ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តក្រចេះ​អនុញ្ញាត​ឱ្យបើកដំណើរការ​ឡើង​វិញ​​ ​នូវអា​ជីក​ម្មខារ៉ាអូ​ខេ និង​ក្លិបកម្សាន្តនានា​​​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជីវកម្ម​ខារ៉ាអូខេ ក្លិបកម្សាន្ត ​រង្គសាល​ ឌី​ស្កូ​តែ​ក ម៉ាស្សា និង​អាជីវកម្មកម្សាន្ត​​មនុស្ស​ពេញវ័យ ស្ថិតក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​ហើយ…

ខេត្តក្រចេះ ៖ អាជីវកម្ម​ខារ៉ាអូខេ ក្លិបកម្សាន្ត ​រង្គសាល​ ឌី​ស្កូ​តែ​ក ម៉ាស្សា និង​អាជីវកម្មកម្សាន្ត​​មនុស្ស​ពេញវ័យ ស្ថិតក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​ហើយ គិតចាប់តាំងពី​​ថ្ងៃ​ទី​១ ​ធ្នូ ២០២១ ។

លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះបាន​ឲ្យ​ដឹង​នៅ​ទី២ ខែធ្នូ ​ថា ចំពោះ​ការ​ចេញ​លិខិត​របស់​រដ្ឋបាល​ខេត្ត​នេះ គឺ​ស្របគ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល និង​ក្រសួងទេសចរណ៍បាន​ចេញ​លិខិត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​អាជីវកម្ម​ ខារ៉ាអូខេ ក្លិប កម្សាន្ត រ​ង្គ​សាល​ ឌីស្កូ ​កន្លែងម៉ាស្សា និង​អាជីវកម្ម​កម្សាន្តនានា ។

លោក​បន្ត​ថា រហូត​មក​ដល់​ម៉ោង​នេះ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​ចុះ​ពិនិត្យ​ផ្សព្វផ្សាយ​និង​វាយតម្លៃ​អាជីវកម្ម​ខារ៉ាអូខេ ​​អាជីវកម្ម​កម្សាន្តសម្រាប់​មនុស្ស​ពេញវ័យ ត្រូវ​រៀបចំ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​សមរម្យ មាន​អនាម័យ ព្រម​ជាមួយ​គ្នា​នោះ​ ត្រូវ​មាន​បិទ​ផ្សាយ​សេចក្ដីណែនាំ​ស្ដី​ពី​ការ ការពារ​ពី​ជំងឺ​កូ​វី​ដ​19 នៅ​ទីតាំង​មុខ​ច្រក​ចេញចូល​ឱ្យ​បាន​ច្បាស់ ​និង​ត្រូវ​មាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំ​នៅ​មុខ​ច្រក​ចេញចូល ដើម្បី​ត្រួតពិនិត្យ​ប​ណ្ណ័​ចាក់​វ៉ាក់សាំង ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ 3​ការពារ 3​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​អនុវត្ត​តាម​ស្តង់ដារ​អប្បបរមា (SOP) របស់​ក្រសួងទេសចរណ៍​និង​ក្រសួង​សុខា​ភិបាល​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា គោលដៅ​ដែលមន្ទីរ​ទេសចរណ៍​​មាន​ចុះផ្សព្វផ្សាយ​ពិនិត្យ​និង​វាយតម្លៃមូលដ្ឋាន​អាជីវកម្ម​ខារ៉ាអូខេ​ក្នុងស្រុក​/​ក្រុង​ចំនួន​៤ ដែល​មាន​អាជីវកម្ម​ខារ៉ាអូខេ រួម​មាន ក្រុង​ក្រចេះ ស្រុក​ឆ្លូង ស្រុក​ស្នួល និង​ស្រុក​ព្រែក​ប្រសព្វ​។

អត្ថបទសរសេរ ដោយ