ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បង្កើត​គណៈកម្មការ​រៀប​ចំ​បុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​នឹង​ដង្ហែ​មកដល់​ភ្នំពេញ នៅ​ថ្ងៃទី​៥​ធ្នូ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចេញ​លិខិត បង្កើត​គណៈកម្មការ​រៀប​ចំ​បុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។…

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចេញ​លិខិត បង្កើត​គណៈកម្មការ​រៀប​ចំ​បុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ គណៈកម្មការ​នេះ ដឹកនាំ​ដោយ​សម្តេចចៅហ្វា​វាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​មាន​សមាសភាព ២៨​រូប​។​

​តាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំណត់ថា គណៈកម្មការ​នេះ មាន​ភារកិច្ច​រៀបចំ​ព្រះ​ពិធីបុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ប្រតិបត្តិ​បានល្អ​ប្រសើរ សម​ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ព្រះរាជា​វង្សានុវង្ស​។​

​មាន​ព្រះជន្ម ៧៧​វស្សា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៩ និង ៤០​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣ និង ៤០​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា ដោយ​ព្រះ​រោគាពាធ​។ តាម​គម្រោង ព្រះ​សព​របស់​សម្តេចក្រុមព្រះ នឹងត្រូវ​យាង​ដង្ហែ​ពី​ប្រទេស​បារាំង មកកាន់​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ ទី​៥ ខែធ្នូ ឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ