ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​បុក​នី​សាន់​ពីក្រោយ​ពេញទំហឹង ស្លា.ប់​និង​របួស​៣​នាក់

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ និង​ប្រុស​ស្រី​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល មូលហេតុ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ប្រុស​ស្រី​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល មូលហេតុ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង ព្រលះ​ពីក្រោយ​រថយន្ត​នី​សាន់​បើក​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​នី​សាន់​ខ្ទាត​ដល់​ចិញ្ចើម​ផ្លូវ ។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​ភូមិ​ព្នៅ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ វ៉ា សេង ភេទ​ស្រី អាយុ​55​ឆ្នាំ មុខរបរ ជា​មន្ត្រីរាជការ​។ ចំណែក​អ្នក​រង​របួសធ្ងន់​ស្រាល​មានឈ្មោះ សោម ភារ​ម្យ ភេទ​ប្រុស អាយុ​30​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ (​ជា​អ្នកបើកបរ​រថយន្ត​នី​សាន់​) និង​ឈ្មោះ ចាប សុភាព ភេទ​ស្រី អាយុ​27​ឆ្នាំ​មុខរបរ​និស្សិត ដោយ​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា់​ន​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6588 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ដោយ​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជែង​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត បញ្ច្រាសទិស​គ្នា​ដោយ​ស្ថានភាព​គ្រោះថ្នាក់ រួច​ក៏​បុក​គូថ​រថយន្ត​ដែល​បើក​ស្រប​ទិស​គ្នា​ពីក្រោយ​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះបាញ់​ខែចេត្រ បណ្ដាល​ឲ្យ​រថយន្ត​នី​សាន់​ប៉ើង​ខ្ទាត​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ​តែ​ម្ដង​។

ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​បើកទ្វារ​រត់​គេ​ខ​ខ្លួន​តែ​ម្ដង​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​ចោមរោម​មើល​និង​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍​យក​ជន​រង​គ្រោះ​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង ប៉ុន្តែ​ដោយ​ស្ត្រី​ឈ្មោះ វ៉ា សេង រង​របួសធ្ងន់​ក៏​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​នគរបាល​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕