ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់ប្រកាស​កាត់​បន្ថយ​អ្នក​ទស្សនា​ក្នុង​កីឡដ្ឋាន ក្រោយ​កូ​វី​ដ​វាយលុក​ជា​ថ្មី

2 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ អា​ល្លឺ​ម៉​ង់​ប្រកាស​ថា អ្នកគាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​៥០% ឬ​អតិបរមា​១,៥០០០​នាក់​នៃ​

អា​ល្លឺ​ម៉​ង់ ៖ អា​ល្លឺ​ម៉​ង់​ប្រកាស​ថា អ្នកគាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​៥០% ឬ​អតិបរមា​១,៥០០០​នាក់​នៃ​ចំនួន​សរុប បន្ទាប់​ពី​ប្រទេស​មួយ​នេះ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ បាន​ដាក់​ចេញ​ឡើង​វិញ នូវ​វិធានការ​រឹត​បន្តឹង ដើម្បី​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ។

អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី Angela Merkel និង​ទីប្រឹក្សា​ជាន់ខ្ពស់​លោកស្រី​គឺ​លោក Olaf Scholz បាន​យល់ព្រម​ជាមួយ​មេដឹកនាំ​រដ្ឋ​ទាំង​១៦ លើ​វិធានការ​នានា ដែល​បាន​ដាក់​ដំណើរការ ដោយ​ក្នុង​នោះ រួម​បញ្ចូល​ទាំង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ទស្សនា​ព្រឹត្តិការណ៍​កីឡា ទាំង​ក្រៅ និង​ក្នុង​កីឡដ្ឋាន ចំ​ពេល​មានការ​កើនឡើង​ករណី​ឆ្លង​កូ​វី​ដ​១៩​។

រដ្ឋាភិបាល​បញ្ជាក់​ថា អ្នកគាំទ្រ​ត្រូវ​អនុវត្ត​តាម​វិធានការ​កំណត់ ជា​ពិសេស​ការ​ពាក់​ម៉ាស់​ការពារ​។ ហើយ​ប្រសិនបើ​ក្នុង​រដ្ឋ ដែល​មាន​តួលេខ​អ្នក​ឆ្លង​ខ្ពស់ ព្រឹត្តិការណ៍​កីឡា​ត្រូវ​តែ​លុប​ចោល​តែ​ម្តង​។

ប្រភព​ពី BBC និង Eurosport បានឱ្យ​ដឹង​ថា ការ​ប្រកួត​ពានរង្វាន់ Champions League នៅ​ថ្ងៃ​ទី​៧ ខែធ្នូ រវាង​ក្រុម Leipzig នឹង Manchester City និង​ជំនួប​នៅ​ថ្ងៃ​ទី​៨ រវាង​ក្រុម Bayern Munich នឹង Barcelona នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ ដើម្បី​ចូលរួម​បង្ការ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​។

អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​កំពុង​ខ្លាច​ការ​ផ្ទុះ​ឡើង​នៃ​រលក​ឆ្លង​ទី​៤ ជា​ពិសេស​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» (Omicron) ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​អង្គភាព​ថែទាំ​សុខភាព​ជាតិ​។ ខណៈ​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ កន្លង​ទៅ តួលេខ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ ត្រូវ​បាន​រាយការណ៍​ថា មាន​ជាង​៧៣,០០០​នាក់ និង​អ្នក​ស្លាប់​៣៨៨​នាក់​៕ (​ដកស្រង់​ចេញពី BBC និង Eurosport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ