ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឆ្ងល់​រឿង​មេ​ឆ្នោត ចាប់​ខ្លះ ទុក​ខ្លះ តែ​លោក​អធិការ​ថា​អត់​មានច្បាប់​អនុញ្ញាត​ទេ

2 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​ម​ដល់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា គេ​សង្កេត​ឃើញ​កន្លែង​កត់​កន្ទុយ​លេខ​ឆ្នោត​មួយ​នៅ​ក្នុង​ផ្សារ​ព្រំ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ក្រុមហ៊ុន​ឆ្នោត​នេះ មាន​យីហោ​ជា​ភាសា​វៀតណាម​ថា

ខេត្ត​ប៉ៃលិន ៖ រហូត​ម​ដល់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា គេ​សង្កេត​ឃើញ​កន្លែង​កត់​កន្ទុយ​លេខ​ឆ្នោត​មួយ​នៅ​ក្នុង​ផ្សារ​ព្រំ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ក្រុមហ៊ុន​ឆ្នោត​នេះ មាន​យីហោ​ជា​ភាសា​វៀតណាម​ថា «​មី​ង៉ុ​ក​» កំពុង​តែ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ចាក់​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​អ្នក​កត់​ឆ្នោត​អះអាង​ថា «​គេ​មានច្បាប់​ត្រឹមត្រូវ​» ខណៈ​ពេល​ដែល​មេ​ឆ្នោត និង​អ្នក​កត់​កន្ទុយលេខ​ឆ្នោត​ជា​ច្រើន​នាក់​ទៀត​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មិន​ទាន់​បាន​ចេញ​មក​វិញ​នៅឡើយ​ទេ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ៖ ដោយសារ​តែ​ល្បែង​កន្ទុយលេខ​ឆ្នោត​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជា​ច្រើន​ឈ្លោះប្រកែក ទាស់ទែង​ខ្វែងគំនិត​គ្នា រហូត​ដល់​មានការ​លែងលះ​ប្តី​ប្រពន្ធ ខណៈ​ប្តី​ប្រើ​ឱ្យ​ប្រពន្ធ​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូបអាហារ បែរជា​យក​ថវិកា​ទៅ​ចាក់​កន្ទុយលេខ​ឆ្នោត បណ្តាល​ឱ្យ​ចាញ់​អស់​ជា​ច្រើន លុះ​មក​ផ្ទះ​វិញ អត់​បាន​ម្ហូបអាហារ​សម្រាប់​ក្រុម​គ្រួសារ ក៏​បង្ក​ទៅ​ជា​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ​តែ​ម្តង​។

ពលរដ្ឋ​បន្ត​ថា លុះ​ក្រោយមក​កាលពី​ពេល​ថ្មី​ៗ​នេះ គេ​ឃើញ​ខាង​ច្បាប់​បាន​ចេញ​បញ្ជា​ឱ្យ​នគរបាល​ចុះ​បង្ក្រាប​មេ​ឆ្នោត​ជា​ច្រើន​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​បញ្ជូន​ទៅ​ដាក់គុក​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយ​រីករាយ​។ ប៉ុន្តែ​ពួក​គាត់​ស្រងាកចិត្ត ហើយ​ធ្វើការ​រិះគន់​ថា បើ​ជ្រុល​ជា​បង្ក្រាប​មិន​ឱ្យ​មានការ​លេងឆ្នោត គួរតែ​បង្ក្រាប​ទាំងអស់​ទៅ មិន​គួរ​ទុក​ឱ្យ​ក្រុមហ៊ុន​ឆ្នោត​ណាមួយ​នៅ​បន្ត​លេង​នោះ​ឡើយ ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ តែបើ​បង្ក្រាប​ក្រុមហ៊ុន​ឆ្នោត​មួយ បើក​ឱ្យ​ក្រុមហ៊ុន​មួយទៀត​លេង​បែប​នេះ ហាក់ដូចជា​មិន​សម​នោះ​ទេ​។

ពួក​គាត់​ក៏​បាន​លើក​ឡើង​ដោយ​រិះគន់​បន្ត​ទៀត​ថា កន្ទុយលេខ​ឆ្នោត​ជា​ច្រើន​កន្លែង ត្រូវ​បាន​បង្ក្រាប​ចាប់​ទាំងអស់​មិន​រើសមុខ ទោះបី​ក្មេង​ចាស់​ប្រុស​ស្រី​ក៏​ចាប់​ញាត់​ពន្ធនាគារ​ដែរ លុះ​ពួក​គាត់​ចូល​ទៅ​ទិញ​ម្ហូប​នៅ​ក្នុង​ផ្សារ​ព្រំ ស្រាប់តែ​ធ្លាក់​ទឹកចិត្ត ដោយ​ឃើញ​មាន​មេ​ឆ្នោត​ផ្សេង​បើក​លេង​យ៉ាង​ពពាក់ពពូន លុះ​សួរនាំ គេ​ប្រាប់​ថា ជា​ឆ្នោត​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ មិន​មានការ​បង្ក្រាប​អ្វី​នោះ​ទេ​។

បើ​តាម​សម្តី​មេ​ឆ្នោត​ម្នាក់​នៅ​ក្នុង​ផ្សារ​ព្រំ បានឱ្យ​ដឹង​ថា ៖ គាត់​ហ៊ាន​កត់​កន្ទុយ​ឆ្នោត​យីហោ «​មី​ង៉ុ​ក​» ឱ្យ​មេ​ឆ្នោត​ធំ​ម្នាក់​ទៀត ឈ្មោះ ចែ​ថា រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដោយ​ឆ្នោត​នេះ ជា​ឆ្នោត​ដែល​មានច្បាប់​ចេញ​មក​ពី​ថ្នាក់លើ​មក គឺ​គេ​លេង​តាម​អន​ឡាញ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណែ​ត​រយ​:​ពេល​៤​ម៉ោង​ចេញ​ម្តង​។ បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ណា​ចង់​លេង​អាច​ចូល​ទៅ​ក្នុង​ផ្សារ​ព្រំ​លេង​បាន គឺ​មិន​មាន​នគរបាល​ណា​ហាមឃាត់ ឬ​ចាប់​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក មាឃ សា​រ៉​ន អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ៖ ខាង​លោក​មិន​ទាន់​ដឹង​រឿង​នេះ​ច្បាស់​ទេ ព្រោះ​ក្រុមហ៊ុន​ឆ្នោត​មួយ​នេះ ប្រហែលជា​ទើបតែនឹង​បើក​លេង ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ហៅ​មក​សួរនាំ​។

ចំណែក​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ អត់​មានច្បាប់​ណាមួយ​អនុញ្ញាត​ឱ្យ​បើក​លេងល្បែង​ឆ្នោត​ទៀត​ទេ ព្រោះ​ខាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចេញ​បញ្ជា​ឱ្យ​ចុះ​បង្ក្រាប​ករណី​ល្បែង​កន្ទុយលេខ​ឆ្នោត​នេះ​ឱ្យ​អស់ បើសិនជា​មាន​លេង​មែន ខាង​លោក​នឹង​សុំ​គោលការណ៍ ដើម្បី​ហៅ​ម្ចាស់​មក​សួរនាំ ដោយ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ