ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​ជុំ​សំណាង​លាភ​ជ័យ​សិរីសម្បត្តិ​សម្បូរ​ហូរ​ចូល​ឆ្នាំ​ទាំង​៥​យ៉ាង​សន្ធឹក

2 ឆ្នាំ មុន

លាភ​ធំ ង៉ូ​វ​ហេង​ខ្លាំង សំណាងល្អ​ហូរ​ចូល​ថ្ងៃ​៣​ដើមខែ​១២ ជា​ថ្ងៃ​នាំ​លាភ​នាំ​សំណាង​នាំ​សិរី​សួស្តី​ជ័យ​លា​ភី​ដល់​មហា​ឆ្នាំ​ទាំង​៥ លាភ​ធំ​ប្រជុំ​មហា​សំណាង​ចាំង​ចូល​ជីវិត ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ សុខ​សប្បាយ​គ្រប់​ក្រុម​គ្រួសារ​ប្រញាប់​បួងសួង​បញ្ជូន​សារ​ភ្លាម​លោក​អ្នកមាន​លាភ​មាន​ជ័យ​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។ ឆ្នាំវក…

លាភ​ធំ ង៉ូ​វ​ហេង​ខ្លាំង សំណាងល្អ​ហូរ​ចូល​ថ្ងៃ​៣​ដើមខែ​១២ ជា​ថ្ងៃ​នាំ​លាភ​នាំ​សំណាង​នាំ​សិរី​សួស្តី​ជ័យ​លា​ភី​ដល់​មហា​ឆ្នាំ​ទាំង​៥ លាភ​ធំ​ប្រជុំ​មហា​សំណាង​ចាំង​ចូល​ជីវិត ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ សុខ​សប្បាយ​គ្រប់​ក្រុម​គ្រួសារ​ប្រញាប់​បួងសួង​បញ្ជូន​សារ​ភ្លាម​លោក​អ្នកមាន​លាភ​មាន​ជ័យ​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំវក រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ក្រហម លេខ​ហេង​៣៦៩​នៅ​ចន្លោះ​បី​ថ្ងៃ​ដើមខែ​ធ្នូ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​សុខសួស្តី សិរី​មង្គល មាន​លុយ​ហូរ​ចូល ធ្វើ​កិច្ចការ​អ្វី​ក៏​រមែង​ទទួល​បាន​ផ្លែផ្កា​យ៉ាង​គាប់ប្រសើរ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការងារ​ទាំងឡាយ ពណ៌​នាំ​លាភ ទឹកក្រូច លេខ​លាភ​១៦៨​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំមមី ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​ជ័យ​២៥៨​នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​ក៏​ជោគជ័យ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំថោះ រាសី​ខ្ពស់ ង៉ូ​វ​ហេង​ល្អ​ណាស់ លេខ​ហេង​៥៥៥​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំឆ្លូវ ហុងស៊ុយ​លោក​អ្នក​ល្អ​ខ្លាំង​ណាស់ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​នាំ​លាភ​១៣៥​នៅ​ថ្ងៃ​សុក្រ​នេះ​លោក​អ្នកមាន​លាភ មានសំណាង​ធំ ធ្វើ​កិច្ចការ​អ្វី​ក៏​ទទួល​បាន​ជោគជ័យ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ចម្រុងចម្រើន​ចំណេញ​លុយ​វាល់​លាន ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ