ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​មាន​សតិ​មិន​គ្រប់​យក​បំពង់ទីប​វាយ​ឪពុក​បង្កើត​ផុង​លលាដ៍ក្បាលស្លា.ប់​

1 ខែ មុន

ខេត្តតាកែ​វ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃា​.ត​កម្ម ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ វេលា​ម៉ោង២១និង០០នាទី ថ្ងៃទី០១…

ខេត្តតាកែ​វ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃា​.ត​កម្ម ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ វេលា​ម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

ជន​ដៃដល់​មានឈ្មោះ និល មន ភេទប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខា​ងលើ បាន​យក​ដំបង​ដែក​បំពង់​ទីប​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ និល ហ៊ី​ម ភេទប្រុស អាយុ៦៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី​ខេត្តតាកែវ ត្រូវជា​ឪពុកបង្កើត ជាច្រើន​ដំបង ចំក្បាល​ពីក្រោយ បណ្តាល​អោយ​បែក​ផុង​លលាដ៍ក្បាល​ស្លា.ប់ (ជនសង្ស័យ​ជា​មនុស្ស​សតិ​មិន​គ្រប់(បែក​ថ្នាំ) និង​ស្រវឹងស្រា) ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

លុះដល់​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅ​វេលា​ម៉ោង០៧និង៣០នាទី ទើប​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​វត្ថុ​តាង នៅត្រង់​ចំណុច​ព្រៃ​ក្រោយ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

Picture
Picture