ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ល្ហក់ ល្មោភកាម​ដល់​ម្លឹ​ង

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បៃ​លិ​ន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បៃ​លិ​ន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​លួងលោម​ចាប់រំលោភ​កុមារី​២​នាក់​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ កាន ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​មួយ​កន្លែង​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ប្រភព​បន្ត​ទៀត​ថា ការ​ចាប់​ឃាត់ខ្លួន​យុវជន​ល្មោភកាម​ខាងលើ​នេះ​យោង​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​១៧៨​ព ចុះ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ របស់​លោក ថុ​ល គឹ​ម​ហឹ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ចំនួន​២​នាក់ ដោយ​ម្នាក់​ឈ្មោះ ក​.​ក​.​គ អាយុ​៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ រ​.​ស​.​ស អាយុ​៦​ឆ្នាំ ដែល​កុមារី​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ជាមួយ​ជនសង្ស័យ​ខាងលើ​ដែរ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ មតិ​ជា​ច្រើន​បាន​និយាយ​ថា មណ្ឌលកុមារ​កំព្រា​ដែល​មាន​ក្មេង​ប្រុស​ស្រី​ច្រើន​នាក់​ដូច្នេះ​មេដោះ​ក៏​ដូច​ជា​អ្នកគ្រប់គ្រង​មណ្ឌល​ត្រូវ​តែ​ពិនិត្យ​និង​តាមដាន​ក្មេង​ប្រុស​ស្រី​ឱ្យ​បាន​ដិត​ដល់ និង​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​មាន​បញ្ហា​កើតឡើង​ក្នុង​មណ្ឌល​របស់​ខ្លួន ៕