ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​«មាន​ដាវ​អាជ្ញាសឹក​ក្នុង​ដៃ​ហើយត្រូវធ្វើ​ឱ្យ​បាន​ដើម្បី​​​ការពារ​ដី​ព្រៃ​លិច​ទឹក»

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ប្រ​ម៉ា​ញ់​និង​នេសាទមាន​ប្រសាសន៍​ថា​ ៖ ពេល​នេះ​យើង​មាន​ដាវ​អាជ្ញាសឹក​នៅ​ក្នុង​ដៃ​ហើយ ត្រូវ​តែ​ចេះ​ប្រើប្រាស់…


ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ប្រ​ម៉ា​ញ់​និង​នេសាទមាន​ប្រសាសន៍​ថា​ ៖ ពេល​នេះ​យើង​មាន​ដាវ​អាជ្ញាសឹក​នៅ​ក្នុង​ដៃ​ហើយ ត្រូវ​តែ​ចេះ​ប្រើប្រាស់ ដើម្បី​កុំឱ្យ​បទល្មើស​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​កើត​មាន​ជា​ថ្មី​
ទៀត ។ សូមរំលឹក៖ ស្នងការរងផ្កាយមួយម្នាក់ និងមនុស្ស១២នាក់ទៀតបានស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ

មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិប​បតី​ភាព ក្នុង​ពិធី​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​ចំនួន​៤១០០​ដើម លើ​ដី​ព្រៃ​លិច​ទឹក​ដែល​រឹបអូស​មក​វិញ​ពី​សំណាក់ អ្នក​ប្រព្រឹត្ត​បទល្មើស​។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​គោក​ព្រះ ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត អភិបាលរង​ខេត្ត កម្លាំង​ប្រដាក់​អាវុធ ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស​ចំនួន​ជាង​៥០០​នាក់​។

ឯកឧត្តម ណៅ ធួ​ក បាន​បន្ត​ថា​៖ កន្លង​ទៅ​ខាង​មន្ទីរ​កសិកម្ម មន្ត្រី​ជំនាញ​ជលផល បាន​ប្រឹងប្រែង បង្ក្រាប​ខ្លាំង​ណាស់ ដើម្បី​ទប់ស្កាត់​ការ​រុករាន កាប់​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក យក​ធ្វើក​ម្មសិ​ទ្ឋ ដោយ​មាន​សំណុំរឿង​ជា​ច្រើន ត្រូវ​បាន​បញ្ជូន​តាម​និ​តិ​វិធី ប៉ុន្តែ​ពេល​ខ្លះ​ចាប់​បាន​ទាំង ជនល្មើស​និង​វត្ថុ​តាង មាន​គ្រឿងចក្រ​ទៀត តែ​ត្រូវ​បាន​ដោះ​លែង​មក​វិញ ធ្វើ​ឱ្យ​ជន​ល្មើ​សរិត​តែ​បានចិត្ត ម្លោះ​ហើយ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង ។ ពេល​នេះ​យើង​មាន​ដាវ​អាជ្ញាសឹក​ក្នុង​ដៃ​ហើយ ត្រូវ​តែ​ធ្វើ​ឱ្យ​បាន ការពារ​ឱ្យ​បាន​និង​ថែរក្សា​ដី​ព្រៃ​លិច​ទឹក នោះ​ឱ្យ​គង់វង្ស​។

ថ្ងៃនេះ​ យើង​ត្រូវ​ដាំ​កូន​ឈើ ព្រៃ​លិច​ទឹក​ឡើង​វិញ ព្រោះ​ដើមឈើ​ព្រៃ​លិច​ទឹកជា​ប្រភព​សំបូរ​ចំណី​ត្រី​គ្រប់​បែប​យ៉ាង ,​ជា​ប្រភព​ស្រូប​យក​ទឹកភ្លៀង ,​ជា​ជម្រក​ត្រី​ពង​កូន ជា​ជម្រក​សត្វ​ស្លាប និង​សត្វ​គ្រប់​ប្រភេទ​។ វាក៍​ជា​រនាំង​បាំង​ខ្យល់ និង​ការពារ​ទឹកជំនន់​។ សម្រាប់​ថ្ងៃនេះ​តាម​គម្រោង​យើង​ត្រូវ​ដាំ​ដើមឈើ​ព្រៃ​លិច​ទឹក​ចំនួន​៤ ១០០​ដើម ប៉ុន្តែ​យើង​ដាំ​មិន​ទាន់​ហេតុនេះ​យើង​ដាំ​តែ​២​ពាន់​ដើម ហើយ​និង​បន្ត​ដាំ​ថ្ងៃស្អែក​ទៀត តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត​។​ជាមួយ​គ្នា​នេះ​ឯកឧត្តម​បាន​ស្នើ​ឱ្យ​មន្ត្រ​ជំនាញ ស្រាវជ្រាវ​រក​គ្រាប់ពូជ​ព្រៃ​លិច​ទឹក យក​មក​សាប​លើ​ផ្ទៃដី ដែល​ដកហូត​មក​វិញ ដើម្បី​ឱ្យទាន់​ពេលវេលា​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋិ អភិបាលខេត្ត​កំពង់ ក៍បាន​រាយ​ការ​ថា​៖ ចាប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១​ខែធ្នូ គឺ​ក្រោយ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ស្តី​ពី​ការ​ដកហូត​មក​វិញ នូវ​ដី​ព្រៃ​លិច​ទឹក ដែល​ត្រូវ​កាប់​បំផ្លាញ អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​អន្តរក្រសួង ដោយ​បាន​ដកហូត​មក​វិញ​នូវ​ផ្ទៃដី​សារុប ចំនួន​២ ០៥៨​ហិ​កតា ពី​មនុស្ស​១៣​នាក់ ដែល​ព្រម​សារភាព និង​ប្រគល់​ដី​ត្រឡប់​មក​វិញ​ដោយ​គ្មាន​លក្ខណ ។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​គម្រោង​សុំ​សាងសង់​ស្នាក់​ការ​មួយ​កន្លែង​នៅ​ចំណុច​គោក​ព្រះ នេះ​ដើម្បី​ការពារ​ព្រៃ​លិច​ទឹក ឡើង​វិញ នឹង​បន្ត​ស្រាវជ្រាវ​រក​ជនល្មើស ដែល​កំពុង​លួច​បន្តកាន់កាប់​ដី​ព្រៃ​លិច​ទឹក នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត ក្នុងស្រុក​ជាប់​ដង​ទន្លេ​៕​​