ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! បំបែកសំណុំរឿង​ឃាតក.ម្ម​បាន​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ឃាតករ​​ដែល​រឹត​.​ក​​សម្លា.ប់​មិត្តភក្តិ​ខ្លួនឯង​​យក​​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​​ជាង​​១​អាទិ​ត្យ ​ព្រោះតែ​​ឥទ្ធិពល​គ្រឿង​ញៀន​​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ ពេល​នេះ​​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​មានជ័យ

រាជធានី​ភ្នំពេញ ៖ ​ឃាតករ​​ដែល​រឹត​.​ក​​សម្លាប់​មិត្តភក្តិ​ខ្លួនឯង​​យក​​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​​ជាង​​១​អាទិ​ត្យ ​ព្រោះតែ​​ឥទ្ធិពល​គ្រឿង​ញៀន​​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ ពេល​នេះ​​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក​ហួរ ម៉េ​ង​វ៉ាង បាន​តាម​ប្រមាញ់​ចាប់ខ្លួន​​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​​ហើយ ​កាលពី​​​​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា ឆ្នាំ​២០១៦​ ​ដោយ​ត្រូវ​សមត្ថកិច្ច​​​នាំ​ខ្លួន​​មក​ធ្វើ​ត្រាប់​នូវ​សកម្មភាព​​​​ឡើង​វិញ ។

​ជន​សង្ស័យ​​ខាងលើ​​​ឈ្មោះយឺន មាន ​អាយុ​២៧​​ឆ្នាំ ​​ជា​ជាង​​ធ្វើ​ពិ​ដាន​​ផ្ទះ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាយ​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​​ជន​រង​គ្រោះ​ជា​មិត្តភក្តិ​ឈ្មោះ​ជឿន សា​រុំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​​ជាង​ធ្វើ​​ពិ​ដាន​ដូច​​គ្នា ស្នាក់​នៅ​ភូមិ​​ដើម​​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

លោក​​អធិការរង​​ឱ្យ​ដឹង​ថា ដំណើរ​ដើមចម​នៃ​រឿងហេតុ​ខាងលើ គឺ​នៅ​​វេលា​យប់​ម៉ោង​១១​យប់​​ថ្ងៃ​ទី​២ ​ឧសភា ឆ្នាំ​២០១៦ ជន​សង្ស័យ​ ​បាន​​​ទូរស័ព្ទ​ទៅ​រក​​ជន​រង​គ្រោះ ជា​មិត្តភក្តិ​បបួល​គ្នា​មក​សេព​គ្រឿងញៀន​នៅ​ក្នុង​ព្រៃ​ជ្រៅ ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ដោយ​ពេល​នេះ​ ជន​រង​គ្រោះ​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer​X ពណ៌.​​ស គ្មាន​ស្លាក​លេខ ទៅ​យក​ជនជនសង្ស័យនៅផ្ទះ ​ដើម្បី​មក​សេព​​គ្រឿង​ញៀន​​នៅ​ចំណុច​ដែល​​ណាត់​គ្នា ។

រហូត​​​​​រំលងអ​ធ្រា​ត្រ ជន​សង្ស័យ​ក៏​​​យក​​ខ្សែ​លួ​ស​រឹង​​មួយ​ខ្សែ​ធ្វើ​សកម្មភាពរឹត​.​ក សម្លាប់​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗនៅ​ក្នុង​ព្រៃ​​តែ​ម្តង រួច​ហើយ​ជិះ​​យក​ម៉ូតូ​របស់​ជន​​រង​គ្រោះ គេចខ្លួន​បាត់​ស្រមោល​ តាំងពី​យប់​ថ្ងៃ​កើតហេតុ ។ រហូត​មក​ទល់​យប់​ថ្ងៃ​ទី​០៩ ឧសភា ក៏​ត្រូវ​​​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​នៅ​ខេត្តកំពង់ចាម​តែ​ម្តង ។

គួរ​រំលឹក​ថា សព​ជន​រង​គ្រោះ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ​ឧសភា កន្លងមក ស្ថិត​នៅ​ចំណុច​ព្រៃ​ជ្រៅ​មួយ ស្ថិត​​តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បន្ទាប់​ពី​អ្នកស្រុក​ក្បែរ​នោះ​យក​ភ្លើង​ដុត​កម្ទេច​ព្រៃ​ចាស់​ៗ​ចោល ។ ពេល​កំពុង​ដុត​នោះ ភ្លើង​បាន​ឆាបឆេះ​ខ្លួនប្រាណ​​អស់​ទៅ​ហើយ ទើប​អ្នក​ដែល​ដុត​ដឹង​​ថា មាន​មនុស្ស​ដេក​ស្លាប់ ។

ក្រោយ​ការ​ប្រទះ​ឃើញ សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួត​ពិ​និ​ត្រ ដោយ​មាន​​ភស្តុ​តាង​មួយ​ចំនួន សង្ស័យ​​ទាក់​ទឹ​ន​នឹង​ករណី​​ឃាតកម្ម ក៏​បើក​ការ​ស្រាវជ្រាវ​​តាមដាន រហូត​ឈាន​ដល់​ការ​​ចាប់ខ្លួន​ឃាតករ​​បាន​តែ​ម្តង​ទៅ ។ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ផ្លូវ
ច្បាប់ ។