ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ចាត់​មន្ត្រី​ចម្រុះ​ចុះ​ស្រាវជ្រាវ សាវតា​ទីតាំង​ដី​៧​បណ្ណ ក្នុងស្រុក​ព្រៃ​នប់

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ចេញ​លិខិត​បង្គាប់ការ ដោយ​ចាត់តាំង​មន្ត្រីរាជការ សាលាខេត្ត និង​មន្ត្រី…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ចេញ​លិខិត​បង្គាប់ការ ដោយ​ចាត់តាំង​មន្ត្រីរាជការ សាលាខេត្ត និង​មន្ត្រី នៃ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ឲ្យ​ចុះ​ស្រាវជ្រាវ​អំពី​សាវតា ទីតាំង​ដី​ចំនួន​៧ ដែល​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ៖ ០៣៣៤, ០៣៣៥, ០៣៣៩,០៣៤០, ០៣៤១, ០៣៤២ និង ០៣៤៣ ស្ថិត​នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ចាត់​ឲ្យ​មន្ត្រី​ចម្រុះ ចុះ​ស្រាវជ្រាវ​សាវតា​ទីតាំង​ដី​ទាំងនេះ តើ​អាច​ជាប់​ពាក់ព័ន្ធ​នឹង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះ​សីហ​នុ ឫ​យ៉ាងណា​នោះ​ទេ ? ដែល​លោក ចេ​ង ស្រុង ជា​ប្រធាន​មន្ទីរ​នេះ រង​ការ​ចោទប្រកាន់​ថា បាន​ចេញ​ប្លង់​រឹង​ឲ្យ​ទៅ​សាច់ញាតិ​លើ​ដី​រដ្ឋ ក្នុង​តំបន់​ការពារ​ព្រៃកោងកាង​ចំនួន ៧​បណ្ណ ស្មើនឹង​ទំហំ​ដី​ជាង ៣០​ហិ​កតា ស្ថិត​នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២១ លោក ចេ​ង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​សេចក្តី​បំភ្លឺ ចំនួន​០៧​ទំព័រ ផង​ដែរ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ