ្ញា​​សុង ស្រី​លាភ​ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​មួយ​រយៈ​កាលពី​ស​ប្តា​ហ៍​មុន​ ក៏​បាន​មក​ចូលរួម​​ផង​
​ដែរ​ ។

សកម្មជន​ដីធ្លី​ទាំងនោះ ​នាំ​គ្នា​កាន់​បដា​នៅ​មួយ​កន្លែង ​ព្រមទាំង​ស្រែក​សុំ​ឱ្យ​​មានការ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អា​ដ​ហុ​ក​០៤ ​និង​អគ្គលេខាធិការ​រង​គ​.​ជ​.​ប ។ ជាមួយ​គ្នា​នោះ​ដែរ​ ក៏​មាន​មន្ត្រី​អង្គការ​លី​កាដូ​ ជា​ជនជាតិ​អា​មេ​រិ​ក ​និង​មន្ត្រី​អង្គការ​អា​ដ​ហុ​ក​ ។ មន្ត្រី​ដដែល​​​បញ្ជាក់​ថា​ សកម្មជន​ដីធ្លី​ទាំងនោះ​ នាំ​គ្នា​រំសាយ​នៅ​វេលា​ម៉ោង​១០​ព្រឹកថ្ងៃដដែល ​ហើយ​ក៏​មិន​មានការ​ឃាត់ខ្លួន​​សកម្មជន​ដីធ្លី​ណា​ម្នាក់​​នោះ​ទេ តែ​ទោះ​ជាយ៉ាងសមត្ថ​កិច្ច​ នៅ​តែ​​តាម​​ឃ្លាំមើល​ពួក​គេ​ជា​ប្រចាំ​​ ។