ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងស៊ុយ​អ្នក​កើត​ឆ្នាំឆ្លូវ​ពេញ​១​ឆ្នាំ​២០២២​លាភ​សំណាង​ហូរ​ចូល​រាល់ថ្ងៃ

2 ឆ្នាំ មុន

លក្ខណសម្បត្តិ​អ្នក​កើត​ឆ្នាំឆ្លូវ​គឺជា​មនុស្ស​ដែល​មានចិត្ត​អំណត់​ខ្ពស់ មាន​ទំនួល​ខុស​ត្រូវ មានចិត្ត​មេត្តា សប្បុរស តែ​គេ​ល្អ​ចំពោះតែ​មនុស្ស​ណា​ដែល​ល្អ ស្មោះត្រង់​នឹង​គេ​វិញ​តែ​ប៉ុណ្ណោះ ស្អប់​មនុស្ស​ល្បិច​បំផុត ។ បុគ្គល​ទាំងនេះ​បើ​មើល​ពី​សម្បក​ក្រៅ​ហាក់ដូច​ឆ្មើងឆ្មៃ ក្រអឺតក្រទម​បន្តិច…

លក្ខណសម្បត្តិ​អ្នក​កើត​ឆ្នាំឆ្លូវ​គឺជា​មនុស្ស​ដែល​មានចិត្ត​អំណត់​ខ្ពស់ មាន​ទំនួល​ខុស​ត្រូវ មានចិត្ត​មេត្តា សប្បុរស តែ​គេ​ល្អ​ចំពោះតែ​មនុស្ស​ណា​ដែល​ល្អ ស្មោះត្រង់​នឹង​គេ​វិញ​តែ​ប៉ុណ្ណោះ ស្អប់​មនុស្ស​ល្បិច​បំផុត ។

បុគ្គល​ទាំងនេះ​បើ​មើល​ពី​សម្បក​ក្រៅ​ហាក់ដូច​ឆ្មើងឆ្មៃ ក្រអឺតក្រទម​បន្តិច ព្រោះ​គេ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្តការ​ជួបជុំ ឬ​មនុស្ស​ប្លែក​មុខ​ឡើយ គេ​កម្រ​នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ជួបជុំ​មនុស្ស​ច្រើន​ណាស់ ព្រោះ​គេ​ជា​ប្រភេទ​មនុស្ស​ស្ងៀមស្ងាត់ ។ យ៉ាងណា​ក៏​ដោយ មាន​តែ​មនុស្ស​ដែល​ស្គាល់​គេ​ច្បាស់​ប៉ុណ្ណោះ ដែល​ដឹង​ថា​គេ​ជា​មនុស្ស​រួសរាយ រាក់ទាក់ ចូល​ចិត្ត​លេងសើច​ច្រើន ហើយ​ក៏​ជា​មនុស្ស​ដែល​ងាយ​នឹង​ចុះសម្រុង​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ។

១. ហុងស៊ុយ​សម្រាប់​ឆ្នាំ​២០២២ ពណ៌​ដែល​នាំ​សំណាង ពណ៌​ក្រហម ស និង​ខៀវ​, លេខ​នាំ​សំណាង លេខ ២៤៧ និង​លេខ ១៦៨, ទិស​អំណោយផល ទិស​ខាងកើត និង​ខាងជើង​, ខែ​ដែល​ល្អ​ខ្លាំង ខែកុម្ភៈ និង​ខែឧសភា​, ខែ​ដែល​គួរ​ប្រយ័ត្ន ខែមេសា និង​កក្កដា​, ធាតុ​ដែល​នាំ​សំណាង ធាតុទឹក ចុះសម្រុង​នឹង​ធាតុឈើ​, ហុងស៊ុយ​ដែល​ល្អ​សម្រាប់​អ្នក​ក្នុង​ឆ្នាំ​២០២២ គឺ​ទាក់ទាញ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង​មាសប្រាក់​ហូរ​ចូល​ទ្វេ​ដង ។

២. ហោរាសាស្ត្រ​អ្នក​កើត​ឆ្នាំឆ្លូវ​សម្រាប់​ខែ​ទាំង​១២ ឆ្នាំ​២០២២៖ ខែមករា ឆ្នាំ​២០២២ ដើមខែ​ថ្មី សម្រាប់​ឆ្នាំ​ថ្មី​នេះ អ្នក​គួរតែ​ផ្តោត​តែ​លើ​រឿង​ក្នុង​ជីវិត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​រឹតតែ​រីក​ចម្រើន រុងរឿង​ដោយ​ជ័យ​លាភ ។ ខែកុម្ភៈ ឆ្នាំ ២០២២ ៖ ជោគជ័យ​របស់​អ្នក​គឺ​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​អ្នក​ហើយ ។ គ្មាន​នរណា​ម្នាក់​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​បង្ខំ ឬ​បំផ្លាញ​អ្នក​បានជា​ដាច់ខាត ។ ខែមីនា ឆ្នាំ​២០២២៖ ខែ​នេះ​នឹង​ស្វាគមន៍​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដែល​នឹង​មាន​ប្រយោជន៍​ធំ​ដល់​អ្នក ។

ខែមេសា ឆ្នាំ​២០២២៖ ផ្កាយ​សំណាង​របស់​អ្នក​បាន​មក​ដល់​ហើយ ដូច្នេះ មិន​ថា​អ្នក​ប៉ង​អ្វី​ក៏​បាន​សម្រេច​ដូច​ចិត្ត​ដែរ ។ សូ​ម្បី​តែ​ស្នេហា​ដែល​អ្នក​ប្រាថ្នា​ចង់បាន​ក៏​បាន​ដូច​ចិត្ត​ដែរ ។ ខែឧសភា ឆ្នាំ​២០២២៖ អាជីព​របស់​អ្នក​គឺ​ដើរ​នៅ​លើ​ផ្លូវត្រូវ ដូច្នេះ​ចូរ​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​បន្ត​រីក​ចម្រើន និង​កាន់តែ​ប្រសើរ​ឡើង ។ ខែមិថុនា ឆ្នាំ​២០២២៖ កុំ​ស្តាប់​មនុស្ស​ដែល​ចេះ​តែ​ប្រាប់​អ្នក​ថា អ្នក​គ្មាន​តម្លៃ​អ្វី​ទាំងអស់​ក្នុង​ជីវិត ព្រោះ​ទោះ​យ៉ាងណា​ក៏​គ្មាន​អ្នក​ណា​ដឹង​ពី​អ្នក​ច្បាស់​ដូច​អ្នក​ខ្លួនឯង​នោះ​ឡើយ ។

ខែកក្កដា ឆ្នាំ ២០២២៖ សុខភាព​របស់​អ្នក​នឹង​ប្រសើរ​ឡើង ដូច្នេះ​អ្នក​គួរតែ​បន្ត​ថែរក្សា​សុខភាព និង​បន្ត​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ។ ខែសីហា ឆ្នាំ​២០២២៖ ស្តាប់​សភាវគតិ​របស់​អ្នក ហើយ​ធ្វើ​តាម​បេះដូង​របស់​អ្នក​គ្រប់ពេលវេលា ដើម្បី​សម្រេច​បាន​នូវ​បំណងប្រាថ្នា​ទាំងអស់​ក្នុង​បេះដូង​របស់​អ្នក ។ ខែកញ្ញា ឆ្នាំ​២០២២ ៖ ធ្វើ​ល្អ​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ​ឱ្យ​បាន​ច្រើន ។ រក្សា​ភាព​ស្មោះត្រង់​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន នោះ​ភាព​ជោគជ័យ​នឹង​មក​រក​អ្នក ។ ខែតុលា ឆ្នាំ​២០២២ ៖ កុំឱ្យ​នរណា​ម្នាក់​ប្រាប់​អ្នក​ពី​របៀប​រស់នៅ​របស់​អ្នក​អី ហើយ​ក៏​កុំ​បណ្ដោយ​ឱ្យ​អ្នក​ណា មក​បញ្ជា​ចង្កូត​ជីវិត​របស់​អ្នក ត្រូវ​ក្ដោប​ក្ដាប់ និង​ប្រើ​ជីវិត​ខ្លួនឯង​ឱ្យ​បាន​ល្អ ។

ខែវិច្ឆិកា ឆ្នាំ​២០២២៖ ក្នុង​ខែ​នេះ អ្នក​នឹង​ដឹង​ថា ជីវិត​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក ព្រោះ​អ្នក​កាន់​កូនសោ​ទៅ​កាន់​ជោគ​វា​សនា​របស់​អ្នក​ហើយ ។ ខែធ្នូ ឆ្នាំ​២០២២៖ នៅ​ចុងឆ្នាំ​នេះ​នឹង​ឈាន​ចូល​មក​ដល់ ហើយ​អ្នកមាន​ច្រើន​ណាស់​ដែល​ត្រូវ​អបអរសាទរ និង​ដឹងគុណ​អ្នក ហើយនឹង​ផ្តល់​លាភ​សំណាង​ដល់​អ្នក​វិញ​មិន​ខាន ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ