ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុ​ជាក៍​ផ្តើម​ទទួល​ស្វាគមន៍​អ្នក​វិនិយោគ​ដែល​បាន​ចាក់​វ៉ាក់សាំង​ផង​ដែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ មិនមែន​ទទួល​តែ​អ្នកទេសចរ​វ៉ាក់សាំង​នោះ​ទេ ការ​បើកប្រទេស​របស់​កម្ពុ​ជានា​ពេល​នេះ បាន​កំពុង​ទទួល​អ្នក​វិនិយោគ​បរទេស​វ៉ាក់សាំង ផង​ដែរ ​។ អ្នកឧកញ៉ា ​ពុង ឃាវ…

រាជធានី​ភ្នំពេញ ៖​ មិនមែន​ទទួល​តែ​អ្នកទេសចរ​វ៉ាក់សាំង​នោះ​ទេ ការ​បើកប្រទេស​របស់​កម្ពុ​ជានា​ពេល​នេះ បាន​កំពុង​ទទួល​អ្នក​វិនិយោគ​បរទេស​វ៉ាក់សាំង ផង​ដែរ ​។ អ្នកឧកញ៉ា ​ពុង ឃាវ ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ​កា​ណា​ឌី​យ៉ា បាន​និយាយ​ថា​ បន្ទាប់​ពី​បាន​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើង​វិញ សកម្មភាព នៅ​តាម​វិស័យ​នានា​ឃើញ​ថា ​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ មានការ​រៀបចំ នូវ​ការ​ជួបជុំ​បាន​ខ្លះ មានការ​ទទួល​ស្វាគមន៍​អ្នក​វិនិយោគ ​និង​ទេសចរ​វ៉ាក់សាំង​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​មានឱកាស​ក្នុង​ការ​ស្វែងរក​ការ​វិនិយោគ​នានា​ទៅ​តាម​វិស័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ពិធី​បើក​ពិ​ព​ណ៍រ​សំណង់​ប្រចាំឆ្នាំ ​២០២១ ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​អ្នក​សាងសង់អ្នកឧកញ៉ា​បាន​បង្ហាញ​សុ​ទិ​ដិ្ឋ​និយម​ចំពោះ ការ​បើក​ប្រទេស​ឡើង​វិញ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​ថា ពិព័រណ៍​សំណង់​ប្រចាំឆ្នាំ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ និង​ការ​បោះ​ជំហាន​ថ្មី​មួយ​របស់​សមាគម ឆ្ពោះទៅ​រក​និ​ន្ន​ការ​ឌី​ជី​ថ​ល​នី​យ​កម្ម ឆ្លើយ​តប និង​បង្កា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

អ្នក​វិនិយោគ​ធុរជន និង​អាជីវករ​ជា​ច្រើន​ទៀត​ក៏​មាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស មិន​ថា​វិស័យ​ទេសចរណ៍​នោះ​ទេ របរ​អាជីវកម្ម​តូច​ធំ​ហាក់​បាន​ដំណើរការ​ជា​ប្រក្រតី​ ។

ធនាគារជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២១ វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​មាន ៣៩ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង ៩,៦% ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ដែល​មាន​ប្រភព​ទុន​មក​ពី​ប្រទេស​ចិន កូរ៉េ​ខាងត្បូង វៀតណាម សិង្ហ​បុរី ជប៉ុន ម៉ា​ឡេ​ស៊ី ថៃ អង់គ្លេស និង​កា​ណា​ដា ​។ លំហូរ​វិនិយោគ​នេះ​គ្របដណ្តប់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ​និង​រមណីយដ្ឋាន សំណង់ វា​រី​អគ្គិសនី និង​អចលនទ្រព្យ ជាដើម ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ