ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ចនៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះ មិនមែនជាកន្លែងចោរលួច ចោរប្លន់នោះទេ ។

ក្នុងងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា «ហើយខ្ញុំមិននិយាយបន្តទៅទៀត អារឿងកំពង់ផែរាម ខ្ញុំបានប្រាប់ទៅទៀ បាញ់ ឲ្យឈប់និយាយរឿងកំពង់ផែរាម អ្នកសុំទៅទស្សនកិច្ចអីមិនបាច់ឲ្យទៅទៀតទេ ព្រោះកំពង់ផែរាម មិនមែនជាកន្លែងចោរលួច ចោរប្លន់ទេ អ្នកឯងចង់ថា ម៉េចថាទៅ» ។


សម្ដេចតេជោ នាយករដ្ឋមន្ត្រីបន្ថែមថា ឲ្យទៅមើលហើយមិនអស់ចិត្ត កន្លែងនេះមិនមែនជាកន្លែងត្រូវអ្នកឯងចង់ទៅឆែកឆេរទេ អ្នកឯងដើរតួជាអ្វី ។ សម្ដេចថា សម្ដេចឲ្យទៅទស្សនកិច្ច ហើយទស្សនកិច្ច វាខុសពីការចុះធ្វើអធិការកិច្ច ឬឆែកឆេរ ។

សូមរំលឹកថា រឿងកំពង់ផែរាមនេះ មិនមែនជាបញ្ហាថ្មីនោះទេ ហើយបញ្ហានេះប្រទេសមហាអំណាចអាមេរិកតែងតែចូលលូកដៃកកូរកកាយដោយបានចោទថា កម្ពុជាបានផ្ដល់មូលដ្ឋានឱ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗជាច្រើនលើកច្រើនសារពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ៕
ចែករំលែកព័តមាននេះ