ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចៀន​ត្បូង​ទទឹម តម្លៃថ្លៃ និងធំជាងគេ​បំផុត​ក្នុង​លោក​ !

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​និយាយ​ពី​ត្បូង​ទទឹម នៅ​ប្រទេស​កម្ពុជា​យើង​ប្រាកដជា​ស្គាល់​ច្បាស់ ក៏​ព្រោះថា​ក្នុង​ប្រទេស​កម្ពុជា​មាន​ត្បូង​ទទឹម​ប្រើ​តាំងពី​យូរលុង​ណាស់​មក​ហើយ​ ។ ដូច្នេះ សូ​មក​មើល​ត្បូង​ទទឹម​ដែល​ធំ​ជាងគេ​បំផុត​ក្នុង​លោក និង​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ផង​ដែរ ថា​តើ​វា​មាន​ប្រភព​មក​ពី​ប្រទេស​ណា…

រាជធានី​ភ្នំពេញ ​៖ បើ​និយាយ​ពី​ត្បូង​ទទឹម នៅ​ប្រទេស​កម្ពុជា​យើង​ប្រាកដជា​ស្គាល់​ច្បាស់ ក៏​ព្រោះថា​ក្នុង​ប្រទេស​កម្ពុជា​មាន​ត្បូង​ទទឹម​ប្រើ​តាំងពី​យូរលុង​ណាស់​មក​ហើយ​ ។ ដូច្នេះ សូ​មក​មើល​ត្បូង​ទទឹម​ដែល​ធំ​ជាងគេ​បំផុត​ក្នុង​លោក និង​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ផង​ដែរ ថា​តើ​វា​មាន​ប្រភព​មក​ពី​ប្រទេស​ណា ?

Picture


ត្បូងទទឹម Sunrise Ruby មាន​តម្លៃ 30.4 លាន​ដុល្លារ​អា​មេ​រិ​ក គឺជា​ត្បូង​ទទឹម​ភូមា ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ​។ Sunrise Ruby បាន​ជាប់​លំដាប់​ទី​ ១ ជា​ត្បូង​ទទឹម​ថ្លៃ​បំផុត​ក្នុង​លោក ក្រោយ​ការ​ដេញថ្លៃ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពីខែឧសភា ឆ្នាំ​ ២០១៥ ពី​ការ​លក់​ដេញថ្លៃ​របស់ Sotheby’s ។ ត្បូង​ទទឹម​ដ៏​អស្ចារ្យ​នេះ បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ចំនួន​ពីរ​លើក ហើយ​រហូត​មក​ដល់​លើក​ចុង​ក្រោយ​នេះ វា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ $30.4 លាន​ដុល្លារ ដែល​ជា​តម្លៃខ្ពស់​បំផុត​មួយ​ក្នុង​លោក នៃ​ត្បូង​ទទឹម​នានា​ជុំវិញ​ពិភពលោក ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ធំ​បំផុត ថ្លៃ​បំផុត ក្នុង​លោក ត្បូង​ទទឹម Sunrise Ruby ក៏​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ​ជាពណ៌​ថ្លៃ​បំផុត ដែល​មិន​ធ្លាប់​មាន​លក់​ផង​ដែរ ៕ ប្រភព​៖ expensive-world

Picture