ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​បញ្ជូន​ជនជាតិ​វៀតណាម​៤០​នាក់ ទៅ​វៀតណាម​វិញ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ធ្វើការ​បញ្ជូន​ជនជាតិ​វៀតណាម​៤០​នាក់ ទៅ​វៀតណាម​វិញ ដែល​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បង្ហោះ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ព្រហស្បតិ៍…

ខេត្តស្វាយរៀង ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ធ្វើការ​បញ្ជូន​ជនជាតិ​វៀតណាម​៤០​នាក់ ទៅ​វៀតណាម​វិញ ដែល​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បង្ហោះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១ ដោយ​មានការ​ឯកភាព​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ និង​សម្របសម្រួល​ជាមួយ​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ទីក្រុង​ភ្នំពេញ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ។

ប្រតិបត្តិ​ការណ៍​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថោ​ង វណ្ណៈ ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ បាន​ធ្វើការ​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន ៤០​នាក់ ស្រី​១៣​នាក់ ពី​បទ​ជ្រៀតចូល​ប្រទេស និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ឲ្យ​ទៅ​ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ