ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​លោក​នេះ​តើ​មាន​អ្នក​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ

2 ឆ្នាំ មុន

សូ​ម្បី​តែ​ព្រះ​សិទ្ធត្ថៈ​ដែល​ជា​តួអង្គ​ព្រះពុទ្ធ​ក៏​នៅ​តែ​មាន​ចំណុច​ខុស ចុះ​ទម្រាំ​ង​សាមញ្ញ​ជន​ដែល​មិន​សម្បូរ​និស្ស័យ​ខាង​សន្សំ​បុណ្យ​បារមី​ផង​នោះ​នឹង​រឹតតែ​ខុស ក្ស​ត់​ត្រូវ​មិន​ខាន ។ យុវជន​ម្នាក់​បាន​និយាយ​ថា ក្នុង​មួយ​ជីវិត​ខ្ញុំ​ស្អប់​អ្នកបួស ឬ​ស្អប់​ស្រី​ដែល​មាន​លក្ខណៈ​យ៉ាងនេះ​យ៉ាងនោះ​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​ទោះបីជា យ៉ាង​ដូច្នេះ​ក៏​ដោយ ខ្ញុំ​មិន​ប្រើ​ភាសា​ដូច្នេះ​ទៅ​លើ​ពួក​គេ​ឡើយ…

សូ​ម្បី​តែ​ព្រះ​សិទ្ធត្ថៈ​ដែល​ជា​តួអង្គ​ព្រះពុទ្ធ​ក៏​នៅ​តែ​មាន​ចំណុច​ខុស ចុះ​ទម្រាំ​ង​សាមញ្ញ​ជន​ដែល​មិន​សម្បូរ​និស្ស័យ​ខាង​សន្សំ​បុណ្យ​បារមី​ផង​នោះ​នឹង​រឹតតែ​ខុស ក្ស​ត់​ត្រូវ​មិន​ខាន ។

យុវជន​ម្នាក់​បាន​និយាយ​ថា ក្នុង​មួយ​ជីវិត​ខ្ញុំ​ស្អប់​អ្នកបួស ឬ​ស្អប់​ស្រី​ដែល​មាន​លក្ខណៈ​យ៉ាងនេះ​យ៉ាងនោះ​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​ទោះបីជា យ៉ាង​ដូច្នេះ​ក៏​ដោយ ខ្ញុំ​មិន​ប្រើ​ភាសា​ដូច្នេះ​ទៅ​លើ​ពួក​គេ​ឡើយ ពីព្រោះ​ខ្ញុំ​មិនមែន​ជា​មនុស្ស​វិកលចរិត ឬ​មនុស្ស​កើតរោគ​ចិត្ត​ឡើយ ។

នេះ​មាន​ន័យ​ថា ក្នុង​លោក​នេះ មិន​មាន​បុគ្គល​ណា​ដែល​ល្អ​ឥត​ខ្ចោះ​ឡើយ ដោយហេតុ​យើង​គ្រប់​គ្នា​គឺជា​បុថុជ្ជន ដែល​ចៀស​មិន​ផុត​ពី​ការ​ប្រព្រឹត្ត​ខុស​នោះ​ឡើយ ។

មួយវិញទៀត​ក្នុង​លោក​នេះ បុគ្គល​ពួក​ខ្លះ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ គិតតែ​អំពី​តាម​ចាប់កំហុស​អ្នក​ដទៃ រហូត​ដល់​ភ្លេច​គិត​អំពី​គុណវិបត្តិ ឬកំហុស​របស់​ខ្លួនឯង ដូច្នេះ​បើ​អាច​ធ្វើ​បាន យើង​ម្នាក់​ៗ​ត្រូវ​រៀន​ផ្សាយ​នូវ​មេត្តាចិត្ត​ចំពោះ​គ្នា​និង​គ្នា រៀន​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​យើង​រស់នៅ​បាន​សុខ ព្រោះថា​ក្នុង​លោក​នេះ​គ្មាន​មនុស្ស​ណា​ដែល​ល្អ​ឥត​ខ្ចោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ