ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អង្គរ​​៖ អ្នក​មាន​​អំណាច​​សង់​បាន​​ អ្នក​គ្មាន​ដេក​​ចាំ​ទៅ​ !

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាន់តែ​មានការ​ចោទសួរ​ច្រើន​ឡើង​ៗ ​ករណី​វិ​ទ្បា​ដ៏​ស្គឹ​ម​ស្កៃ​មួយ ត្រូវ​បាន​គេ​សង់​យ៉ាង​រំភើយ ក្នុង​តំបន់​មួយ​នៃ​ឧទ្យាន​អង្គរ រីឯ​ពលរដ្ឋ​តូចតាច​សុំ​ច្បាប់​ជួសជុល​របង និង​រោងចាស់​នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង ស្ថិត​ក្នុង​សង្កាត់​ទឹក​វិល មិន​បាន​ផង…

ខេត្តសៀមរាប ៖ កាន់តែ​មានការ​ចោទសួរ​ច្រើន​ឡើង​ៗ ​ករណី​វិ​ទ្បា​ដ៏​ស្គឹ​ម​ស្កៃ​មួយ ត្រូវ​បាន​គេ​សង់​យ៉ាង​រំភើយ ក្នុង​តំបន់​មួយ​នៃ​ឧទ្យាន​អង្គរ រីឯ​ពលរដ្ឋ​តូចតាច​សុំ​ច្បាប់​ជួសជុល​របង និង​រោងចាស់​នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង ស្ថិត​ក្នុង​សង្កាត់​ទឹក​វិល មិន​បាន​ផង ។ តើ​បញ្ហា​ចោទសួរ​មិន​ចេះ​ចប់​នេះ​មាន​ចម្លើយ​បែប​ណា ?

សូម​បញ្ជាក់​ថា ផ្ទះ​វិ​ទ្បា​ដ៏​ធំ​ស្គឹ​ម​ស្កៃ​មួយ​នោះ ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប ជា​តំបន់ហាមឃាត់​ពេញបន្ទុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​គេ​មានសំណាង​សាងសង់​បាន​ដ៏​មហា​អស្ចារ្យ ។ ពលរដ្ឋ​បាន​រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ថា ពួក​គាត់​សុំ​ច្បាប់ ជួសជុល​របង រោង​ឬ​ផ្ទះ​ចាស់​អស់​រយៈពេល​ជា​យូរ​ខែ ទើប​ខាង​មន្ត្រី​អាជ្ញាធរ នៅ​ច្រក​ចេញចូល​តែ​មួយ​របស់​សាលាក្រុង​ឱ្យទៅ​យក​ឯកសារ​ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា ធ្វើ​មិន​បាន​ទេ​…​តើ​មួយ​ហេតុ​អ្វី ? ព្រោះ​តំបន់​នោះ​នៅ​ដាច់​ឆ្ងាយ​ពី​ប្រាសាទបុរាណ ឬ​ត្រពាំង​បុរាណ​ឯណោះ ។

ប្រភព​ពី​ពលរដ្ឋ​បាន​បន្ត​ថា ពួក​គាត់​អស់ជម្រើស​ហើយ បើ​ចង់​ធ្វើ​របង​ធ្វើ​រោង ឬ​ផ្ទះ​ចាស់ ត្រូវ​ខាង​អាជ្ញាធរ​អប្សរា​ឱ្យ​សុំ​ច្បាប់ ប៉ុន្តែ​សុំ​ច្បាប់​ហើយ​ខ្លះ​បាន ខ្លះ​នៅ​តែ​មិន​បាន​ធ្វើ​ទៀត ។ បើ​ពលរដ្ឋ​លួច​ធ្វើ មន្ត្រី​ខិលខូច​ខ្លះ​ចុះ​មក​យក​លុយ ហើយ​ទៅ​បាត់ ហើយ​បន្ត​មក​ក៏​មាន​អ្នក​ផ្សេង​មក​យក​លុយ​ទៀត ។ បើ​មិន​ឱ្យ​ទេ​គេ​ព្រមាន​ថា​កម្ទេច​ចោល​ទាំងអស់ ។ តាម​ប្រភព​ថា ពលរដ្ឋ​និង​មន្ត្រី​មួយ​ចំនួន​ទឹកភ្នែក ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ច្រើន​គ្រួសារ​ហើយ ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដែល​សម្អាង​ថា​នៅ​ក្នុង​តំបន់ហាមឃាត់ ។ ទោះបី​អ្នកខ្លះ​នៅ​ឆ្ងាយ​រហូត​ដល់​ស្រុក​ក្រឡាញ់​ក្បែរ​ព្រ​លាន​យន្តហោះ​ក្តី តែ​ផ្ទុយ​ទៅ​វិញ វិឡា​ដ៏​ស្គឹ​ម​ស្កៃ​មួយ​នេះ​សាងសង់​ចំ​តំបន់​១​នៃ​ឧទ្យាន​អង្គរ គេ​ធ្វើ​ដោយ​រលូន​គ្មាន​មន្ត្រី​អប្សរា​ណា​ម្នាក់​ហ៊ាន​ទៅ​ក្អក​ក្បែរ​ឡើយ​នេះ​ហើយ​ហៅ​ថា​គ្រប់គ្រង​អង្គរ​មហាលោតផ្លោះ មហា​អស្ចារ្យ​…​។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ កោះសន្តិភាពមិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​វេលា​ម៉ោង​១១​និង​៥៧​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ពី​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តសៀមរាប ព្រោះតែ​ទូរស័ព្ទ​ចូល​ហើយ គ្មាន​អ្នក​ទទួល ។ បើ​តាម​ប្រសាសន៍​របស់​លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​តាម​ទូរ ស័ព្ទ​នៅ​វេលា​ម៉ោង​១១​និង​៣៩​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​មិន​ទាន់​បានដឹង​នៅឡើយ​ទេ បើ​សង់ផ្ទះ​ថ្ម​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ចាំ​មើល​ឱ្យ​គេ​ចុះ​ទៅ​មើល​សិន តើ​ជាប់​តំបន់​អង្គរ​ដែរ​ឬទេ ?

ពលរដ្ឋ​កំពុង​រង់ចាំ​មើល​ថា តើ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​អនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល ឬ ច្បាប់​យូ​ណេ​ស្កូ បាន​កម្រិត​ណា ? បើ​អ្នកមាន​លុយ​និង​អ្នកមាន​អំណាច នាំ​គ្នា​សំរុក​ទៅ​ទិញ​ដី​ធ្វើ​ផ្ទះ​យ៉ាង​រំភើយ រីឯ​ពលរដ្ឋ​សុំ​ច្បាប់​ធ្វើការ​ជួសជុល​របង​ចាស់​ក៏​មិន​បាន​ផង ? ការ​អនុវត្ត​ស្តងដា​បែប​នេះ​កំពុង​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ត្រូវ​រង​ការ​រិះគន់​មិន​តិច​ឡើយ ដោយសារ​តែ​ច្បាប់​ដែល​ចាប់ បង្ខំ​ឱ្យ​អនុវត្ត​នោះ​បាន​តែ​ពលរដ្ឋ​តូចតាច​ប៉ុណ្ណោះ តែបើ​ប៉ះ​អ្នក​ខ្លាំង​ជា​មន្ត្រី​គ្រាក់​ៗ​វិញ សូ​ម្បី​តែ​ក្អក​ក៏​មិន​ហ៊ាន​ផង កុំ​ថា​ឡើយ​ទៅ​ហាម ។

ករណី​ខាងលើ​នេះ​មិន​មាន​បំណង​អ្វី​ក្រៅពី​ការ​ទាមទារ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ដូច​ៗ​គ្នា គ្មាន​អ្នកតូច​អ្នកធំ គឺ​ស្មើមុខ​គ្នា ចំពោះ​មុខ​ច្បាប់ កុំ​ប្រើ​ច្បាប់​ស្មើគ្នា​ដូច​ម្រាមដៃ​អីចឹង ? បើ​ច្បាប់​ចែង​ថា ផ្ទៃដី​ដែល​បាន​ចាត់​ចូល​ជា​តំបន់​ឧទ្យាន​អង្គរ ហាម​ការ​សាង សង់​អនាធិបតេយ្យ ត្រូវ​ហាម​ឱ្យ​ម៉ឺងម៉ាត់ មិនមែន​ហាម​តែ​អ្នកតូច​តាច​បែប​នេះ​ទេ​…​លោក​ម្ចាស់​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ