ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន ប្រកាសថា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី

8 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា កូនប្រុស​ច្បង​របស់​សម្តេច គឺ​លោក ហ៊ុន…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា កូនប្រុស​ច្បង​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មួយ​រូប​នា​ពេល​អនាគត​ ដែល​មាន​រូប​សម្តេច​ផ្ទាល់​ជា​ឪពុក​ជា «​អ្នកគាំទ្រ​» ។

Picture

សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ចំនួន ៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន ៣ និង​សមិទ្ធផល​នានា នៅ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី ២ ខែធ្នូ នេះ​បាន​ប្រកាស​ចំ​ៗ​យ៉ាង​ដូច្នេះ​ គណបក្សប្រជាជន គេចេះរៀបចំហើយ ពេលចាស់ៗចេញ គេ ដាក់ក្មេងៗចូល ។

សម្តេចបន្តថា «ថ្ងៃនេះ គិតថាមិននិយាយពីយុទ្ធសាស្ត្រទេ តែ (នៅ) និយាយ ។ និយាយអស់រលីង ។ និយាយនេះ គឺដៅសំខាន់ប្រាប់អ្នកឯងឱ្យបានដឹង បែកបាក់ជារឿងរបស់អ្នកឯង មិនមែនរឿងរបស់ហ៊ុន​ សែន ទេ» ។

សម្តេចតេជោ បន្តថា «រឿងពង្រឹងអំណាចប្រាកដណាស់ ហ៊ុន សែន នឹងបន្តពង្រឹងអំណាចរបស់ខ្លួនបន្ថែម ដើម្បីទុក ឱ្យកូន ឱ្យក្មេងជាន់ក្រោយ ព្រោះមិនមែនកូនខ្ញុំតែម្នាក់ធ្វើកើតទេ វាទៅសំណុំរឿងរបស់វា … ដែលមានមន្ត្រីក្មេងៗនោះ វាមិនដែលនរណាដឹកនាំប្រទេសតែម្នាក់ឯងទេ ។

«រឿងហ៊ុន ម៉ាណែត និយាយឱ្យច្បាស់ថ្ងៃនេះតែម្តង ហ៊ុន ម៉ាណែត ជាបេក្ខជនមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ដែលមានការគាំទ្រពីឪពុកខ្លួន ឱ្យច្បាស់លាស់ និយាយគ្នាអ៊ីចឹងតែម្តង» ។ សម្តេចតេជោ ប្រកាសជាសាធារណៈ ។

សម្តេចក៏បានផ្តាំទៅកូនប្រុសថា «ហើយកូនប្រុសត្រូវធ្វើអំពើល្អ ដើម្បីឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រី នៅពេលក្រោយ កុំឱ្យគេប្រមាថ សុទ្ធតែឈាមវៀតណាម»  កូនមេដឹកនាំវៀតណាមនោះ ។

Picture

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ច្បាស់​បន្ត​អំពី​គម្រោង​អនាគត​ថា លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ដឹកនាំ​ប្រទេស​នា​ពេល​អនាគត​តាម​រយៈ​ការ​បោះ​ឆ្នោត ។ សម្តេច​បន្ត​ថា រឿង​បែកបាក់​របស់​អតីត​បក្ស​ប្រឆាំង គឺជា​រឿង​របស់​អ្នកឯង ។

ឆ្លើយតបនឹងអ្នកវិភាគថា សម្តេចកំពុងធ្វើគ្រប់យ៉ាងដើម្បីពង្រឹងអំណាចនោះ សម្តេចបញ្ជាក់ថា បើធ្វើជានាយករដ្ឋមន្ត្រីមិនពង្រឹងអំណាច តើឱ្យពង្រឹងអី ? ពិសេសគ្មានថ្នាក់ដឹកនាំលើពិភពលោក ទាំងប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ឡើងកាន់អំណាច ហើយប្រកាសថាខ្លួនអត់មានពង្រឹងអំណាចទេ ខ្ញុំនឹងបន្ថយអំណាចនោះទេ។ សូម្បីតែអាចារ្យតាមវត្ត ឬគ្រូសូត្រឆ្វេង ឬសូត្រស្តាំ ​ចៅអធិការ សុទ្ធតែពង្រឹងអំណាច ចុះទម្រាំនាយករដ្ឋមន្ត្រី គឺត្រូវពង្រឹងអំណាច ព្រោះត្រូវដឹកនាំគ្រប់យ៉ាង ទាំងការងារប៉ូលីសផង យោធាផង ការងារមន្ត្រីរាជការស៊ីវិលផង បើអត់មានអំណាចតើអាចទៅធ្វើអី ?

សម្តេចតេជោ បន្តថា «ឥឡូវហ៊ុន សែន បន្តពង្រឹងអំណាចឱ្យអ្នកឯងមើល» ។ សម្តេចបន្តថា ដូច្នេះអ្នកវិភាគ ក៏យកទៅវិភាគទៀតចុះ ។ ជាមួយគ្នានោះសម្តេចក៏បានបង្ហាញការហួសចិត្តថា សូម្បីតែអតីតបក្សប្រឆាំងកំពុងឈ្លោះបែកបាក់គ្នា ក៏អ្នកវិភាគធ្វើការវិភាគ មកបន្ទោសសម្តេចហ៊ុន​ សែន វិញ ។ សម្តេចសម្តែងការហួសចិត្តថា «ពួកឯង បែកបាក់ខ្លួនឯង បែរជាមកដើរបន្ទោសគេ» ។

Picture

សម្តេច​ក៏​បញ្ជាក់​ថា ការ​វិភាគ​របស់​មនុស្ស​មួយ​ចំនួនថា បើ​ដាក់​ហ៊ុន ម៉ា​ណែ​ត ចុះ​សម្តេច ស ខេ​ង នោះ? សម្តេច​បន្ត​ថា «​ឥឡូវ​គិត​មើល (​សម្តេច​) ស ខេ​ង (​ឥឡូវ​) ៧០ ឆ្នាំ​នោះ សម្តេច​តេ​ជោ នឹង ៦៩ ឆ្នាំ ។ ឧទាហរណ៍​ធ្វើ​ដំណើរ​ជាមួយ​គ្នា (​សម្តេច​តេ​ជោ និង​សម្តេច ស ខេ​ង​) ដល់ ២០២៨ នោះ សម្តេច ស ខេ​ង នឹង​មាន​អាយុ ៧៩ និង​សម្តេច ហ៊ុន សែន អាយុ​៧៨ តើ ខេ​ង ឯង ​មក​ធ្វើ​នាយក​រដ្ឋមន្ត្រី​ម៉េច​ទៀត ? បើ​អាយុ​ប៉ុណ្ណឹង​ដឹកនាំ​ដដែល ទុក​ឱ្យ​ហ៊ុន សែន ដឹកនាំ​បន្ត ។ សម្តេច​តេ​ជោ បញ្ជាក់ ។

ជាថ្មីម្តងទៀតសម្តេចប្រកាសជាសាធារណៈថា សម្តេចគាំទ្រកូន ហ៊ុន ម៉ាណែត «ធ្វើនាយករដ្ឋមន្ត្រីបន្ត» ។ តែមិនមែនអ្វីក្រៅពីការបោះឆ្នោត គឺត្រូវបោះឆ្នោត ព្រោះសម្តេចមិនមែនបណ្តុះបណ្តាលកូន ឱ្យធ្វើជាមេចោរទេ ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ និងមានតួនាទីជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក​៕

Picture
Picture
Picture